ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាត់ដេរឯកសណ្ឋានសិស្សមានសង្ឃឹមឡើងវិញក្រោយសាលាបើកទ្វារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកប្រកបរបរកាត់ដេរឯកសណ្ឋានសិស្សមិនខុសពីមុខរបរជាច្រើនទៀតនោះទេ បានរងផលប៉ះពាល់ដោយសារកូវីដ ១៩ ។ កូវីដ ១៩ ដែលធ្វើឲ្យសាលារៀនបានបិទទ្វារ អ្នកដេរឯកសណ្ឋានសិស្ស…

រាជធានីភ្នំពេញ ៖ អ្នកប្រកបរបរកាត់ដេរឯកសណ្ឋានសិស្សមិនខុសពីមុខរបរជាច្រើនទៀតនោះទេ បានរងផលប៉ះពាល់ដោយសារកូវីដ ១៩ ។ កូវីដ ១៩ ដែលធ្វើឲ្យសាលារៀនបានបិទទ្វារ អ្នកដេរឯកសណ្ឋានសិស្ស រួមទំាងអ្នកប៉ាក់ឈ្មោះសិស្សលើអាវផងនោះ សុទ្ធតែងបាត់បង់ចំណូលរបស់ខ្លួន នៅក្នុងរយៈពេលប្រមាណ ២ ឆ្នាំដែលសាលាបានបិទទ្វារនោះ ។ 

អ្នកស្រី រ័ត្ន អ្នកកាត់ដេរម្នាក់រស់នៅក្នុងខណ្ឌច្បារអំពៅ ។ អ្នកស្រីតែងតែទទួលយកការបញ្ជាកាត់ដេរឯកសណ្ឋានសិស្សពីម៉ូយមកកាត់នៅផ្ទះ ។ អ្នកស្រី រៀបរាប់ថាថា តាំងពីផ្ទុះជំងឺកូវីដ ១៩ មក ការដេរអាវសិស្សសាលានេះសឹងតែបាត់ចំណូលតែម្តង ។ ដោយសារ អ្នកលក់ខោអាវសិស្សតាមផ្សារសល់អីវ៉ាន់ច្រើន លក់មិនអស់ អ្នកខ្លះបន្តលក់ អ្នកខ្លះទៀតផ្អាកដោយសារត្រូវការលក់ខោអាវដែលសល់ ។ «ថៅកែបោះដុំគេផ្អាកឲ្យយើងកាត់ដេរដោយ សារលក់តែរបស់សល់ ហើយសិស្សមិនទៅសាលារៀន ឪពុកម្តាយសិស្សមិនបាច់ត្រូវទិញឯកសណ្ឋានឲ្យកូននោះដែរ ។ ចំណូលពីការដេរអាវសិស្សនេះបានធ្វើឲ្យប៉ះពាល់ជីវភាព» ។

អ្នកស្រី រ័ត្ន ថាជាទូទៅអាចដេរបាន ២៥ ទៅ ៣០ អាវក្នុង ១ ថ្ងៃ ។ តម្លៃដេរអាវមួយគាត់ទទួលបាន ១ ២០០ រៀល ។ ការបើកសាលារៀនឡើងវិញបានធ្វើស្រ្តីរូបនេះ អាចមានសង្ឃឹមទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារបន្តទៀត ។ ទោះបីនៅក្នុងដំណាក់កាលបើកសាលាដំបូងៗនេះ ពុំទាន់សម្បូរការងារត្រូវដេរក្តី ។

អ្នកស្រី ហ្គេច ជាអ្នកដេរអាវសិស្សម្នាក់ទៀត ។ ការបើកសាលារៀនពីថ្នាក់ទី ៩ ដល់ថ្នាក់ទី ១២ កាលពីថ្ងៃទី ១៥ កញ្ញាកន្លងទៅនេះ បានធ្វើឲ្យគាត់មានសង្ឃឹមសម្រាប់ជីវភាពឡើងវិញដែរ ។ មិនខុសពីជាងកាត់ដេរខាងលើ អ្នកស្រី ហ្គេច ថា ម៉ាស៊ីនដេររបស់គាត់បានទំនេរជិត ២ ឆ្នាំមកហើយ ។ «ពេលនេះមានការបើកសាលារៀនវិញជាបណ្ដើរៗ ថៅកែបានផ្ដើមទម្លាក់អាវមកបណ្ដើរៗដូចគ្នា ប៉ុន្តែមិនមែនទម្លាក់ជាបន្តបន្ទាប់ជាប់គ្នាដូចកាលដែលមិនទាន់មានកូវីដនោះទេ ពីព្រោះមិនដឹងថា ការបើកសាលាមានការប្រែប្រួល ឬយ៉ាងណា ។ តែយើងបានផ្តើមការងារធ្វើឡើងវិញ ។

ការកត់សម្គាល់ការបើកសាលារៀនឡើងវិញមិនត្រឹមផ្តល់ឱកាសឲ្យសិស្សានុសិស្សបានទទួលការអប់រំដោយផ្ទាល់ពីលោកគ្រូ អ្នកគ្រូនោះទេ ការរកទទួលទានជាច្រើនបានរ់ស់ឡើងវិញដែលនៅពេលសិស្សទៅលាសារៀន រាប់ចាប់ទំាងពីអ្នករត់កង់បី អ្នកលក់អាហារពេលព្រឹក លក់សៀវភៅ សម្ភារៈសិក្សា និងជាងកាត់ដេរឯកសណ្ឋានសិស្សជាដើមនេះ ៕ ដោយ ៖ ខៀវ ដារ៉ូ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ