ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សម្ពោធ​វិទ្យាល័យ ហ៊ុន សែន វត្ត​ស្វាយ

9 ឆ្នាំ មុន

ខេត្តសៀមរាប ​៖ ​កាលពីព្រឹក​ថ្ងៃ​ទី​២០ ​កុ​ម្ភៈ ​វិទ្យាល័យ ហ៊ុន សែន វត្ត​ស្វាយ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន ​សែន

ខេត្តសៀមរាប ​៖ ​កាលពីព្រឹក​ថ្ងៃ​ទី​២០ ​កុ​ម្ភៈ ​វិទ្យាល័យ ហ៊ុន សែន វត្ត​ស្វាយ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន ​សែន​ ដែល​កសាង​ឡើង​នៅ​ឆ្នាំ​១៩៩៧ ត្រូវ​បាន​ធ្វើ​ពិធី​សម្ពោធ​កាត់​ខ្សែបូជា​និមិត្តរូប​ជា​ផ្លូវការ ក្រោម​អធិបតីភាព​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សា​ហកម្ម និងសិប្បកម្ម និងលោក​ជំទាវ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោក​ឧកញ៉ា លោក​ជំទាវ ​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​សៀមរាប រដ្ឋ​លេខា​ធិកា អនុរដ្ឋលេខាធិការ អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត អាជ្ញាធរ​មូលដ្ឋាន និង​បងប្អូន​សប្បុរសជន​ជា​ច្រើន​ចូលរួម​ផង​ដែរ ។

ក្នុង​កិច្ច​ស្វាគមន៍​របស់​លោកនាយក​សាលា​វិទ្យាល័យ ហ៊ុន សែន​ វត្ត​ស្វាយ បាន​ធ្វើ​សេចក្តី​រាយ​ការ​បានឱ្យដឹង​ថា វិទ្យាល័យ ហ៊ុន សែន​ វត្ត​ស្វាយ​នេះ បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៧ ក្រោម​កិច្ច​ផ្តួចផ្តើម​របស់​លោក​ទេសរដ្ឋមន្ត្រី ចម ប្រ​សិ​ទ្ទ និង​លោក​ជំទាវ ដែល​ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និងសម្តេច​​កិត្តិ​ព្រឹ​ត្ត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន នូវ​អគារ​ចំនួន៤​ខ្នង មាន​២០​បន្ទប់ ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​សិស្ស​ចូល​មក​សិក្សាចំនួន១​ពាន់​៥០០​នាក់ ដែល​មាន​គ្រូបង្រៀន​ចំនួន១៥០​នាក់ ចាប់ពី​ថ្នាក់​ទី​៧ ដល់ទី​១២ ។ ក្នុង​នោះ​ដែរ ​លោក​ក៏​បាន​បញ្ជាក់​ពី​ការ​ខ្វះ​​​អគារសិក្សា និង​បន្ទប់​វិទ្យាសាស្ត្រ​បច្ចេកទេស ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ផង​ដែរ ។

មាន​ប្រសាសន៍​សំណេះសំណាល​ជាមួយ​សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​គណៈ​កម្មការ​គ្រប់គ្រង​វិទ្យាល័យ ក៏​ដូច​អាជ្ញាធរ​មូលដ្ឋាន​នា​ឱកាស​នោះ លោកទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏​បាន​ធ្វើការ​គូសបញ្ជាក់​ថា តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​កំណត់​វិស័យ​អប់រំ​សិក្សា គឺជា​ចតុស្តម្ភដ៏រឹង​មាំ ក្នុង​កិច្ច​អភិវឌ្ឍប្រទេស​ជាតិឱ្យ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ។ ម្យ៉ាងទៀត​សាលារៀន គឺជា​ថ្នាលបណ្តុះបណ្តាល​​​ធនធានមនុស្សដ៏​សំខាន់​នៅ​ក្នុង​សង្គម​ជាតិ​យើង​សព្វថ្ងៃ ។

ក្នុង​នោះ​ដែរ​ លោក ចម ប្រសិទ្ធ ​ក៏​បានលើក​ឡើង​ពី​ជីវប្រវត្តិ​ក្រោយ​ជ័យ​​ជម្នះ​៧​មក​រា ១៩៧៩ ដែល​យើង​គ្រប់​រូប​បាន​រួច​ផុត​ពី​ចង្កូម​ម​ច្ច​រាជបន​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ​គ្រប់​វិស័យ​ទាំងអស់​ត្រូវ​បាន​របប​អាវ​ខ្មៅបំផ្លាញ​គ្មាន​សល់ ​។

​ក្រោម​មាគ៌ា​ដឹកនាំ​របស់គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន បាន​ដឹកនាំ​កសាង​តាំងពី​បាតដៃ​ទទេ រហូត​ដល់​មានការ​អភិវឌ្ឍមក​ដល់​សព្វ​ថ្ងៃនេះ ។ ​ដោយ​ការ​មើល​​ការ​​កង្វះខាត​​​អគារសិក្សាទៅ​តាម​កម្រិតសិក្សា​របស់​សិស្សដែល​មាន​កំណើន​កើតឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ផង​ ៕