ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាក្រុង​កំពង់ឆ្នាំង​ប្រើ​វិធានការ​ក្តៅ​លើ​អាជីវករ​​ព្រោះអត់​ព្រម​ចូល​លក់​ខាងក្នុង​វិញ​ ​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​ នៅ​ព្រឹក​ថ្ងៃ​ទី២១ កញ្ញា​ បាន​ចេញ​វិធានការ​ក្តៅ​ដោយ​ប្រើប្រាស់​សមត្ថកិច្ច​ចម្រុះ ចុះ​រុះរើ ការ​លក់ដូរ​គ្មាន​សណ្ដាប់ធ្នាប់​នៅ​បរិវេណ​ជុំវិញ​ផ្សារ និង​ខាងក្រោយ​ផ្សារ ។…

ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​ នៅ​ព្រឹក​ថ្ងៃ​ទី២១ កញ្ញា​ បាន​ចេញ​វិធានការ​ក្តៅ​ដោយ​ប្រើប្រាស់​សមត្ថកិច្ច​ចម្រុះ ចុះ​រុះរើ ការ​លក់ដូរ​គ្មាន​សណ្ដាប់ធ្នាប់​នៅ​បរិវេណ​ជុំវិញ​ផ្សារ និង​ខាងក្រោយ​ផ្សារ ។ ការ​ចេញ​ប្រតិបត្តិការ​នេះ ​ធ្វើ​ឲ្យ​អាជីវករ​មួយ​ចំនួន​មិន​សប្បាយចិត្តហើយ​មួយ​ចំនួន​ក៏​សប្បាយចិត្ត ព្រោះតែ​ពួក​គាត់​ជា​អាជីវករ​​​លក់ដូរ​ខាងក្នុង​ផ្សារ​លក់​មិន​ដាច់ ។

លោក បេ សា​រុំ អភិបាលរង​ក្រុង​កំពង់​ឆ្នាំង បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​វិធានការ​ព្រឹក​មិ​ញ​នេះ គឺ​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង កំពង់ឆ្នាំង​បាន​ជូន​សេច​ជូនដំណឹង ជម្រាប​ជូន​បងប្អូន​អាជីវករ​ដែល​លក់ដូរ​ជុំវិញ​ផ្សារ សូម​ចូល​ទៅ​លក់​ក្នុង​ផ្សារ​វិញ បើ​ពុំនោះ​ទេ​នឹង​មានការ​ធ្វើ​រដ្ឋបាល​តាម​នីតិវិធី ។ ព្រឹក​នេះ បន្ទាប់​ពី​ជូនដំណឹង​ហើយ​អាជីវករ នៅ​តែ មិន​ព្រម​ចូល​ទៅ​លក់​ក្នុង​ផ្សារ ទើប​រដ្ឋ​បាល​ក្រុង​ចេញ​អនុវត្ត​វិធានការ គឺ​ដើម្បី​ពង្រឹង​សណ្តាប់ធ្នាប់ សន្តិសុខ​ជុំវិញ​ផ្សារ ដោយ​ចាប់ផ្ដើម​រុះរើ ពី​ខាង​មុខ​ផ្សារ​ទៅ​ចំហៀង​ខាងត្បូង​ផ្សារ រហូត​ដល់​ក្រោយ​ផ្សារ​ផ្លូវបំបែក​ទៅ ភូមិ​ត្រពាំង​បី នឹង​ភូមិ​កំពង់​អុស ហើយ​បើ​ប្រឹ​ក​នេះ​ធ្វើ​មិន​ហើយនឹង​បន្ត​ធ្វើ​នៅ​ថ្ងៃស្អែក​ទៀត ។

ក្នុង​ចំណាត់ការ​ខាងលើ​ដែរ​សមត្ថកិច្ច​នគរបាល​ក៏​បាន​ដកហូត​នូវ​សម្ភារៈ​ដូច​ជា​ឆ័​ត្រ គ្រែ តុ និង​សម្ភារៈ​មួយ​ចំនួន ទៀត​យក​មក​ទុក​នៅ​សាលា ក្រុង​កំពង់ឆ្នាំង​ការ​ធ្វើ​បែប​នេះ ​គឺ​ឲ្យ​ម្ចាស់​ជា​អាជីវករ ចូល​មក​បង់ប្រាក់ ផាកពិន័យ ទទួលយក សម្ភារៈ ទៅ​ប្រើ​ប្រាស់​វិញ តែ​ត្រូវ​ទៅ​តាម​កន្លែង​របស់​ខ្លួន នៅ​ខាងក្នុង​ផ្សារ ។ សូម​រំលឹក​ថា ​ក្រោយ​ពី​មាន​ជំងឺ​កូ​វី​ដ​បាន​កើតឡើង​ក្នុង​ផ្សា​លើ ក្រុង​កំពង់​ឆ្នាំង រដ្ឋបាល​សាលាខេត្តបាន​បិទ​ជា​បន្តបន្ទាប់​ចំនួន​2​លើក តែ​ពេក​បើក​ឲ្យ​ដំណើរការ​ចូល​លក់ដូរ​វិញ​អាជីវករ​ក្នុង​ផ្សារ​មួយ​ចំនួន​មិន​ចូល​ខាងក្នុង​ផ្សារ​គឺ​នៅ​បន្ត​លក់​ខាងក្រៅ​ផ្សារ ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​គ្មាន​របៀបរៀបរយ​និង​ស្ទះចរាចរណ៍​ជា​រៀងរាល់ថ្ងៃ ។

ចំពោះ​វិធានការ​នេះ​ធ្វើ​ឲ្យ​អាជីវករ​ដែល​លក់ដូរ​នៅ​ក្នុង​ផ្សារ ដែល​មិន​បាន​ចេញ​ក្រៅ​នឹង​ព្យាយាម​អនុវត្ត​តាម​គោលការណ៍​របស់​រដ្ឋបាល​សាលាក្រុងកំពង់ឆ្នាំង មានការ​សប្បាយចិត្ត​ព្រោះតែ​កន្លង​មក​លក់ដូរ​មិន​ដាច់​ទេ ។ ប៉ុន្តែអាជីវករ​ដែល​ចេញ​ខាងក្រៅ​ផ្សារ ថា​ការ​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ