ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តីក្រីក្រខ្ចីលុយ​ធនាគារភូមិ ​ពេលយកលុយទៅ​បង់មិនទាន់ពេល ​ត្រូវធនាគារចាក់​សោះផ្ទះដាក់ស្លាកលក់

8 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖​ ស្រ្តីក្រីក្រកូន៣នាក់ក្នុងបន្ទុកនិង​ប្តីជាកម្មករសំណង់នៅភ្នំពេញ ​បានខ្ចីលុយធនាគារភូមិចំនួន១៨០០ដុល្លារ ​និងបានបង់រំលស់នៅ​សល់ប្រមាណ​៧៣ម៉ឺនរៀលគឺ៣ខែទៀតដាច់ ត្រូវបុគ្គលិកធនាគារ​ភូមិយកសោទៅចាក់ទ្វារផ្ទះដាក់ស្លាកលក់ ​ក្រោយពេលស្រ្តីនោះ​បានយកលុយទៅ​បង់មិនទាន់ពេលវេលាកំណត់ ។

ស្រ្តីដែលអះអាងថា​ខ្លួនជាជនរងគ្រោះឈ្មោះ អៀង គីម ​អាយុ៤១ឆ្នាំ និងប្តីឈ្មោះ ចក់ សៅ​ អាយុ៣៤ឆ្នាំ ​រស់នៅក្នុងភូមិអង់សខ្នាយ​ ឃុំមហាប្ញស្សី​ ​ស្រុកគងពិសី ។

បើតាមសាច់ញាតិ​បានឲ្យដឹងនៅរសៀលថ្ងៃទី១៩ កុម្ភៈ ២០១៦ថា ​មូលហេតុដែលនំាឲ្យខាងបុគ្គលិកធនាគារ​ភូមិចាក់សោទ្វារផ្ទះ​និងដាក់ស្លាកលក់តម្លៃ១លានរៀលនោះ ​ដោយសារកាលពីថ្ងៃទី​២៩ មករា ២០១៦​ ស្រ្តីម្ចាស់ផ្ទះបានយកលុយ២០ម៉ឺនរៀល​ទៅបង់នៅវេលាម៉ោងជាង៥ល្ងាច ​ខណៈធនាគារកំណត់បិទម៉ោង៤រសៀល ​ក៍ត្រូវបុគ្គលិកបា្រប់ថា ​ហួសពេលបិទទ្វារមិនទទួលឡើយ ។

លុះពេលយកលុយទៅបង់​នៅថ្ងៃបន្តបន្ទាប់ទៀត ធនាគារ​នៅតែមិនព្រមទទួលក៍វិលចូលមកភ្នំពេញធ្វើការ​សំណង់ជាមួយប្តីវិញ​ ស្រាប់តែសាច់ញាតិបា្រប់ថា ​ផ្ទះត្រូវធនាគារចាក់សោដាក់ស្លាក​លក់កាលពីថ្ងៃទី០៣ កុម្ភៈ​ ក៍បានវិលមកវិញឃើញដូចការ​និយាយបា្រប់ និងសុំញាតិជិតខាងស្នាក់នៅ​បណ្តោះអាសន្ន ។

ស្រ្តីក្រីក្រ អៀង គីម និងប្តី ​បានលើកដៃសំពះសុំឲ្យធនាគារ​យោគយល់ទទួលយកលុយដែលត្រូវបង់នៅ​សល់តែ៣ខែទៀតដាច់ និង​ ប្រគល់ផ្ទះមកឲ្យវិញ ។

យ៉ាងណាក៍ដោយ​ មកដល់ម៉ោង៣រសៀលថ្ងៃទី១៩​ កុម្ភៈ ២០១៥ ​គេហទំព័រកោះសន្តិភាពបានទូរស័ព្ទទៅ​ធនាគារភូមិដើម្បីសុំការបំភ្លឺ ​ប៉ុន្តែទូរស័ព្ទចូលជាច្រើនលើក​ពុំមានអ្នកលើកទទួល ៕