ឈ្មួញ ប្រមូលលុយម្នាក់ពី ៥០ម៉ឺនរៀល ទៅ ១លានរៀល អោយមន្ត្រីជំនាញជលផល តែមន្ត្រីថា អត់ដឹងអីផង!
- បន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នៅពេលមន្ត្រីជលផល បង្ក្រាបបទល្មើស ក្នុងរដូវបិទនេសាទ ពេលនេះ ត្រូវបានឈ្មួញលើកឡើងថា បានប្រមូលលុយម្នាក់ពី ៥០ម៉ឺនរៀល ទៅ ១លានរៀល…
បន្ទាយមានជ័យ៖ នៅពេលមន្ត្រីជលផល បង្ក្រាបបទល្មើស ក្នុងរដូវបិទនេសាទ ពេលនេះ ត្រូវបានឈ្មួញលើកឡើងថា បានប្រមូលលុយម្នាក់ពី ៥០ម៉ឺនរៀល ទៅ ១លានរៀល…
បន្ទាយមានជ័យ៖ នៅពេលមន្ត្រីជលផល បង្ក្រាបបទល្មើស ក្នុងរដូវបិទនេសាទ ពេលនេះ ត្រូវបានឈ្មួញលើកឡើងថា បានប្រមូលលុយម្នាក់ពី ៥០ម៉ឺនរៀល ទៅ ១លានរៀល អោយមន្ត្រីជំនាញហើយ តែនៅតែបន្តចាប់បង្ក្រាបទៀត។ ករណីនេះ ត្រូវបានមន្ត្រីជលផល បដិសេធ ហើយបានចាប់បង្ក្រាបបទល្មើសនេសាទនេះ នៅចំណុចរហាលក្រចាប់អាទូល ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅព្រំប្រទល់នឹងខេត្តបាត់ដំបង។
លោក សេង ធូ សង្កាត់រដ្ឋបាលជលផលស្រុកមង្គលបូរី បានប្រាប់ថា ជាការណែនាំពីលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅរដូវបិទនេសាទនេះ កម្លាំងចម្រុះ ប្រើប្រាស់កាណូតស្មាច់ ចំនួន ៤គ្រឿង ហើយមន្ត្រីរដ្ឋបាលជលផល ស្រុកមង្គលបូរី និងមន្ត្រីអាជ្ញាធរបឹងទន្លេសាប និងកម្លាំងកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបបទល្មើសនេសាទនៅរហាលក្រចាប់ ចំណុចកអាប់ទូល ព្រំប្រទល់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានបង្ក្រាបរឹបអូសរបាំងសាច់អួនប្រវែងជិត ៣០០ម៉ែត្រ និងបង្គោលឫស្សី ២៥០ដើម បោចាប់ត្រីចំនួន ២គ្រឿង និងលេងកូនត្រីជាង ១០គីឡូក្រាម។
លោក ឈួម ធូ មន្ត្រីអាជ្ញាធរបឹងទន្លេសាប បានបញ្ជាក់ថា កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ គឺនៅរដូវបិទនេសាទរយៈពេល ៦ខែ អោយត្រីពងកូន ត្រូវបានហាមឃាត់ មិនអោយនេសាទឡើយ។ រហូតដល់ខែវិច្ឆិកា ទើបបើកអោយប្រជានេសាទឡើងវិញ។
គួរបញ្ជាក់ថា នៅពេលកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទតាមដៃបឹងទន្លេសាប ព្រំប្រទល់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ក៏មានក្រុមអ្នកប្រកបមុខរបរនេសាទ បានតវ៉ាថា ពួកគេប្រមាណជិត ១០នាក់ ដែលប្រកបមុខរបរនេសាទត្រីនេះ គឺម្នាក់ៗ ត្រូវបង់លុយ តាមរយៈឈ្មួញកណ្តាល ចំនួនពី ៥០ម៉ឺនរៀល ទៅជិត ១លានរៀល ដើម្បីបង់អោយទៅមន្ត្រីជលផល។ ប៉ុន្តែមន្ត្រីជលផល ខេត្តបន្ទាយមានជ័យ បានបដិសេធថា មិនបានទទួលលុយទាំងនោះឡើយ៕ ប៊ុន ធឿន
ចែករំលែកព័តមាននេះ