ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​២នាក់ពាក់ស្បង់ចីវរ​ដើរ​រៃ​អង្គាសប្រាក់​ក្នុង​ផ្សារ​ខ្នាចរមាស សង្ស័យ​ឃាត់​សួរនាំ រត់​រួច​ម្នាក់

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា អ្នក​ភូមិ​បាន​នាំ​គ្នា​ឃាត់​ព្រះសង្ឃ​២​អង្គ ដែល​កំពុង​ដើរ​រៃ​អង្គាសប្រាក់​នៅ​ផ្សារ​ខ្នាច​រមាស ស្ថិត​ក្នុង​ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ បន្ទាប់​ពី​មានការ​សង្ស័យ​ថា លោកសង្ឃ​ទាំង​២​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា អ្នក​ភូមិ​បាន​នាំ​គ្នា​ឃាត់​ព្រះសង្ឃ​២​អង្គ ដែល​កំពុង​ដើរ​រៃ​អង្គាសប្រាក់​នៅ​ផ្សារ​ខ្នាច​រមាស ស្ថិត​ក្នុង​ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ បន្ទាប់​ពី​មានការ​សង្ស័យ​ថា លោកសង្ឃ​ទាំង​២​អង្គ​នេះ ជា​សង្ឃ​ក្លែងក្លាយ ប៉ុន្តែ​បន្តិច​ក្រោយមក ស្រាប់តែ​លោកសង្ឃ​ម្នាក់​បាន​លួច​រត់​បាត់ នៅ​ពេល​សមត្ថកិច្ច​មិន​ព្រម​ចាត់ការ​តាម​ការ​ស្នើ​សុំ​ពី​ប្រជាពលរដ្ឋ​។

ព្រះសង្ឃ​ដែល​គេ​សង្ស័យ​ថា ជា​សង្ឃ​ក្លែងក្លាយ​នោះ​ឈ្មោះ​ជា វណ្ណៈ អាយុ​២២​ឆ្នាំ បាន​រត់​រួច និង​ម្នាក់​ទៀត​ឈ្មោះ​ដឹប ឧត្តម អាយុ​១៩​ឆ្នាំ ។ នៅ​ពេល​ឃាត់ខ្លួន​សង្ឃ​ទាំង​២​អង្គ​បាន​ប្រាប់​ថា ខ្លួន​គង់នៅ​វត្ត​សិរី​សួស្ដី នៅ​ស្រុក​បរិ​បុ​ណ៍ ខេត្តកំពង់ឆ្នាំង ហើយ​ដើរ​រៃ​អង្គាសប្រាក់​នេះ គឺ​យក​ទៅ​ធ្វើបុណ្យ​ឆ្លង​ប្រាសាទ​មុខ​បួន នៅ​ក្នុង​វ​ត្ក​ខាងលើ​នេះ ។ ប៉ុន្តែ​មិន​មាន​លិខិត​ស្នាម ឬ​ឆាយា​សម្គាល់​ខ្លួន​ថា ជា​សង្ឃ​ពិតប្រាកដ​នោះ​ទេ ។

ប្រភព​បញ្ជាក់​ថា ក្រោយ​ពី​ឃាត់ខ្លួន​ភ្លាម​ៗ គេ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ុស្ដិ៍​ខ្នាចរមាស​ឱ្យ​ជួយ​អន្តរាគមន៍ តែ​បែរជា​ខាង​សមត្ថកិច្ច​ឆ្លើយ​តប​វិញ​ថា ពួក​គេ​មិន​មាន​សិទ្ធិ​ចាត់ការ​លើ​សង្ឃ​ក្លែងក្លាយ​ទេ ហើយ​បាន​ប្រាប់​ពលរដ្ឋ​ឱ្យ​ទាក់ទង​ទៅ​ខាង​មន្ទីរ​ធម្មការ និង​សាសនា​ចាត់ការ​វិញ ។

ប្រជាពលរដ្ឋ​បន្ថែម​ថា  ពួក​គេ​បាន​ឃាត់ខ្លួន​សង្ឃ​ទាំង​២​នាក់​នោះ ដើម្បី​រង់ចាំ​អន្តរាគមន៍​ពី​សមត្ថកិច្ច តែ​មិន​សមត្ថកិច្ច​អើពើ ស្រាប់​តែ​សង្ឃ​ម្នាក់​ឈ្មោះ​ជា វ​ណ្ណះ បាន​លួច​រត់​បាត់ សល់​តែ​ម្នាក់ ។ ប្រជាពលរដ្ឋ​និយាយ​ទៀត​ថា ក្រោយ​ពី​ដឹង​ថា ជន​ទាំង​២​នាក់​ទំនង​ជា​សង្ឃ​ក្លែងក្លាយ អ្នក​លក់ដូរ​ក្នុង​ផ្សារ​ខ្នាចរមាស មានការ​ភ័យ​ស្លន់ស្លោរ​តែ​ម្ដង ដោយសារ​តែ​នៅ​ផ្សារ​ខ្នាចរមាស​ធ្លាប់​មានរឿង​ចោរ​លួច ចោរប្លន់ កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ទើប​ពួក​គេ​ភ័យ​ខ្លាច​សង្ឃ​ទាំង​២​នាក់​នោះ ក្រែង​ជា​មនុស្ស​មាន​សមាសភាព​មិន
ល្អ ។

ពួក​គេ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច បែរជា​សមត្ថកិច្ច​មិន​អើពើ​ទៅ​វិញ ។ ពេល​នេះ ប្រជាពលរដ្ឋ​បាន​ប្រគល់​សង្ឃ​មួយ​អង្គ​នោះ​ទៅ​ឱ្យ​គណៈកម្មការ​វត្ត​ខ្នាចរមាស​គ្រប់គ្រង​បណ្ដោះអាសន្ន​ហើយ ដើម្បី​រង់ចាំ​ខាង​មន្ត្រី​ធម្មការ​ចុះ​ទៅ​សួរនាំ និង​ចាត់ការ​បន្ត ។