ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រារព្ធ​ភិក្ខុ​មិច្ឆាទិដ្ឋិ

2 ឆ្នាំ មុន

ក្នុង​បិដក​លេខ​៤៤ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ជា​ថេរៈ​ប្រកបដោយ​ធម៌​៥​យ៉ាង ឈ្មោះ​ថា​ជា​អ្នក​ប្រតិបត្តិ​មិន​បានជា​គុណ​ដល់​ជន​ដ៏​ច្រើន មិន​បាន​សុខ​ដល់​ជន​ដ៏​ច្រើន មិន​បានជា​ប្រយោជន៍​ដល់​ជន​ដ៏​ច្រើន ជា​ទុក្ខ​ដល់​ទេវតា និង​មនុស្ស​ទាំងឡាយ ។…

ក្នុង​បិដក​លេខ​៤៤ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ជា​ថេរៈ​ប្រកបដោយ​ធម៌​៥​យ៉ាង ឈ្មោះ​ថា​ជា​អ្នក​ប្រតិបត្តិ​មិន​បានជា​គុណ​ដល់​ជន​ដ៏​ច្រើន មិន​បាន​សុខ​ដល់​ជន​ដ៏​ច្រើន មិន​បានជា​ប្រយោជន៍​ដល់​ជន​ដ៏​ច្រើន ជា​ទុក្ខ​ដល់​ទេវតា និង​មនុស្ស​ទាំងឡាយ ។ ធម៌​៥ យ៉ាងនោះ តើ​អ្វីខ្លះ ?

ម្នាល​ភិក្ខុ​ទាំងឡាយ​ធម៌​៥​យ៉ាងនោះ គឺ​ភិក្ខុ​ជា​ថេរៈ​ដឹង​រាត្រី បួស​យូរ ១ មានឈ្មោះ​ល្បីល្បាញ មានយស មាន​បរិវារ​ច្រើន ទាំង​គ្រហស្ថ ទាំង​បព្វជិត ១ សម្បូណ៌​ដោយ​ចីវរ បិណ្ឌបាត សេនាសនៈ និង​គិលាន​ប្បច្ច័យ ១ ជា​អ្នកដឹង​ឮ​ច្រើន ចាំ​របស់​ដែល​ឮ​ហើយ ចាំ​លែង​ភ្លេច​នូវ​របស់​ដែល​ឮ​ហើយ ចាក់​ធ្លុះ​ល្អ​ដោយ​ប្រាជ្ញា ១ តែ​ជា​មិច្ឆាទិដ្ឋិ មាន​សេចក្តី​យល់​ដ៏​វិបរិត ១ ។

ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​នោះ​ញ៉ាំង​ជន​ដ៏​ច្រើន ឲ្យ​ឃ្លាត​ចាក​ព្រះ​សទ្ធម្ម ឲ្យ​តម្កល់​នៅ​ក្នុង​អសទ្ធម្ម ហើយ​រមែង​ញុំ​ា​ង​ទេវតា​និង​មនុស្ស​ទាំងឡាយ​មិន​ឱ្យ​ផុត​ទុក្ខ​បាន​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ