ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណ​ប​ក្យ​លោកពូ​ទី​ន ​ឈ្នះ​ឆ្នោត​សភា​ទៀត

2 ឆ្នាំ មុន

យោង​តាម​លទ្ធផល​ដំបូង​ៗ​នៃ​ការ​បោះ​ឆ្នោត​សភា​រុ​ស្ស៊ីបាន​បង្ហាញ​ថា គណបក្សកាន់អំណាចរុ​ស្ស៊ី នៅ​តែ​ជា​អ្នក​ឈ្នះ​។ លទ្ធផល​ចេញពី​ការិយាល័យ​បោះ​ឆ្នោត​ត្រឹមតែ​២១%​បង្ហាញ​ថា

ប្រទេស​រុ​ស្ស៊ី ៖ យោង​តាម​លទ្ធផល​ដំបូង​ៗ​នៃ​ការ​បោះ​ឆ្នោត​សភា​រុ​ស្ស៊ីបាន​បង្ហាញ​ថា គណបក្សកាន់អំណាចរុ​ស្ស៊ី នៅ​តែ​ជា​អ្នក​ឈ្នះ​។ លទ្ធផល​ចេញពី​ការិយាល័យ​បោះ​ឆ្នោត​ត្រឹមតែ​២១%​បង្ហាញ​ថា គណបក្ស​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ទទួល​សំឡេង​បាន​ដល់​៤៣,៣៩%​។

តាម​លទ្ធផល​នោះ​គណបក្ស​លោកពូ​ទី​ន​មាន​សំឡេង​នាំមុខ​គណបក្ស របស់​ពួក​កុំ​មុ​យ​នី​ស្ត​KPRF​ដែល​ទទួល​សំឡេង​បាន​ត្រឹម​២២,៨២% ហើយ​ហាក់់ដូចជា​នៅ រក្សា​សំឡេង​ភាគច្រើន​បំផុត​ក្នុង​សភា​ឌូ​ម៉ា ទោះបី​លទ្ធផល​ដំបូង​ទាំងនេះ បង្ហាញ​ពី​ការ​ចុះ​ថយ​សំឡេង​ខ្លះ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៦​ក្ដី​។ គណបក្ស​រុ​ស្ស៊ីរួបរួម​ពេល​នោះ​ទទួល​សំឡេង​បាន​ដល់​ទៅ​៥៤,២% ហើយ​ពួក​កុំ​មុ​យ​នី​ស្ត​ទទួល​បាន​សំឡេង​ត្រឹម​១៣,៣%​។

គណបក្សប្រឆាំង​លោកពូ​ទី​ន​ត្រូវ​បាន​ដក​ចេញពី​ការ​បោះ​ឆ្នោត​។ អ្នកគាំទ្រ​មេដឹកនាំ​ប្រឆាំង​លោក​អា​ឡិច​សី​ណា​វ៉ាល់​នី​ដែល​ជាប់​ឃុំឃាំង ជា​ប្រតិកម្ម​តប បាន​អំពាវនាវ​ឲ្យ​បោះ​ឆ្នោត​គាំំ​ទ្រ​បេក្ខជន​ណា​ផ្សេង ដើម្បី​ច្រាន​បេក្ខជន​របស់​គណបក្ស​រុ​ស្ស៊ី​រួបរួម ដែល​ចង់​សំដៅលើ​បេក្ខជន​កុំ​មុ​យ​នី​ស្ត​។

អត្រា​អ្នកចូលរួម​បោះ​ឆ្នោត​មាន​ក្នុង​រង្វង់​៤៥% នៃ​ចំនួន​អ្នកមាន​ឈ្មោះ​បោះ​ឆ្នោត​១០៨​លាន​នាក់ គិត​មក​ដល់​ម៉ោង​១៨​ម៉ោង​នៅ​ក្រុង​មូ​ស្គូ​ថ្ងៃ​ទី​១៩​កញ្ញា គឹ​៣​ម៉ោង​មុន​បញ្ចប់​ការ​បោះ​ឆ្នោត​នោះ ដែល​ប្រព្រឹត្ត​ទៅ​ដល់​៣​ថ្ងៃ​ពី​ថ្ងៃ​ទី​១៧​ដល់​១៩​កញ្ញា​។ រយៈពេល​៣​ថ្ងៃ​នៃ​ការ​បោះ​ឆ្នោត បើ​តាម​អង្គការក្រៅរដ្ឋាភិបាល GOLOS ដែល​តាមដាន​មើល​ការ​បោះ​ឆ្នោត​ថា ក្នុង​ការ​បោះ​ឆ្នោត​៣​ថ្ងៃ​នោះ មាន​ភាព​មិន​ប្រក្រតី​នានា​។ តាម​អង្គការ​នេះ​ថា​អាច​មាន​ភាព​មិន​ប្រក្រតី​ជាង​៤.៦០០​ករណី​ត្រូវ​បាន​រាយការណ៍​។

ប្រធាន​គណៈកម្មាធិការ​បោះ​ឆ្នោត​លោកស្រី​អែ​ល​ឡា​ប៉ា​ម​ហ្វី​ឡូ​វ៉ា បាន​បដិសេធ​ការ​អះអាង​ពី​ការ​ក្លែងបន្លំ​សន្លឹក​ឆ្នោត ដោយ​សរសើរ​ពី​តម្លាភាព​នៃ​ការ​បោះ​ឆ្នោត​នេះ​។

ពលរដ្ឋ​ រុ​ស្ស៊ី ជាង​១០០​លាន​នាក់​ត្រូវ​បាន​អំពាវនាវ​ឲ្យ​ទៅ​បោះ​ឆ្នោត ដើម្បី​ជ្រើសរើស​សមាជិក​សភា​៤៥០​រូប​។ ប្រធានាធិបតីរុ​ស្ស៊ី លោក​វ្ល៉ាឌី​មៀរ​ពូ​ទី​ន បាន​បោះ​ឆ្នោត​តាម​អន​ឡាញ ដោយ​លោក​បច្ចុប្បន្ន​ត្រូវ​នៅ​ដាច់​ពី​គេ មក​ពី​បណ្ដា​មនុស្ស​នៅ​ជុំវិញ​លោក​ឆ្លង​កូ​វី​ដ​-១៩៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ