ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មនុស្ស​រាប់រយ​នាក់​នាំគ្នា​ធ្វើ​បាតុកម្ម​នៅ​ថៃ​ នា​ឱកាស​​ខួប​រដ្ឋប្រហារ​យោធា

2 ឆ្នាំ មុន

មនុស្ស​ជា​ច្រើនរយ​នាក់​កាលពី​ថ្ងៃ​ទី​១៩​ ខែ​កញ្ញា ឆ្នាំ​២០២១ ​បាន​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​ដើរ​ហែ​ក្បួន​តាម​ដង​វិ​ថី​នានា​នៃ​ក្រុង​បាងកក នា​ឱកាស​ខួប​លើក​ទី​១៥ ​នៃ​រដ្ឋប្រហារ​យោធា ដែល​បណ្ដេញ​លោក

ប្រទេស​ថៃ ៖ មនុស្ស​ជា​ច្រើនរយ​នាក់​កាលពី​ថ្ងៃ​ទី​១៩​ ខែ​កញ្ញា ឆ្នាំ​២០២១ ​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដើរ​ហែ​ក្បួន​តាម​ដង​វិ​ថី​នានា​នៃ​ក្រុង​បាងកក នា​ឱកាស​ខួប​លើក​ទី​១៥ ​នៃ​រដ្ឋប្រហារ​យោធា ដែល​បណ្ដេញ​លោក​ថា​ក់ស៊ី​ន​ស៊ី​ណា​វ៉ា​ត្រា ​ចេញពី​តំណែង​នាយក​រដ្ឋមន្ត្រី។

អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ដែល​រស់នៅ​និរទេស​នៅ​តែ​មាន​ប្រជាប្រិយភាព​ក្នុង​ប្រទេស ១៥​ឆ្នាំ​ ក្រោយ​ពី​ត្រូវ​បណ្ដេញ​ចេញពី​អំណាច ដោយ​​ពួក​យោធា​កាលពី​ថ្ងៃ​ទី​១៩​ ខែ​កញ្ញា​ ឆ្នាំ​២០០៦​។ ​លោក​ NATTAWUT SAIKUAR​ ជា​អ្ន​នយោបាយ ចាប់តាំងពី​យូរ​មក​ហើយ​នៅ​តែ​ជា​មនុស្ស​ជិតដិត​នឹង​លោក​ថា​ក់ស៊ី​ន​ស៊ី​ណា​វ៉ា​ត្រា ថ្លែង​ទៅ​កាន់​ពួក​អ្នកគាំទ្រ​ដែល​លើក​គ្រវីទង់ជាតិ​ថៃ​ និង​លើក​ប៉ង់​កាត​នានា​អំពា​វំ​នាវ​ឲ្យ​កម្ចាត់​លោក​ប្រា​យុទ្ធ​ថា ១៥​ឆ្នាំ​បាន​កន្លង​ផុត​ទៅ តែ​យើង​នៅ​ទី​នេះ​បន្ត​ការ​ប្រយុទ្ធ​របស់​យើង​។

នាយក​រដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន​លោក​ប្រា​យុ​ទ្ធ​ចាន់​អូ​ចា ជា​អតីត​ប្រមុខ​កងទ័ព​ឡើង​កាន់​អំណាច​តាម​រយៈ​រដ្ឋប្រហារ​មួយ​កាលពី​ឆ្នាំំ​២០១៤​។

លោក​ NATTAWUT​ បាន​និយាយ​ថា មិន​សំខាន់​ទេ ​ទោះ​មាន​រដ្ឋប្រហារ​ប៉ុ​នា្ម​ន​ដង ក៏​មិន​អាច​បញ្ឈប់​យើង​បាន​។ ទោះបី​ពួក​គេ​មាន​រថក្រោះ​ខ្លាំង​យ៉ាងណា ក៏​មិន​អាច​បញ្ឈប់​ទឹកចិត្ត​ប្រយុទ្ធ​របស់​ប្រជាជន​បាន​ដែរ​។

ប្រទេស​ថៃ​ជួប​ប្រទះ​រដ្ឋប្រហារ​យោធា​ចំនួន​១២​លើក ចាប់តាំងពី​ការ​បញ្ចប់​របប​រាជា​និយម​ផ្ដាច់​ការ​ពី​ឆ្នាំ​១៩៣២​មក​។ ពួក​យោធា​និយាយ​ថា រដ្ឋប្រហារ​ភាគច្រើន​គឹ​ចាំបាច់ ដើម្បី​ការពារ​របប​រាជា​និយម​ដែល​នៅ​តែ​ត្រូវការ​ខ្លាំង​របស់​ប្រជាជន​ថៃ​។

លោក​ថា​ក់ស៊ីន​ទទួល​ការ​គាំទ្រ​ជា​ពិសេស​ពី​ពួក​អាវ​ក្រហម​ថៃ ដោយ​អះអាង​ពី​ការ​ការពារ​វណ្ណៈ​កម្មករ​និង​កសិករ​។ ផ្ទុយ​ទៅ​វិញ​លោក​ត្រូវ​បាន​ពួក​អ្នកមាន​ឥ​ទិ្ធ​ពល និង​ពួក​យោធា​ថៃ​ស្អប់​ចាត់ទុកជា​អ្នក​ប្រជា​និយម ហើយ​ចោទប្រកាន់​លោក​ជា​ច្រើន​លើក​ពី​បទ​ពុក​រលួយ​។ ទោះបី​យ៉ាងណា​ឥទ្ធិពល​របស់​លោក នៅ​តែ​មាន​ក្រោយ​ការ​ចាក​ចេញពី​អំណាច ហើយ​ប្អូនស្រី​លោក​គឺ​លោកស្រី​យ៉ី​ង​ឡាក់​បន្ត​ធ្វើ​នាយក​រដ្ឋមន្ត្រី​រហូត​ដល់​រដ្ឋប្រហារ​ឆ្នាំ​២០១៤៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ