ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខេត្ត​កែប ឃាត់ខ្លួន​ក្រុម​យុវវ័យ​២៣​នាក់ ដើម្បី​អប់រំ ដែល​ជុំ​គ្នា​ផឹកស៊ី​ល្មើស​វិធាន​សុខាភិបាល

2 ឆ្នាំ មុន

ខេត្ត​កែប ៖ ក្រុម​យុវវ័យ ប្រុស​ស្រី ចំនួន​២៣​នាក់ ជិះ​ម៉ូតូ​៩​គ្រឿង ខ្លះ​ធ្វើ​ដំណើរ​មក​ពី​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ផ្សេង​ទៀត ត្រូវ​បាន​កម្លាំង​អន្តរាគមន៍ សហការ​ជាមួយ​កម្លាំង​ប្រចាំការ​តំបន់ឆ្នេរ…

ខេត្ត​កែប ៖ ក្រុម​យុវវ័យ ប្រុស​ស្រី ចំនួន​២៣​នាក់ ជិះ​ម៉ូតូ​៩​គ្រឿង ខ្លះ​ធ្វើ​ដំណើរ​មក​ពី​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ផ្សេង​ទៀត ត្រូវ​បាន​កម្លាំង​អន្តរាគមន៍ សហការ​ជាមួយ​កម្លាំង​ប្រចាំការ​តំបន់ឆ្នេរ ឃាត់ខ្លួន​អប់រំ នៅ​យប់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២១ ក្រោម​ការ​ដឹកនាំ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប ។

ក្រុម​ក្មេង​ទាំង​អស់នោះ កំពុង​ប្រមូលផ្តុំ​គ្នា​ផឹកស៊ី ល្មើស​នឹង​វិធានការ​សុខាភិបាល ហើយ​បាន​ដុត​ផាវ​ផ្ទុះ​លាន់ឮ បង្ក​ការ​ភ្ញាក់ផ្អើល និង​បណ្តាល​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ នៅ​តំបន់​ទេសចរណ៍​ឆ្នេរកែប ។

ក្រោយ​ឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច​បាន​នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើ​កិច្ច​អប់រំ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​ប​ញ្ឍ​ប់​ការ​ប្រមូលផ្តុំ​គ្នា ផឹកស៊ី​តទៅ​ទៀត រួច​ហើយ​ទើប​ហៅ​អាណាព្យាបាល​មក​ធានា យក​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ