ឮសំឡេងផ្ទុះពេលភ្លៀងធ្លាក់មិនចាប់អារម្មណ៍ លុះរសៀលផ្អើលឃើញបុរសលើភ្លឺស្រែ
- ភ្នំពេញ
ប្រជាពលរដ្ឋបានទៅរាយការណ៍ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្រណាល ថា គេបានប្រទះឃើញមនុស្សម្នាក់ដេកស្លា.ប់នៅលើភ្លឺស្រែ ដោយខ្លួនប្រាណ
ប្រជាពលរដ្ឋបានទៅរាយការណ៍ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្រណាល ថា គេបានប្រទះឃើញមនុស្សម្នាក់ដេកស្លា.ប់នៅលើភ្លឺស្រែ ដោយខ្លួនប្រាណ
ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ មានប្រជាពលរដ្ឋបានទៅរាយការណ៍ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្រណាល ថា គេបានប្រទះឃើញមនុស្សម្នាក់ដេកស្លា.ប់នៅលើភ្លឺស្រែ ដោយខ្លួនប្រាណសាកស.ពមានរបួសស្នាម និងប្រឡាក់ជោកជាំដោយឈា.ម ដែលសង្ស័យថា ជាអំពើឃាត.កម្មដាក់គ្រាប់បែកបង្កៃដោយសារតែគំនុំ ។
ក្រោយពេលទទួលបានព័ត៌មានដែលប្រជាពលរដ្ឋរាយការណ៍នោះភ្លាម លោកវរសេនីយ៍ត្រី ភួង ហាន ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រណាល បានដឹកនាំកម្លាំងចុះទៅពិនិត្យមើល ក៏ឃើញហេតុការណ៍យ៉ាងដូច្នោះមែន ទើបនាយនគរបាលប៉ុស្តិ៍បានរាយការណ៍ទៅថ្នាក់ស្រុក និងខេត្ត ដើម្បីជ្រាបលើករណីឃាត.កម្ម ដែលបានកើតឡើងនៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រង់ចំណុចវាលគោកយាង ព្រំប្រទល់ឃុំស្រណាល និងឃុំចន្លាស់ដៃ នោះ ។
សេចក្តីរាយការណ៍បន្តថា ហេតុការណ៍នេះដំបូងឡើយ គឺមានប្រជាពលរដ្ឋម្នាក់ឈ្មោះ ហេម ភន់ ភេទស្រី ជាកសិកររស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បានយកសំណាបទៅជួសស្រូវពង្រោះនៅវាលស្រែ ក៏បានប្រទះឃើញជនរងគ្រោះដេកស្លា.ប់នៅលើភ្លឺស្រែត្រង់ចំណុចកើតហេតុខាងលើ ។
ប្រភពដដែលបន្តថា លុះពេលឃើញដូច្នោះ ឈ្មោះ ហេម ភន់ ក៏បានទៅរាយការណ៍ជូនលោកមេភូមិ រំដេង ហើយលោកមេភូមិក៏បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋានតែម្តង ។
ក្រោយពីបានទទួលព័ត៌មាននោះ សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ ហើយក៏បានស្គាល់អត្តសញ្ញាណជនរងគ្រោះដែលមានឈ្មោះ ឆាវ រ៉ាយ ភេទប្រុស អាយុ៧៨ឆ្នាំ រស់នៅភូមិត្រាំកង់ ឃុំចន្លាស់ ស្រុកក្រឡាញ់ ខេត្ត សៀមរាប ។ ហើយខណៈពេលកើតមានមនុស្សស្លា.ប់នៅក្នុងមូលដ្ឋាន សមត្ថកិច្ចតម្រូវបង្កើតគណៈកម្មការពិនិត្យ និងធ្វើកោសលវិច្ច័យលើសាកស.ព ដើម្បីស្វែករកមូលហេតុនៃអំពើស្លា.ប់របស់ជនរងគ្រោះនោះ ។
បន្ទាប់ពីសមត្ថកិច្ចពិនិត្យ នឹងធ្វើកោសលវិច្ច័យរួចមក គណៈកម្មការបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះគឺស្លា.ប់ដោយសារផ្ទុះគ្រាប់បែក ដែលអាចបណ្តាលមកពីមានជនអនាមិកបានយកគ្រាប់បែកនោះ ទៅបង្កៃជាប់នឹងទ្រូដាក់ត្រីរបស់ជនរងគ្រោះ ហើយខណៈពេលជនរងគ្រោះទៅលើកទ្រូ ដើម្បីយកត្រីនោះ ក៏ស្រាប់តែធ្វើឲ្យគ្រាប់បែកនោះផ្ទុះ ធ្វើឲ្យត្រូវជនរងគ្រោះស្លា.ប់នៅនឹងកន្លែងកើតហេតុតែម្ដងទៅ ដែលក្នុងនោះនៅលើដងខ្លួនសាកស.ពជនរងគ្រោះ គឺឃើញមានស្លាកស្នាមរបួសត្រង់.ក និងភ្លៅខាងស្ដាំដាច់ដោយឈា.ម ។
តាមព័ត៌មានពីរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិរំដេង ឃុំស្រណាល បានឲ្យដឹងទៀតថា ករណីផ្ទុះគ្រាប់បែកនេះ គឺលឺស្នូរតាំងពីវេលាម៉ោងប្រហែល៧ព្រឹកមកម្ល៉េះ ដែលពេលនោះមានភ្លៀងធ្លាក់ខ្លាំង និងមានស្នូររន្ទះបាញ់ផងដែរ ដូច្នោះអ្នកភូមិ ក៏ដូចជាក្រុមគ្រួសារមិនមានការចាប់អារម្មណ៍ថា គឺជារឿងផ្ទុះគ្រាប់បែកនោះទេ ទើបរហូលដល់ថ្ងៃត្រង់ ក៏មានការភ្ញាក់ផ្អើលលើករណីនេះតែម្តង ។
តែទោះជាយ៉ាងណាក្តី អំពើឃាត.កម្មពីសំណាក់ជនអនាមិក ដាក់គ្រាប់បែកបង្កៃជាប់ទ្រូ ប្រល័យយកជីវិតមនុស្សខាងលើនេះ សមត្ថកិច្ចបាននិងកំពុងដុតដៃដុតជើងបើកការស៊ើបអង្កេត និងស្រាវជ្រាវស្វែងរកមុខមាត់ឃាត.ករ ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់ហើយ ៕
ចែករំលែកព័តមាននេះ