ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងធ្លាក់​២​ថ្ងៃ​ផ្ទួន​ៗ ​ជន់​លិច​តំបន់​មួយ​ចំនួន​ក្នុង​​ក្រុង​ប៉ោយ​ប៉ែ​ត

2 ខែ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ជំនន់​ទឹកភ្លៀង​ចាប់ផ្តើម​លិច​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ជា​បណ្តើ​ៗ ​រួម​ទាំង​ផ្លូវជាតិ​

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ជំនន់​ទឹកភ្លៀង​ចាប់ផ្តើម​លិច​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ជា​បណ្តើ​ៗ ​រួម​ទាំង​ផ្លូវជាតិ​លេខ​៥​ផង​ដែរ​ ខណៈ​​ភ្លៀង​​ធ្លាក់​​​ផ្ទួន​ៗ២​ថ្ងៃ​ជាប់​គ្នា​ គិត​​ចាប់តាំងពីថ្ងៃទី​​១៩ កញ្ញា ឆ្នាំ​២០២១ កន្លងមកនេះ​ ។ ​ដ្បិត​​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​ម្សិលមិញ​អះអាង​ថា​ ទឹកអូរ​ព្រំ​ដែន​មិន​ទាន់​ហក់​ឡើង​ពេញ​ព្រៀប​​​ឈាន​ដល់​កម្រិត​ប្រកាសអាសន្ន ​ប៉ុន្តែ​ថ្ងៃនេះ​ គេសង្កេតឃើញ​តាម​ដងផ្លូវ​បេតុង​ជា​ច្រើន​ខ្សែ​ដែល​សំខាន់​ៗ,​ ចំណតរថយន្ត​ក្រុង​,​ ចំណតរថយន្ត​ធំ​ និង​ផ្លូវជាតិ​លេខ​៥ ​ប្រហែល​ជាង​២០០​ម៉ែត្រ​ ត្រូវ​បាន​​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​។

​ផ្លូវ​បេតុង​កន្លែង​ខ្លះ​បើកបរ​បាន​តែ​រថយន្ត​ ខណៈ​ម៉ូតូ​ត្រូវ​ជិះ​វាង​រក​ផ្លូវ​ណា​ដែល​សុវត្ថិភាព​ ។ ​ដងផ្លូវ​ជាតិ​លេខ​៥​ ចាប់ពី​ចំណុច​ផ្លូវ​វិទ្យាល័យ​អូរ​ជ្រៅ​ ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​២​ សង្កាត់​ប៉ោយ​ប៉ែ​ត ទៅ​ដល់​ចំណុច​ផ្លូវ​ស្តង់​តា​ងួ​ន​ចម្ងាយ​ប្រហែល​ជាង​២០០​ម៉ែត្រ​ ពេល​នេះ​ ជំនន់​ទឹកភ្លៀង​កំពុង​ហូរ​កាត់​ហើយ​។​

គេ​មិន​ទាន់​ដឹង​ថា ​និង​មានកា​ផ្អាក​ដំណើរកា​រថយន្ត​ធំ​ដើម្បី​បញ្ចៀស​កា​ខូច​ផ្លូវជាតិ​ខាងលើ​នៅ​ពេល​ណា​ ហើយក៍​មិន​ទាន់​ដឹង​ថា​និង​មាន​ពលរដ្ឋ​ជួ​បញ្ហា​ដោយសា​ភ្លៀង​ផ្គរ​រន្ទះ​នៅឡើយ​ដែរ​ ដោយសារ​លោក​គាត ​ហ៊ុ​ល ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ចុច​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​។

​គិត​ត្រឹម​វេលា​ម៉ោង​ជិត​២​រសៀល​ថ្ងៃ​ទី​២០ ​កញ្ញា​ លោក​គាត ​ហ៊ុ​ល ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ដោយសា​រ​ព្រះ​ភិ​រុណ​បាន​បង្អុរ​២​ថ្ងៃ​ជាប់​គ្នា​នេះ​ធ្វើ​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​លិច​ផ្លូវលំ​ និង​​ផ្លូវ​បេតុង​ក្នុង​ក្រុង​ប្រហែល​៨០​ភាគរយ​។​ អាជ្ញាធរ​ក្រុង​ ពេល​នេះ​បាន​និង​កំពុង​ដឹកនាំ​កម្លាំង​ចម្រុះ​រួម​មាន​យោធា​សឹក​រង​ក្រុង​, ​កម្លាំង​អធិការ​នគរបាល​ក្រុង​,​ អាវុធហត្ថ​ និង​ប្រជា​ការពារ​ភូមិ​ជួយ​រំដោះ​ពលរដ្ឋ​ដែល​រង​​ការ​ជន់​លិច​លំនៅ​ដ្ឋា​ន​ដោយ​ទឹកជំនន់​ចំនួន​ជិត​៦០​គ្រួសា​រ ក្នុង​នោះ​ជា​ពលរដ្ឋ​រស់នៅ​តាម​ភូមិ​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ​និង​សង្កាត់​ផ្សារ​កណ្តាល​។​

លោក​អភិបាលក្រុង​ប្រាប់​បន្ត​ថា​ មក​ទល់​ថ្ងៃនេះ​ពុំ​មាន​គ្រោះ​ធម្មជាតិ​បង្កប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន ​ឬ​អាយុជីវិត​ពលរដ្ឋ ​និង​សត្វពាហនៈ​នោះ​ទេ​ ។ ​ចំពោះ​ស្ថានភាព​ជន់​លិច​នេះ​ លោក​អភិបាលក្រុង​បញ្ជាក់​ថា​ រថយន្ត​ដឹក​ទំនិញ​របស់​ថៃ​នៅ​ឲ្យ​ធ្វើ​ចរាចរណ៍​ចូល​មក​ជា​ធម្មតា​ ព្រោះ​ផ្លូវជាតិ​លេខ​៥​មាន​ជំនន់​ទឹកភ្លៀង​លិច​រាក់​ៗ​នៅឡើយ​ ។ ​ដោយឡែក​ផ្លូវ​បេតុង​ និង​ផ្លូវ​​លំ​ៗ​ដែល​កំពុង​រង​កា​ជន់​លិច​ក្នុង​ក្រុង​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធំ​ដឹក​ធ្ងន់​ៗ​ចេញចូល​ជា​ដាច់ខាត​ ៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture