ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកសាលារៀនការលក់នំ ចំណី និងរបរតូចតាចជាច្រើនទៀតរស់ឡើងវិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅពេលកូនសិស្សបានវិលទៅសិក្សានៅក្នុងថ្នាក់រៀនដោយផ្ទាល់ឡើងវិញ មានរបរជាច្រើនបានរស់ឡើងវិញដែរ ដូចជាការលក់ដូរ សម្ភារសិក្សា អ្នកអ៊ុតគម្របសៀវភៅ អ្នកលក់អាហារសម្រន់ អាហារពេលព្រឹក នៅក្បែរៗរបងសាលារៀនជាដើមនោះ…

រាជធានីភ្នំពេញ ៖ នៅពេលកូនសិស្សបានវិលទៅសិក្សានៅក្នុងថ្នាក់រៀនដោយផ្ទាល់ឡើងវិញ មានរបរជាច្រើនបានរស់ឡើងវិញដែរ ដូចជាការលក់ដូរ សម្ភារសិក្សា អ្នកអ៊ុតគម្របសៀវភៅ អ្នកលក់អាហារសម្រន់ អាហារពេលព្រឹក នៅក្បែរៗរបងសាលារៀនជាដើមនោះ ។ អ្នកស្រី សុផា អ្នកលក់សៀវ ភៅនៅម្តុំទួលគោកនិយាយថា តូបលក់សៀវភៅរបស់គាត់សឹងតែគ្របទុកចោលរយៈពេលជាងមួយឆ្នាំហើយ ។ ជាធម្មតាការលក់ដូររបស់គាត់ពីរនាក់ប្តីប្រពន្ធ ប៉ុន្តែមួយរយៈនៃការផ្ទុះជំងឺកូវីដ ១៩ កន្លងមកនេះ អ្នកស្រីបានមកចំាតែតូបតែម្នាក់ឯង លក់កាសែត សៀវភៅប្រលោមលោកខ្លះៗ និងមានអ្នក រកមកថតចម្លងឯកសារម្នាក់ពីរនាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ។ ប៉ុន្តែនៅពេលបើកសាលារៀនឡើងវិញនេះ អ្នកស្រីសង្ឃឹម ថា អាចលក់សៀវភៅ ប៊ិចឡើងវិញបាន ។ 

 ដោយឡែកអ្នកស្រី មុំ ឆដា លក់នំបុ័ង នៅខាងត្បូងសាលាបឋមសិក្សាបាក់ទូក ស្ថិតក្នុងសង្កាត់អូរឫស្សីទី ២ ខណ្ឌ ៧ មករា រីករាយយ៉ាងខ្លំាងនៅពេលសាលារៀនបើកឡើងវិញនោះ ។ អ្នកស្រីថា មុនពេលមិនទាន់កើតជំងឺកូវីដ ១៩ ដំណើរការលក់ដូរនំបុ័ងទួគីរបស់អ្នកស្រីបានរលូនក្នុងមួយថ្ងៃមិនក្រោម ពី ១៥០ នំនោះទេ ភាគច្រើន គឺសិស្សសាលានាំគ្នាមកទិញបន្តកន្ទុយគ្នា ពេលខ្លះវេខខ្ចប់សឹងមិនទាន់ឲ្យពួកគាត់ផង ។ តែក្រោយពីមានការផ្ទុះប្រព្រឹត្តិការសហគមន៍ ២០ កុម្ភៈ មកការលក់នំបុ័ងរបស់អ្នកស្រីមានការថយចុះយ៉ាងច្រើន ថ្ងៃខ្លះលក់បានតែជាង ១០ នំប៉ុណ្ណោះ ។ 

អ្នកស្រី ឆដា បានឲ្យដឹងទៀតថា ពេលនេះសាលារៀនថ្នាក់វិទ្យាល័យ អនុវិទ្យាល័យបើកឲ្យដំណើរការក៏ពិតមែនតែមុខរបរលក់នំបុ័ងរបស់គាត់នៅតែមិនសូវមានអតិថិជនទិញច្រើនដូចមុននោះទេ ដោយសារសិស្សសាលា និងមនុស្សទូទៅនៅមានការប្រុងប្រយ័ត្នកូវីដ ១៩ មិនទាន់ហ៊ានចេញទទួល ទានអាហារខាងក្រៅ ។ ទោះយ៉ាងណាអ្នកស្រីមានក្តីសង្ឃឹមថា បើកសាលាឡើងវិញមុខរបរនៅផ្ទះរបស់គាត់ និងដំណើរការឡើងវិញដែរ ។

កញ្ញា មាន ស្រីពេជ្រ អាយុជាង ២០ ឆ្នាំ អ្នកលក់អាហារសម្រន់សម្រាប់កូនសិស្ស នៅម្តុំអតីតសាលាបារាំង ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញបាននិយាយថា  ការបើកសាលារៀនឡើងវិញនេះ ជាក្តីសង្ឃឹមនៅក្នុងការផ្តើមអាជីវកម្មជាថ្មី ។ កញ្ញាថា មុនពេលមិនទាន់មានផ្ទុះព្រឹត្តិការសហគមន៍ ២០ កុម្ភៈការលក់អាហារសម្រន់បែបបច្ចឹមប្រទេសរបស់កញ្ញា សម្រាប់កូនសិស្ស មានការរីកចម្រើនក្នុងមួយថ្ងៃនាងលក់បានជាង ១០០ នំ តែឥឡូវនៅពេលការបើកសាលាដំបូងៗនេះ ក្នុងមួយថ្ងៃលក់បានតែ ៣០ នំប៉ុណ្ណោះ តែគ្រាន់បើជាងពេលមិនទាន់បើក ។

លោក សំ វណ្ណារ៉ា អ្នករត់ម៉ូតូកង់ម្នាក់និយាយថា ការបើ់កសាលារៀនឡើងវិញ ធ្វើឲ្យគាត់មានសង្ឃឹមបន្តិច ពីព្រោះអាចរកចំណូលបានឡើងវិញ តាម រយៈដឹកម៉ូយដែលជាកូនសិស្សមកសាលារៀន ។ លោកថា ខ្ញុំមានម៉ូយកូនសិស្ស ត្រូវដឹកនាំសាលាពីរនាក់ ។ ឪពុកម្តាយពូកគេមានការរវល់ដូច្នេះ គាត់ទុកចិត្តខ្ញុំឲ្យខ្ញុំដឹងកូនគាត់ទៅមក ដែលអាចរកចំណូលជិត ១០០ ដុល្លារក្នុងមួយដែរ ។ នៅពេលសាលាបិទចំណូលជិត ១០០ ដុល្លារនោះខ្ញុំមិនអាចទទួលទេបានទេ ហើយការដឹកភ្ញៀវខាងក្រៅក៍គ្មានទៀត ធ្វើឲ្យជីវភាពយ៉ាប់មែនទែន ។ តែឥឡូវយ៉ាងហោចយើងបានម៉ូយមកវិញ ។

ចំណែកការលក់ដូរនៅជិតផ្សារដើមថ្កូវ ដែលមានសាលារៀនរដ្ឋមួយចំនួននៅក្បែរនោះ ហាក់មានសកម្មភាពលក់ដូរសកម្មឡើងវិញដែល ក្រោយពីការសាលារៀនបានបើកឡើងវិញកាលពីថ្ងៃទី ១៥ កញ្ញានោះ ។ នៅទីនោះមានការលក់ដូរជាហូរហែ ជាអាហារសម្បន់ ជាបង្អែម ភេជ្ជៈសម្រាប់សិស្សានុ សិស្ស និងអ្នកធ្វើដំណើរ ។

 អ្នកស្រី ណុប ផល្លី ម្នាក់ដែរម្នាក់នៅទីនោះនិយាយថា ការលក់ដូររបស់គាត់មានភាពល្អប្រសើរឡើងវិញបន្ទាប់ពីស្ងប់ស្ងាត់ជិតមួយឆ្នាំ ។ អ្នកស្រីលក់នំបុ័ងដែលជាអាហារសម្រន់ពេញនិយមរបស់ក្មេងៗ ។ កាលមិនទាន់ផ្ទុះកូវីដ ១៩ គាត់លក់ដាច់ ១០០ នំក្នុងមួយថ្ងៃ ផ្ទុះកូវីដ ១៩ គាត់លក់មិនដាច់ តែឥឡូវកំណើនការលក់បានដល់ ៣០ នំក្នុងមួយថ្ងៃធ្វើឲ្យអ្នកស្រីមានសង្ឃឹមឡើងវិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ