ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លំ​លួច​លុយ​ចំ​ផ្ទះ​មាន​កាមេរ៉ា​សុវត្ថិភាព បាន​តែ​១​ថ្ងៃ​សមត្ថកិច្ច​ក្របួច​ជាប់

9 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ក្រុម​កាច់​សោ​.​ក​ម៉ូតូ​ដ៏​សកម្ម​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចូល​លួច​លុយ​ក្នុងផ្ទះ​អាជីវក​ម្នាក់​នៅ​ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ដោយ​យក​លុយ​បាន​ជិត​៧​លាន​រៀល ប៉ុន្តែ​ត្រូវ​កាមេរ៉ា​សុវត្ថិភាព​របស់​ម្ចាស់ផ្ទះ​ថត​ជាប់ ក្របួច​ជនសង្ស័យ​បាន​តែ​ម្តង ។

ជនសង្ស័យ​ឈ្មោះ​ផាត់ ផាត ហៅ​ប្រេ​ស៊ី​ល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ធ្វើ​សកម្មភាព​ចូល​ទៅ​បន្លំ​លួច​លុយ​ក្នុងផ្ទះ​អាជីវករ​ម្នាក់​ឈ្មោះ ចេ​វ សុ​វត្ថា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ព្រែក​ទប់ ឃុំ​ស្វាយ​ជ្រំ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង កាលពី​វេលា​ម៉ោង​០៩ និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ ។

ប៉ុន្តែ​ជា​អកុសល ឬ​ចាត់​ទុក​ថា ជា​ថ្ងៃ​អស់លក្ខណ៍​របស់​ជនសង្ស័យ ព្រោះ​ចូល​លួច​ចំ​ផ្ទះ​ដែល​មាន​ដាក់​កាំ​មេ​រ៉ា​សុវត្ថិភាព ខណៈ​ម្ចាស់ផ្ទះ​ដឹង​ថា បាត់​លុយ​អស់​ជា​ច្រើន​លាន ទើប​បើក​មើល​កាមេរ៉ា ក៏​ឃើញ​ពី​សកម្មភាព​របស់​ជនសង្ស័យ​ពេល​ដែល​បន្លំ​ចូល​ទៅ​លួច​យក​លុយ​នោះ ទើប​ដាក់​ពាក្យ​ប្តឹង​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ស្វាយ​ជ្រំ ឱ្យ​តាម​រក​ចាប់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

បន្ទាប់​ពី​សមត្ថកិច្ច​ស្រុក​ស្វាយ​ជ្រំ​ស្រាវជ្រាវ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ផាត់ ផាត ក៏​បាន​ទាក់ទង​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក សុំ​ការ​សហការ​តាម​រក​ចាប់ខ្លួន​ជនសង្ស័យ​បាន កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ ដោយ​ប្រើប្រាស់​រូបភាព​ពី​ក្នុង​កាមេរ៉ា​តាម​រក​ជនសង្ស័យ​នៅ​ចំណុច​ព្រៃ​ស្នួល ក្នុង​ឃុំ​គោ​ខ្ចក ស្រុក​កំពង់ត្របែក ហើយ​នាំ​ខ្លួន​មក​កាន់​អធិការដ្ឋាន នគរបាល​ស្រុក កសាង​សំណុំរឿង និង​ប្រគល់​ជនសង្ស័យ​ទៅ​អោយ​សមត្ថកិច្ច​ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ចាត់ការ​បន្ត ។