ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នារី​ម្នាក់បើកស៊េរីទំនើប​បុ.ក​រះខ្ទេច​​​អស់​​៤​គ្រឿង​ និង​​អ្នក​ថ្មើរជើង​ម្នាក់​ស្លា.ប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជា​ជនអនាថា​វ័យ​ជាង​៣០​​ឆ្នាំ​​ម្នាក់ បាន​ស្លា.ប់​បាត់បង់​ជីវិត​យ៉ាង​អាណោ​ច​អា​ធ័​ម​នៅ​ក្ន​ង​ថ្លុកឈា.ម ខ​ណៈ​

រាជធានីភ្នំពេញ ៖ បុរស​ជា​ជនអនាថា​វ័យ​ជាង​៣០​​ឆ្នាំ​​ម្នាក់ បាន​ស្លា.ប់​បាត់បង់​ជីវិត​យ៉ាង​អាណោ​ច​អា​ធ័​ម​នៅ​ក្ន​ង​ថ្លុកឈា.ម ខ​ណៈ​ជនរងគ្រោះ​​កំពុង​តែ​ដើរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​សុខ​ៗ​ ស្រាប់តែ​មាន​រថយន្ត​ស៊េរី​ទំនើប​​មួយគ្រឿង​ម៉ាក RANG ROVER ពណ៌ស បើកបរ​ដោយ​នារី​ជនជាតិ​ចិន​ម្នាក់ បើក​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​មក​បុក​ពីក្រោយ រួច​​បន្ត​ទៅ​បុក​រថយន្ត​ចំនួន​៤​គ្រឿងផ្សេង​​ទៀត ដែល​ម្ចាស់​ច​ត​ទុក​ចោល​តម្រៀប​គ្នានៅមុខក្រសួង​អភិវឌ្ឍជនបទ​​ បណ្តាល​អោយ​រង​ការ​ខូចខាត​យ៉ាងដំណំ​ ​។

​​ហេតុការណ៍​ខាងលើ​នេះ​ដែរ​ បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​​១០និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី ១៩ ខែ កញ្ញា ​ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ធនាគារ​ភ្នំពេញពាណិជ្ជ ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ​ស្ថិត​ក្នុង​​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ​រាជធានីភ្នំពេញ ។

​រថយន្ត​ស៊េរី​ទំនើប​​មួយគ្រឿង​ខាងលើ​ម៉ាក RANGE ROVER ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ ២-AL ២០១៣ ​បើកបរ​ដោយ​នារី​ជនជាតិ​ចិន​ម្នាក់ មិនស្គាល់អត្តសញ្ញាណ ។​

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​រង​គ្រោះ​​ដែលជាជនអនាថា​ម្នាក់​​ដើរ​លើ​ចិញ្ចើម​ផ្លូវ​ព្រះ​មុនី​វង្ស តែ​ម្នាក់ឯង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ម​ក​ដល់​ចំណុច​ខាងលិច​ធនាគារ​ភ្នំពេញ ពាណិជ្ជ (PPC) ក៏​ស្រាប់តែ​មាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក RANGE ROVER ព៌​ណ​ស ​បើកបរ​ដោយ​នារី​ជនជាតិ​ចិន​ម្នាក់ បើក​មក​បុ.ក​ពីក្រោយ និង​កិ.ន​ ​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​នៅនឹងកើតហេតុ​តែ​ម្តង ​។ ​បន្ទាប់មក​​រថយន្ត​បង្ក​ក៏​បាន​ទៅ​បុក​រថយន្ត​ម៉ាក LEXUS RX300 ពណ៌​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ ២BD​-១៦១០ ដែល​ម្ចាស់​ចត​ទុក​ចោល​ខាង​មុខ​ធនាគារ​ ​បោក​ផ្ទប់​ដើម​ត្របែកព្រៃ​ជាប់​ ។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​នារី​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ម៉ាក RANG ROVER ទៅ​បុ.ក​បុ​រ​សម្នាក់​បណ្តាល​អោយ​បាត់បង់​ជីវិត និង​បុ.ក​រថយន្ត​ម៉ាក​LEXUS RX 300 មួយ​គ្រឿង​រួច​ហើយ​នោះ​ រថយន្ត​បង្កមិន​បាន​ឈប់​នៅ​ស្ងៀម​ទេ ក៏​បាន​បន្ត​ទៅ​បុក​រថយន្ត​ចំនួន​៣​គ្រឿង​ផ្សេង​​ទៀត ដែល​ម្ចាស់​ចត​ទុក​ចោល​តម្រៀបជួរ​គ្នា​នៅ​មុខក្រសួង​អភិវឌ្ឍ​ជនបទ ក្នុង​នោះរួម​​មាន ​ទី​១-​​រថយន្ត​ ព៌​ណ​ស ពាក់ស្លាកលេខ​ ភ្នំពេញ​ ២BM-៨៩១៩, ទី​២-​​រថយន្ត​ម៉ាកព្រូស ព៌​ណ​ក្រហម ពាក់ស្លាក​លេខ​ ភ្នំពេញ​២AZ-៧៥៨២ និង​ទី​៣-​រថយន្តម៉ាក​​ព្រុស ពណ៌​ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ​ ២AZ-៦០៦២ ផ្ទុប​គ្នា​ បណ្តាល​អោយ​រង​ការ​ខូចខាត​យ៉ាងដំណំ​ទៀត​ផង​ដែរ ទើបរថយន្តបង្ក​​អស់​ល្បឿន​ទៅ​មុខ​លែង​រួច​ ។

​ពាក់​ព​ន្ធ័​​​នឹង​រ​ណី​គ្រោះថ្នាក់​ចរាចរណ៍​បុ.ក​រះ​ខាងលើ ​បណ្តាល​អោយ​បុរស​ម្នាក់​បាត់បង់​ជីវិត​នៅ​ក្នុង​ថ្លុក.ឈាម​យ៉ាង​អាណោ​ច​អាធ័​ម និង​បង្ករ​អោយ​មាន​រថយន្ត​សរុប​ចំនួន​៥​គ្រឿង (​រួម​ទាំង​រថយន្ត​បង្ក​) រង​ការ​ខូចខាត​យ៉ាងដំណំ ។ ដោយ​ឡែក​​បុ​រ​សរង​គ្រោះ​ដែលបាត់បង់ជីវិត​មិន​​មាន​​អ្នក​ណា​ម្នាក់​បាន​ស្គាល់​អំពី​អត្តសញ្ញាណ​ឡើយ ដោយ​គ្រាន់តែ​ដឹង​ថា ជា​​ជនអនាថា មាន​ន​អាយុប្រមាណ​ជា​ជាង៣០​ឆ្នាំ​​ប៉ុ​ណ្ណោះ ​ហើយគេ​​តែងតែ​ឃើញ​​បុរសរងគ្រោះរូបនោះ​ដើរទៅ​ ដើរ​មក​តាមបណ្តោយ​​​​ផ្លូវ​​​ព្រះ​មុនី​វង្ស​នេះ​ជា​ញឹកញាប់ ។​ចំណែកឯ​នារី​ជនជាតិ​ចិន​ជា​អ្នកបើកបរ​រថយន្ត​បង្កមាន​អាយុ​ជាង​៣០​ឆ្នាំ បន្ទាប់ពីកើតហេតុ​ភ្លាម​ៗ ​កម្លាំង​មាន​សមត្ថ​កិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​​ឃាត់ខ្លួន​ រួច​បញ្ជូន​ទៅ​កាន់​នគរបាល​ប៉ុស្តិ៍​បឹង​ត្របែក​ ដើម្បីធ្វើការ​សាកសួរ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ស.ព​​បុរសរងគ្រោះ​​ត្រូវ​បាន​បញ្ជូន​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ចំណែកឯ​នារី​ជនជាតិ​ចិន​ជា​អ្នកបើកបរ​រថយន្ត​បង្ករ និង​រថយន្ត​ស៊េរី​ទំនើប​ម៉ាក RANGROVE ដែលជា​រថយន្ត​បង្ក និង​រថយន្ត​ដែល​រង​ការ​ខូចខាត​ទាំង​៤​គ្រឿង​ទៀត​ ​ត្រូវ​​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ និង​ដោះស្រាយ​យ​គ្នា​ជា​បន្ត​ទៅ​ទៀត​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ