ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មាន​ប្រេត​ប៉ុន្មាន​ពួក​ដែល​អាច​ទទួល​អាហា​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ?

3 ឆ្នាំ មុន

នៅ​សល់​តែ​ពីរ​ថ្ងៃ​ទៀត​ទេ រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នឹង​ចូល​មក​ដល់​ហើយ​សូម​អស់លោក​អ្នក​ឈ្វេង​យល់អំពី​ពួក​ប្រេត​ដែល​អាច​ទទួល​អាហារ​ដែល​ញាតិ​ មិត្តឧទ្ទិស​ទៅ​ឱ្យ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ដូច​តទៅ​៖ ប្រជាជន​ខ្មែរ​ទូទៅ ជា​ពិសេស​ពុទ្ធសាស​និក​ខ្មែរ​តែង​បានដឹង បានឮ​អំពី​រឿង​ពាក់ព័ន្ធ​ទៅ​នឹង​ពាក្យ​ថា ប្រេត ឬ​សត្វ​ប្រេត តាម​រយៈ​ព្រះសង្ឃ​ទេសនា​ខ្លះ តា​ម​​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​នូវ​គម្ពីរ​ដីកា​ពុទ្ធសាសនា​ខ្លះ…

នៅ​សល់​តែ​ពីរ​ថ្ងៃ​ទៀត​ទេ រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នឹង​ចូល​មក​ដល់​ហើយ​សូម​អស់លោក​អ្នក​ឈ្វេង​យល់អំពី​ពួក​ប្រេត​ដែល​អាច​ទទួល​អាហារ​ដែល​ញាតិ​ មិត្តឧទ្ទិស​ទៅ​ឱ្យ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ដូច​តទៅ​៖ ប្រជាជន​ខ្មែរ​ទូទៅ ជា​ពិសេស​ពុទ្ធសាស​និក​ខ្មែរ​តែង​បានដឹង បានឮ​អំពី​រឿង​ពាក់ព័ន្ធ​ទៅ​នឹង​ពាក្យ​ថា ប្រេត ឬ​សត្វ​ប្រេត តាម​រយៈ​ព្រះសង្ឃ​ទេសនា​ខ្លះ តា​ម​​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​នូវ​គម្ពីរ​ដីកា​ពុទ្ធសាសនា​ខ្លះ និង​រឿងនិទាន​នានា​អំពី​រឿង​ប្រេត ក៏​ដូច​ជា​បុព្វហេតុ​ដែល​ញ៉ាំង​ឱ្យ​បុគ្គល ឬ​សត្វលោក​ភ្លាត់សតិ​ទៅ​កើត​ក្នុង​បេ​ត​វិស័យ ឬ​កំណើត​ជា​សត្វ​ប្រេត ។ ប្រេត ជា​កំណើត​ក្នុង​អបាយភូមិ​មួយ​ក្នុង​ចំណោម កំណើត​អបាយភូមិ​ទាំង​៤​ពោល​គឺ នរក ប្រេត អសុរកាយ និង​តិរច្ឆាន ។

ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ តើ​មាន​ប្រេត​ប៉ុន្មាន​ពួក​ដែល​អាច​ទទួល​អាហារ​អំពី​ញាតិ​ដែល​ឧទ្ទិស​ឱ្យ ? តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា មាន​ប្រេត​តែ​៤​ពួក​ប៉ុណ្ណោះ​គឺ :

១- បរ​ទ​ត្តូប​ជី​វិក​: ប្រេត​ដែល​ចិញ្ចឹមជីវិត​ដោយ​អាស្រ័យ​លើ​អាហារ​ដែល​អ្នក​ដទៃ​ឧទ្ទិស​ឱ្យ ។

២- ខុ​ប្បិ​បា​សិ​ក​វន្ត​: ប្រេត​ដែល​រង​សេចក្តី​ទុក្ខ​លំបាក ព្រោះ​ស្រេកឃ្លាន​ជា​និច្ច ។

៣- និ​ជ្ឈា​មត​ណ្ហិ​ក​: ប្រេត​ដែល​សោយទុក្ខ​វេទនា​ត្រូវ​ភ្លើង​ដុត​ឱ្យ​ក្ដៅ​ជា​និច្ច ។

៤- កា​លក​ញ្ជិ​ក​: ប្រេត​ក្នុង​ពួក​អសុរកាយ ឬ​ជា​ឈ្មោះ​របស់​អសុរកាយ ដែល​ជា​ប្រេត​ ។

ចំណែក​ខាង​ទាន​ដែល​ទាយក ទាយិកា​ទាំងឡាយ​បាន​ធ្វើ​ហើយ អាច​ឧទ្ទិស​បាន​ចំពោះតែ​ពួក​ប្រេត​៣​ពួក​ខាងលើ​ប៉ុណ្ណោះ ។ នេះ​បើ​តាម​សេចក្តី​បញ្ជាក់​របស់​លោកគ្រូ សែ​ម សូរ នៅ​ក្នុង​សៀវភៅ​ប្រជុំ​ភាណវារ​ពិសេស​បាលី​ប្រែ​យ៉ាង​ដូ​ច្នេះ​​ថា ប្រេត​ដែល​អាច​ទទួលផល​ដែល​ញាតិ​ឧទ្ទិស​ឱ្យ​បាន​មាន​៣​ពួក​គឺ ខុ​ប្បិ​បា​សិ​ក​វន្ត​ប្រេត​១ បរ​ទ​ត្តូប​ជី​វិក​ប្រេត​១ និង​និ​ជ្ឈា​មត​ណ្ហិ​ក​ប្រេត​១​តែ​ប៉ុណ្ណោះ ។ ត្រង់​ចំណុច​នេះ ច្បាប់់​ខ្លះ​ចែង​ថា មាន​តែ​ក្រុម​ប្រេត បរ​ទ​ត្តូប​ជី​វិកៈ​មួយ​ប្រភេ​ទ​ប៉ុណ្ណោះ ដែល​អាច​ទទួលផល​បុណ្យ​ដែល​ក្រុម​ញាតិ ឬ​បុគ្គល​ដទៃ​ៗ​ឧទ្ទិស​ឱ្យ​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ។

ក្នុង​ន័យ​មួយទៀត​ពាក្យ​ថា ប្រេត មាន​ន័យ​ថា អ្នក​ដែល​បាន​ស្លាប់ ឬ​អ្នក​ដែល​បាន​លា​លោក​នេះ​ទៅ​កាន់​លោក​ខាង​មុខ ឬ​សត្វ​ដែល​ស្រេកឃ្លាន​ជា​និច្ច ។

ព្រះ​បរម​ពោធិសត្វ​នៃ​យើង​រាប់​តាំងពី​ទ្រង់​បាន​ទទួល​នូវ​ពុទ្ធព្យាករណ៍​អំពី​សំណាក់​ព្រះ​សព្វញ្ញុពុទ្ធ ទ្រង់​ព្រះ​នាម​ទីប​ង្ករ ដែល​កាល​ណោះ ព្រះ​អង្គ​ទ្រង់​យោន​យក​ព្រះ​កំណើត​ក្នុង​ត្រកូល​ព្រាហ្មណ៍ មាន​នាម​ថា សុមេធបណ្ឌិត ជួប​នាង​ព្រាហ្មណី នាម​នាង សុ​មិ​ត្តា មក រហូត​ដល់​ទ្រង់​យោនយកកំណើត​ចុង​ក្រោយ​ជា ព្រះ​សិទ្ធត្ថៈ គោតម ជា​កំណើត​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ មិន​ដែល​កើត​ក្នុង​កំណើត​ប្រេត​៣​ពួក​ខាងក្រោម​នេះ​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ