ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​លី​បង់​បដិសេធ​ថា មិន​​បាន​ហាមឃាត់​ក្មេងស្រី​ឱ្យ​ចូលរៀន តែបែរជាហៅតែក្មេងប្រុសឱ្យសាលា

2 ឆ្នាំ មុន

អា​ហ្គា​នី​ស្ថាន​៖ ក្រុម​តា​លី​បង់ ​បន្ទាប់​ពី​បាន​កាន់កាប់​ប្រទេស​អា​ហ្គា​នី​ស្ថាន ដោយ​ជោគជ័យ​មក បាន​អំពាវនាវ​ឱ្យ​ក្មេង​ប្រុស​ចូល​សាលារៀន ប៉ុន្តែ​មិន​មានការ​អំពាវនាវ​ឱ្យ​ក្មេង​ស្រី​ចូល​សាលា​នោះ​ទេ ដែលបង្ករឱ្យមានការព្រួយបារម្ភជុំវិញការបិទសិទ្ធសេរីភាពក្មេងស្រីដើម្បីទទួលបានការអប់រំ ។ យ៉ាងណាមិញ ក្រុម​តា​លី​បង់…

អា​ហ្គា​នី​ស្ថាន​៖ ក្រុម​តា​លី​បង់ ​បន្ទាប់​ពី​បាន​កាន់កាប់​ប្រទេស​អា​ហ្គា​នី​ស្ថាន ដោយ​ជោគជ័យ​មក បាន​អំពាវនាវ​ឱ្យ​ក្មេង​ប្រុស​ចូល​សាលារៀន ប៉ុន្តែ​មិន​មានការ​អំពាវនាវ​ឱ្យ​ក្មេង​ស្រី​ចូល​សាលា​នោះ​ទេ ដែលបង្ករឱ្យមានការព្រួយបារម្ភជុំវិញការបិទសិទ្ធសេរីភាពក្មេងស្រីដើម្បីទទួលបានការអប់រំ ។ យ៉ាងណាមិញ ក្រុម​តា​លី​បង់ ​បាន​បដិសេធ​ពី​ការ​អះអាង​មួយ​ថា ពួក​គេ​បាន​ហាមឃាត់​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​មិន​ឱ្យ​ចូល​រៀន នៅ​អនុ​វិទ្យាល័យ ​។

យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន ស៊ី​អិន​អិន នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២១ នេះ ​បាន​បន្ត​ថា ក្រសួង​អប់រំ​តា​លី​បង់ បាន​ចេញ​សេចក្តី​ប្រកាស​កាលពី​ ថ្ងៃ​សុក្រ ទី ១៧ ខែកញ្ញា កន្លងទៅ បញ្ជា​ឱ្យ​សិស្ស​ប្រុស និង​គ្រូបង្រៀន​ចាប់ពី​ថ្នាក់​ទី ៦ ដល់​ថ្នាក់​ទី ១២ រាយការណ៍​ទៅ​សាលា​របស់​ពួក​គេ នៅ​ថ្ងៃ​សៅរ៍​នេះ​។ ប៉ុន្តែ​សេចក្តី​ប្រកាស​មិន​បាន​និយាយ​ពី​សិស្ស​ស្រី​ទាំង​អស់នោះ​ទេ ដោយ​បាន​បង្ក​ការ​ភ័យ​ខ្លាច​ថា ក្មេង​ស្រី​នឹង​ត្រូវ​ដក​ចេញពី​ការ​សិក្សា នៅកម្រិត​អនុ​វិទ្យាល័យ ​ម្តងទៀត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​ដែល​កាន់​អំណាច​ចុង​ក្រោយ​ក្នុង​កំឡុង​ឆ្នាំ ១៩៩៦ និង ២០០១ ក្រុម​សកម្មប្រយុទ្ធ​បាន​ហាមឃាត់​ស្ត្រី​និង​ក្មេង​ស្រី ពី​ការ​អប់រំ​និង​ការងារ ហើយ​បាន​រឹតត្បិត​សិទ្ធិ​របស់​ពួក​គេ​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ​។

Taliban spokesman Zabihullah Mujahid 

ប៉ុន្តែ​ក្នុង​ការ​ឆ្លើយ​តប​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​សៅ​រិ៍ អ្នកនាំពាក្យ​តា​លី​បង់​លោក Zabiullah Mujahid បាន​និយាយ​ទៅ​កាន់ CNN ស្ត្រី​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សិក្សា​។ ពួក​តា​លី​បង់​កំពុងធ្វើការ​លើ​ការ​បង្កើត​ប្រព័ន្ធ​ដឹក​ជញ្ជូន ដែល​មាន​សុវត្ថិភាព​សម្រាប់​ក្មេង​ស្រី​នៅ​ថ្នាក់​ទី ៦ ដល់ទី ១២ ។

លោក Mujahid បាន​មាន​ប្រសាសន៍​ថា​៖ «​មានច្បាប់​យ៉ាង​ជាក់លាក់​មួយ ក្នុង​កំឡុង​ពេល​ដែល​សិស្ស​នៅ​ក្នុង​ថ្នាក់រៀន ដែល​ពួក​គេ​ត្រូវ​តែ​គោរព​តាម ដើម្បី​ឱ្យ​មាន​សុវត្ថិភាព​»​។

លោក Mujahid បាន​ចង្អុលបង្ហាញ​ថា ស្ត្រី​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត​ការ​សិក្សា នៅ​ក្នុង​ក្រុម​អាយុ​ផ្សេង​ទៀត​។ លោក​ថា​៖ «​យើង​មាន​ក្មេង​ស្រី​នៅ​តាម​សាកលវិទ្យាល័យ​កំពុង​បន្ត​ការ​សិក្សា ទាំង​នៅ​ក្នុង​សាកលវិទ្យាល័យ​ឯកជន ដែល​ផ្តល់​មូលនិធិ​ដោយ​រដ្ឋាភិបាល ប៉ុន្តែ​ចាប់ពី​ថ្នាក់​ទី ៦ ដល់ទី ១២ យើង​កំពុង​ព្យាយាម​ផ្តល់​ឱកាស ឱ្យ​ពួក​គេ​បន្ត​ការ​សិក្សា ហើយ​វា​កំពុង​ដំណើរការ​ផង​ដែរ​»​។

តា​ម៉ា​ណា ជា​សិស្ស​ស្រី​ម្នាក់ ដែល​មិន​ចង់​បង្ហាញ​អារម្មណ៍​របស់​នាង បាន​ប្រាប់ CNN ថា​៖ «​ខ្ញុំ​សង្ឃឹមថានឹង​បាន​ត្រលប់​ទៅ​សាលារៀន​វិញ ព្រោះ​ការ​សិក្សា​តែ​មួយ​គត់​ដែល​អាច​ធ្វើ​ឱ្យ​ខ្ញុំ​អាច​ជិត​ក្តី​សុ​បិ​ន្ត​ធំ​របស់ខ្ញុំ ប៉ុន្តែ​ឥឡូវនេះ​អ្វី​ៗ​ហាក់ដូចជា​ស្រពិចស្រពិល​។

លោកស្រី Henrietta Fore

ប្រសិនបើ​តា​លី​បង់​មិន​អនុញ្ញាត​ឱ្យ​យើង​ត្រលប់​ទៅ​សាលារៀន​វិញ អនាគត​និង​ក្តី​សង្ឃឹម​របស់​យើង​នឹង​ត្រូវ​បំផ្លាញ​ជា​រៀង​រហូត​»​។
ជាមួយ​គ្នា​នេះ​ផង​ដែរ កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ ប្រធាន​អង្គការ​យូ​នី​សេ​ហ្វ (UNICEF) លោកស្រី Henrietta Fore បាន​និយាយ​ថា​អង្គការ​យូ​នី​សេ​ហ្វ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ក្មេង​ស្រី​ដែល​នឹង​ត្រូវ​ដក​ចេញពី​ការ​អប់រំ​នៅ​ក្នុង​ប្រទេស​នេះ​។

លោកស្រី​បាន​បន្ត​ថា​៖ «​ក្មេង​ស្រី​មិន​អាច និង​មិន​ត្រូវ​ទុក ពួក​គាត់​ចោល​ឡើយ​។ វា​ជា​ការ​សំខាន់​ណាស់ ដែល​ក្មេង​ស្រី​ទាំងអស់ រួម​ទាំង​ស្ត្រី​ដែល​មាន​វ័យ​ចំណាស់ អាច​បន្ត​ការ​សិក្សា​របស់​ពួក​គេ ដោយ​មិន​មានការ​ពន្យារពេល​បន្ថែម​ទៀត​នោះ​។ ទាំង​នៅ​ក្នុង​ថ្នាក់រៀន សុទ្ធតែ​ត្រូវការ​គ្រូ​ស្រី​ដើម្បី​បន្ត​ការ​បង្រៀន​របស់​ពួក​គេ​»៕

អត្ថបទសរសេរ ដោយ