ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ១១និង៣០នាទីថ្ងៃត្រង់ នៅចំណុចកោះថ្មី ស្ថិតក្នុងភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអគ្គីភ័យឆេះផ្ទះប្រពលរដ្ឋ ០១ខ្នង ធ្វើពីឈើប្រក់សង្ក័សី ទំហំ ០៨ ម៉ែត្រ គុណនឹង០៥.៣០ ម៉ែត្រ ធ្វើនៅលើទឹក មានចម្ងាយពីមាត់ច្រាំងប្រហែល ៥០ម៉ែត្រ ។
ផ្ទះដែលបានឆាបឆេះនោះ ជាផ្ទះឈ្មោះ ឡុង ធី ភេទប្រុស អាយុ ៣៦ឆ្នាំមុខរបរអ្នកនេសាទ ប្រពន្ធឈ្មោះ ប៉ាក់ ធាន អាយុ២៥ឆ្នាំ មានកូន៤នាក់ក្នុងបន្ទុក បណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង ក្នុងនោះបាត់បង់លុយ ៥០ ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០២ សន្លឹក កាតគ្រីម៉ូតូ ០១ សន្លឹក ប័ណ្ណក្រីក្រ ០១ សន្លឹក ឧបករណ៍នេសាទលបខ្សែរ ចំនួន ៣០ លប សម្លៀបបំពាក់ និងសម្ភារះផ្ទះបាយ មួយចំនួនទៀត ។
គួរបញ្ជាក់ផងដែរថាអគ្គីភ័យនេះឆាបឆេះខណៈម្ចាស់ផ្ទះចេញទៅនេសាទ ដោយពុំទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ។
ចែករំលែកព័តមាននេះ