មុននេះបន្តិច សមត្ថកិច្ចចុះបង្រ្កាបហាងកាហ្វេលួចបើកសេវាផ្លូវភេទនៅត្រឡោកបែកឃាត់ខ្លួន១០នាក់
រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា មនុស្ស១០នាក់ (ស្រី៤នាក់) ក្នុងនោះមានទំាងម្ចាស់ហាងប្រុសស្រីផង បាន
រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា មនុស្ស១០នាក់ (ស្រី៤នាក់) ក្នុងនោះមានទំាងម្ចាស់ហាងប្រុសស្រីផង បាន
រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា មនុស្ស១០នាក់ (ស្រី៤នាក់) ក្នុងនោះមានទំាងម្ចាស់ហាងប្រុសស្រីផង បានត្រូវសមត្ថកិច្ចរបស់ការិយាល័យប្រយុទ្ឋប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាននិងមានការចូលរួមសម្របសម្រួលពីតំណាងអយ្យការលោកព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ ឃាត់ខ្លួនក្នុងការចុះបង្ក្រាបហាងហាហ្វេមួយកន្លែងដែលលួចបើកបម្រើសេវាផ្លូវភេទ ។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៧ កុម្ភៈ ២០១៦ នៅតាមបណ្តោយផ្លូវ៥៩៨ ក្នុងតំបន់ត្រឡោកបែក ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
សេចក្តីរាយការណ៍បានបន្តថាមនុស្សប្រុសស្រីទំាង១០នាក់នោះ បានត្រូវបញ្ជូនទៅការិយាប្រយុទ្ឋប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីសាកសួរចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ