ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ជិះ​កង់​ត្រឡប់​ពី​លក់​ក្រ​ម៉ា​វិញ ក្តៅស្អុះ​ស្អាប់​ចុះ​ងូតទឹក​រណ្តៅ​លង់​ស្លា.ប់

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ លោកតា​អាយុ​៧៥​ឆ្នាំ​ម្នាក់​ឈ្មោះ​ជាម យ៉​ន មានមុខរ​បរជា​អ្នក​ដើរ​លក់​ក្រ​ម៉ា មាន​ទីលំនៅ​ភូមិ​ដំណាក់​បេង ឃុំ​អំពិល​តា​ពក ស្រុក​អូរ​រាំង​ឪ បាន​ជិះ​កង់​ត្រឡប់​មក​ពី​លក់​ក្រ​ម៉ា​វិញ ក៏​ចុះ​ងូតទឹក​ត្រង់​ចំណុច​រណ្តៅ​ថ្ម​កិន​ខាងកើត​ភូមិ​ទួល​ស្រឡៅ ឃុំ​គង់​

ខេត្ត​ត្បូងឃ្មុំ ៖ លោកតា​អាយុ​៧៥​ឆ្នាំ​ម្នាក់​ឈ្មោះ​ជាម យ៉​ន មានមុខរ​បរជា​អ្នក​ដើរ​លក់​ក្រ​ម៉ា មាន​ទីលំនៅ​ភូមិ​ដំណាក់​បេង ឃុំ​អំពិល​តា​ពក ស្រុក​អូរ​រាំង​ឪ បាន​ជិះ​កង់​ត្រឡប់​មក​ពី​លក់​ក្រ​ម៉ា​វិញ ក៏​ចុះ​ងូតទឹក​ត្រង់​ចំណុច​រណ្តៅ​ថ្ម​កិន​ខាងកើត​ភូមិ​ទួល​ស្រឡៅ ឃុំ​គង់​ជ័យ បណ្តាល​ឱ្យ​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម ដែល​ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៦ កុម្ភៈ ២០១៦ ។

ប្រភព​ឱ្យ​ដឹង​ថា នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​បាន​ដើរ​កាត់​ត្រង់​ចំណុច​រណ្តៅ​ថ្ម​កិន​ខាងលើ ស្រាប់តែ​ប្រទះ​ឃើញ​កង់​១​គ្រឿង រួម​ទាំង​ក្រ​ម៉ា តែ​បាត់​មនុស្ស​មិនឃើញ និង​មាន​ស្បែកជើង​នៅ​មាត់​រណ្តៅ ។ រំពេច​នោះ ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ជា​បន្ទាន់​ហើយ​ក៏​ចាត់​កម្លាំង​ជំនាញ​បច្ចេកទេស​ស្រុក​ចុះ​ទៅ​រាវរក​ក្នុង​ទឹក ក្រ​ទះ​ឃើញ​សព​លោកតា​តែ​ម្តង ។ នៅ​លើ​សាកសព​គេ​មិនឃើញ​មាន​ស្លាកស្នាម​អ្វី​លើ​រាង​កាយ​នោះ​ទេ ក៏​សន្និដ្ឋាន​ថា ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ។

នៅ​ក្បែរ​មាត់​រណ្តៅ​មាន​កង់​១​គ្រឿង​, ក្រ​ម៉ា​ចំនួន​១៤​ក្រ​ម៉ា​,  ហើយ​នៅ​ហោប៉ៅ​ខោ​មាន​លុយ​ចំនួន​២៥៨.០០០​រៀល ដែល​បាន​មក​ពី​ដើរ​លក់​ក្រ​ម៉ា​នៅ​តាម​ភូមិ​នានា ។