ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះ ភ្ញាក់ផ្អើលលើស្ពានអាកាសស្ទឹងមានជ័យ ដោយសារស្ត្រីម្នាក់​

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់បាន​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​ពី​រូប​នាង​បាន​ធ្វើ​សកម្មភាព​លោត​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី​ថ្ងៃត្រង់​ទី​១៨…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់បាន​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​ពី​រូប​នាង​បាន​ធ្វើ​សកម្មភាព​លោត​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី​ថ្ងៃត្រង់​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២១ ។

Picture

ស្ត្រី​ខាងលើ មាន​វ័យ​ប្រមាណ​៤០​ឆ្នាំ ដោយ​នាង​មាន​ស្លៀក​តែ​សា​រ៉ុ​ង និង​អាវ​សាច់​ក្រណាត់​ពណ៌​ស ដៃខ្លី​មួយ​ប៉ុណ្ណោះ ។ យោង​តាម​ប្រភព​ព័ត៌មាន អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ​ស្ត្រី​ខាងលើ ដើរ​តែ​ម្នាក់ឯង​នៅ​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ។ ខ​ណៈ​ដើរ​ដល់​ចំណុច​កើតហេតុ ស្ត្រី​រូប​នេះ​ក៏​បាន​ធ្វើ​សកម្មភាព​លោត​ចុះ​ពីលើ​ស្ពាន​ធ្លាក់​ទៅ​ខាងក្រោម ចូល​ទៅ​ស្ពាន​ក្រោម​ដី បណ្តាល​អោយ​រង​របួស​ធ្ងន់ធ្ងរ ។ ភ្លាម​ៗ​ បន្ទាប់​ពី​កើតហេតុ កម្លាំង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​អន្តរាគមន៍ និង​ជួយ​ទំនាក់​ទំនង​ទៅ​កាន់​រថយន្ត​សា​ម៉ុ​យ​អោយទៅ​ទទួលយក​ស្ត្រី​រង​គ្រោះ​ខាងលើ ដឹក​យក​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ផង​ដែរ ខ​ណៈ​ករណី​នេះ មិន​ទាន់​មានការ​ប៉ះពាល់​ដល់​អាយុជីវិត​របស់​នាង​នៅឡើយ ។

Picture

សូម​បញ្ជាក់​ថា តាម​ការ​អះអាង​អោយ​ដឹង​ថា ពី​ពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​ខាងលើ ពិសេស ​ក្រុម​កម្មករ​បោស​សំរាម​នៅ​ខាងក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ បាន​ប្រាប់​ថា ស្ត្រី​រង​គ្រោះ​ខាងលើ ពុំ​មែន​ជា​អ្នក​តំបន់​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ឡើយ ពោល​គឺ​ទើប​តែ​ឃើញ​ប៉ុណ្ណោះ ពេល​កើត​មាន​ករណី​ខាងលើ​នេះ ។ ហើយ​ទន្ទឹម​នឹង​នោះ ក៏​មិនដឹង​ថា​នាង​មាន​លំនៅ​ឋាន​នៅ​ទីណា ឬ​មាន​បងប្អូន​សាច់ញាតិ​នៅ​ទីណា​ទី​ណី​ដែរ ។

Picture

យ៉ាងណាមិញ ជុំវិញ​ករណី​លោត​ចុះ​ពីលើ​ស្ពាន​អាកាស​ខាងលើ​នេះ គេ​នៅ​ពុំ​ទាន់​ដឹង​ថា ជា​ករណី​ប៉ង​សម្លាប់​ខ្លួនឯង ឬ​យ៉ាងណា​ដែរ ។ ហើយ​ក៏​មិនដឹង​ថា ផ្តើម​ចេញពី​មូលហេតុ​អ្វី​ដែរ ដែល​នាំ​អោយ​រូបគេ​លោត​ចុះ​ពីលើ​ស្ពាន បណ្តាល​អោយ​រង​របួសធ្ងន់​បែប​នេះនោះ ៕ ​

Picture