ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហួសចិត្ត​នឹង​មន្ត្រី​ចុះ​ចាប់​ហាមឃាត់​ពលរដ្ឋ​មិន​ឲ្យ​កា.ប់​ពពែ យក​សាច់(វីដេអូ)

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វេលា​ម៉ោង ០៩​និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វេលា​ម៉ោង ០៩​និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២១ បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​មួយ អប​ដោយសារ មានការ​ហួសចិត្ត និង​អាណិត​ប្រជាជន ដែល​មន្ត្រី​ថ្នាក់​ក្រោម​ចុះ​ចាប់​ហាមឃាត់​ប្រជាជន​មិន​អោយ​សម្លាប់​ពពែ ទៅ​វិញ ។

សម្តេច​តេ​ជោ ហ៊ុន សែន ចោទ​ជា​សំនួ​រថា តើ​មន្ត្រី​យើង​ធ្វើ​ដល់​ថ្នាក់​នេះ​ជាមួយ​ប្រជាជន​មែន​ទេ ? រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​និង​អភិបាលខេត្ត​ដឹង​រឿង​នេះ​ឬទេ ? តើ​រាជរដ្ឋាភិបាល​មាន​ដែល​ហាមឃាត់​ប្រជាជន​មិន​អោយ​សម្លាប់​ពពែ​យក​សាច់​ជា​អាហារ​ពី​ពេល​ណា​មក ទើប​បានជា​មន្ត្រី​យើង​ធ្វើ​មក​លើ​ប្រជាជន​បែប​នេះ ?

សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ថា យើង​លើកទឹកចិត្ត​អោយ​ប្រជាជន​ចិញ្ចឹមសត្វ មិនមែន​ទុក​សម្រាប់​ទុក​តាំង​ពិ​ពរ​ណ៍​ទេ គឺ​សម្រាប់​ជា​ចំណីអាហារ ។ ហេតុ​អី​បាន​ប្រជាជន​ចិញ្ចឹមសត្វ គ្មាន​សិទ្ធិ​សម្លាប់សត្វ​យក​សាច់​ទទួលទាន ហើយ​តម្រូវ​ឲ្យ​សុំ​ច្បាប់ ។ បើ​មាន​ក្នុង​ច្បាប់ គឺ​ត្រូវធ្វើ​វិសោធនកម្ម​ច្បាប់ ។

យ៉ាងណា​សម្តេច​តេ​ជោ ហ៊ុន សែន មិនដឹង​ថា រូបភាព​ក្នុង​វី​ដេ​អូ​ឃ្លី​ប​មួយ​នេះ កើត​នៅ​ក្នុង​ខេត្ត​ណា​ទេ ។ ប៉ុន្តែ សុំ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​អភិបាលខេត្ត ស្រាវជ្រាវ​ហើយ​ចូល​មក​បំភ្លឺ​អោយ​ខ្ញុំ​តាម​ហ្វេ​ស​បុក​នេះ ដើម្បី​អោយ​ប្រជាជន​បានដឹង​ជា​ទូទៅ ។

សម្តេច​តេ​ជោ ហ៊ុន សែន មានការ​ហួសចិត្ត និង​អាណិត​ប្រជាជន​ជាទី​គោរព​ស្រលាញ់​របស់​សម្តេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ