ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធាថៃឃាត់ខ្លួនពលករខ្មែរប្រុសស្រីជិត១០នាក់ លួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើក្នុងប្រទេសថៃ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា សមត្ថកិច្ច​ថៃ​នៅ​តែ​បន្ត​រិ​ត​បន្តឹង​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ទប់ស្កាត់​ការ​លួច​ឆ្លង​ដែន​ចូល​ដោយ​ខុសច្បាប់ របស់​ពលករ​ខ្មែរ និង​ដើម្បី​ការពារ​ការ​រាលដាល​ជម្ងឺ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​១៦ ​កញ្ញា​២០២១ អង្គភាព​ទាហាន​ប្រាណ​ទី​១៣…

បន្ទាយ​មាន​ជ័យ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា សមត្ថកិច្ច​ថៃ​នៅ​តែ​បន្ត​រិ​ត​បន្តឹង​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ទប់ស្កាត់​ការ​លួច​ឆ្លង​ដែន​ចូល​ដោយ​ខុសច្បាប់ របស់​ពលករ​ខ្មែរ និង​ដើម្បី​ការពារ​ការ​រាលដាល​ជម្ងឺ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​១៦ ​កញ្ញា​២០២១ អង្គភាព​ទាហាន​ប្រាណ​ទី​១៣ ប្រចាំ​ស្រុក​ខ្ល​ង​ហាត សហការ​ជាមួយ​ទាហាន​កង​រយ​ទី​១,៣០២ និង​នគ​បាល​ខ្ល​ង ណាំ​សៃ អង្គភាព​ពាក់​ព​ន្ធ័ និង​អាជ្ញាធរ​ឃុំ​ថាប់​ព្រិច ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ បាន​ពិនិត្យ​ឃើញ​ក្រុម​បុគ្គល​គួរ​ឲ្យ​សង្ស័យ ។

ខណៈ​ដើរមក​តាម​ផ្លូវ​របៀង តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ សំដៅ​ចូល​មក​ក្នុង​ប្រទេស​ថៃ បរិវេណ​ភូមិ​ថា​ន់​ចៃ ឃុំ​ថាប់ ព្រិច ស្រុក​អារញ្ញ សមត្ថកិច្ច​ថៃ​ចូល​ទៅ​ត្រួតពិនិត្យ​មនុស្ស ទើប​ដឹង​ថា​ ជា​ជនជាតិ​ខ្មែរ​ចំនួន​៦​នាក់ ក្នុង​នោះ​ប្រុស​៣ ស្រី​២ និង​ក្មេង​ម្នាក់​ទៀត​ត្រូវ​បាន​ឃាត់ខ្លួន​មក​សួរនាំ​។

ក្រោយ​ពី​សមត្ថកិច្ច​ថៃ​សួរនាំ បាន​ឲ្យ​ដឹង​ថា​៖ ពលករ​ខ្មែរ​ទាំង​៦​នាក់​ខាងលើ ធ្វើ​ដំណើរ​មក​ពី​ខេត្តបន្ទាយមានជ័យ និង​ចង់ទៅ​ធ្វើការ​នៅ​ខេត្ត​ឈុ​ន បុរី ដោយ​មក​ប្រមូលផ្ដុំ​គ្នា​នៅ​ឃុំ​បឹង បេង ស្រុក​ម៉ា​ឡៃ និង​បាន​ចំណាយ​លុយ​ក្នុ​ក​ម្នាក់ ពី​៣,០០០ ទៅ ៤,០០០​បាត មាន​មេខ្យល់​ជនជាតិ​ខ្មែរ​ជា​អ្នក​នាំ​លួច​ឆ្លង​ដែន​ឆ្លងកាត់​អូរ​ណាំ​សៃ ព្រំដែន​កម្ពុជា​-​ថៃ រហូត​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​បាន​មុន ក្រោយ​ពី​សមត្ថកិច្ច​ឆែកឆេរ​ពួក​គេ ​គឺ​ពុំ​មាន​ឯកសារ​ធ្វើ​ដំណើរ ទើប​ពិនិត្យ​កំ​ដៅ តាម​វិធាន​របស់​ផ្នែក​សុខាភិបាល មុន​ហ្នឹង​នាំ​ខ្លួន​ទៅ​កាន់​ទី​បញ្ជា​រការ​កង​រយ​ទី​១៣០២ ។

​បន្ទាប់​មក​នៅ​វេលា​ម៉ោង​០៨ និង​០០​នាទី សមត្ថកិច្ច​ថៃ​បាន​តាម​ប្រ​ម៉ា​ញ់ រហូត​បាន​ជួប​ពលករ​ខ្មែរ​ដែល​លួច​រត់​បាន​២​នាក់​ទៀត ទើប​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ពលករ​ដែល​ចាប់​បាន​៦​នាក់ សរុប​ទាំងអស់​៨​នាក់ ប្រគល់​ឲ្យ​នគ​បាល​ឃុំ​ខ្ល​ង ណាំ​សៃ ដើម្បី​មាន​វិធានការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ