ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​បិទខ្ទប់សាជាថ្មី​ទៀត​នៅ​តំបន់មួយ​ចំនួន​ក្នុង​​​​ក្រុងសៀមរាប

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ​​​រដ្ឋបាល​ខេត្ត​បានសម្រេច​បិទ​ខ្ទប់​ក្នុង​ក្រុង​សៀមរាប​មាន​៦​សង្កាត់​កំណត់​ជា​តំបន់​លឿងទុំ និង​មាន​៣​ភូមិ​ទៀត​ក្នុង​៦​សង្កាត់​កំណត់​ជា​តំបន់​ក្រហម ស្ថិតក្នុង​ក្រុង​សៀមរាប ដើម្បី​ទប់ស្កាត់​ក្នុង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺកូ​​វីដ​១៩​ជា​បណ្តោះ​អាសន្ន រយៈពេល​១​ស​ប្ភា​ហ៍ គិត​ចាប់ពី​ពី​វេលា​ម៉ោង​១៣​និង​០០​នាទី​ថ្ងៃ​ទី​១៧ កញ្ញា​ រហូត​ដល់…

ខេត្តសៀមរាប ៖ ​​​រដ្ឋបាល​ខេត្ត​បានសម្រេច​បិទ​ខ្ទប់​ក្នុង​ក្រុង​សៀមរាប​មាន​៦​សង្កាត់​កំណត់​ជា​តំបន់​លឿងទុំ និង​មាន​៣​ភូមិ​ទៀត​ក្នុង​៦​សង្កាត់​កំណត់​ជា​តំបន់​ក្រហម ស្ថិតក្នុង​ក្រុង​សៀមរាប ដើម្បី​ទប់ស្កាត់​ក្នុង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺកូ​​វីដ​១៩​ជា​បណ្តោះ​អាសន្ន រយៈពេល​១​ស​ប្ភា​ហ៍ គិត​ចាប់ពី​ពី​វេលា​ម៉ោង​១៣​និង​០០​នាទី​ថ្ងៃ​ទី​១៧ កញ្ញា​ រហូត​ដល់ ថ្ងៃ​ទី​២៣ កញ្ញា ​ឆ្នាំ​២០២១ ក្នុង​គោលបំណង ធានា​ដល់​ប្រសិទ្ធភាព នៃ​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូដ​វីត ១៩ រហូត​មានការ​ចេញ​សេចក្តីសម្រេច​សា​ជា​ថ្មី​ ។

រដ្ឋបាល​ខេត្តសៀមរាប​សម្រេច​បិទ​ខ្ទប់​ក្នុង​ក្រុង​សៀមរាប​មាន ៨ សង្កាត់ កំណត់ ជា តំបន់ លឿន ទុំ ក្នុង​ក្រុង​សៀមរាប ក្នុង​នោះ​មាន​៖​សង្កាត់​នគរធំ​, សង្កាត់​ចុង​ឃ្នៀស​, សង្កាត់​សំបូរ​, សង្កាត់​ក្របី​រៀល​, សង្កាត់​ទឹក​វិល​,​សង្កាត់​ស្រ​ង៉ែ​, សង្កាត់​សៀមរាប​, សង្កាត់​សាលា​កំរើក​។

រដ្ឋបាល​ខេត្តសៀមរាប​សម្រេច​បិទ​ខ្ទប់​ក្នុង​ក្រុង​សៀមរាប​មាន កំណត់​ជា​តំបន់​ក្រហម ក្នុងភូមិ​សាស្ត្រ មាន​៖​សង្កាត់​ស្ល​ក្រាម , សង្កាត់​​ស្វាយ​ដង្គំ ,​សង្កាត់​គោក​ចក , សង្កាត់​ជ្រាវ ,​ភូមិ​តា​វៀន ក្នុង សង្កាត់​សាលា​កំរើក , និង ភូមិ​ជ្រៃ​ធំ ,​ភូមិស្រ​ង៉ែ ក្នុង សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ដើម្បី ទប់ស្កាត់​ក្នុង​ការ​ឆ្លង រាលដាល​នៃ​ជំងឺកូដ​វីត​១៩ ជា​បណ្តោះអាសន្ន រយៈពេល​១ ស​ប្ភា​ហ៍ គិត ចាប់ពី​ពី​វេលា​ម៉ោង​១៣​និង​០០​នាទី​ថ្ងៃ​ទី​១៧​ខែកញ្ញា​ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២៣​ខែកញ្ញា​ឆ្នាំ​២០២១ ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធ​ភាព ​នៃ​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺកូ​​វីដ​១៩ រហូត​មានការ​ចេញ​សេចក្តីសម្រេច​សា​ជា​ថ្មី​ ៕​​