ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ដូ​ស​ទី​៤ ​អាស្រ័យ​លើ​ស្ថានភាព​វិវត្តន៍​កូ​វី​ដ និង​ផលិត​វ៉ាក់សាំង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​១៩ ដូ​ស​ទី​៤ ជូន​ប្រជាពលរដ្ឋ អាស្រ័យ​លើ​ការ​វិវត្តន៍​ជំងឺ​កូ​វី​ដ និង​ការ​ផលិត​វ៉ាក់សាំង…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​១៩ ដូ​ស​ទី​៤ ជូន​ប្រជាពលរដ្ឋ អាស្រ័យ​លើ​ការ​វិវត្តន៍​ជំងឺ​កូ​វី​ដ និង​ការ​ផលិត​វ៉ាក់សាំង ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​១៩ ជូន​កុមារ ចាប់ពី​អាយុ​៦ ដល់​១២​ឆ្នាំ នា​ព្រឹក​ថ្ងៃ​ទី​១៧​ខែកញ្ញា ឆ្នាំ​២០២១ សម្តេច​គូសបញ្ជាក់​ថា ៖«​រឿង​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៤ ឬ​អត់? យើង​អាស្រ័យ​លើ​ស្ថានភាព​វិវត្តន៍​ជំងឺ​កូ​វី​ដ និង​ការ​ផលិត​វ៉ាក់សាំង និង​ប្រសិទ្ធភាព​វ៉ាក់សាំង ។ យើង​ត្រូវ​តាម​លើ​បញ្ហា​នេះ​ក្នុង​ការ​វិវត្តន៍​របស់​ជំងឺ​ក្នុង​ពិភពលោក​ផ្គួប​ផ្សំ​ជាមួយ​ណែនាំ​ជា​រើ​យ​ៗ​ពី​អង្គការ​សុខភាព​ផង​ដែរ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​លើ​ពិភព​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៤ រួច​ហើយ (​តែ​ខ្ញុំ​មិន​បញ្ចេញ​ឈ្មោះ​ទេ​) ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ថា នៅ​ពេល​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៤ រាជរដ្ឋាភិបាល​នឹង​ចំណាយ​ថវិកា​ទៀត​ដែល​រាជរដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​ដោយ​ជៀស​មិន​បាន ។

ក្នុង​ស​ន្នី​សី​ទ​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​អះអាង​ថា ប្រសិនបើ​សភាពការណ៍​ដំណើរការ​ល្អ​ប្រសើរ​នឹង​ធ្វើការ​បើក​ដំណើរ​នូវ​វិស័យ​ទាំងអស់ ។ សម្តេច​ថា ៖«​អ្នក​ណា​ចង់​ឲ្យ​នៅ​អី​ញ្ចឹ​ង​! សព្វថ្ងៃ​ពលរដ្ឋ​យើង​ចង់​ដើរ​លេង ប៉ុន្តែ​ខ្ញុំ​ចង់​ចាប់ផ្តើម​ពី​វិស័យ​អប់រំ បន្ទាប់​មក​បើក​វិស័យ​សេវាកម្ម​ទេសចរណ៍​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ការ​បើក​វិស័យ​សេវាកម្ម គឺ​សេវាកម្ម​ទេសចរណ៍​ក្នុងស្រុក​ពីព្រោះ​ថា ការ​បើក​នេះ​ឲ្យ​ប្រជាពលរដ្ឋ​ស្គាល់​ទេសចរណ៍​របស់​ខ្លួន​«..»​កន្លង​មក​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៅ​កន្លែង​ទេសចរណ៍​ហើយ គាត់​បាន​ជួយ​ថែរក្សា​បរិស្ថាន និង​ព្រៃឈើ​យើង​ផង​ដែរ ។

សម្តេច​បន្ថែម​ទេសចរណ៍​ក្នុងស្រុក ពេល​ខ្លះ​ក៏​បាន​ចាយ​វា​ច្រើន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មានឱកាស​ដល់​ប្រជាពលរដ្ឋ​បងប្អូន​នៅ​តំបន់​ទេសចរ​ទទួល​បាន​ផល​ចំណូល​ផង​ពី​ការ​លក់​ផលិតផល​ផ្សេង​ៗ​របស់​គាត់​ដែរ ។

សម្តេច​តេ​ជោ បាន​អះអាង​ថា ពេល​នេះ​សម្តេច​បាន​សម្រុក​ធ្វើ​យ៉ាងណា​បើក​ទេសចរណ៍​ផ្ទៃក្នុង ឬ​ក្នុងស្រុក​ឲ្យ​បាន​ឆាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ