ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម គន់ គី​ម ណែនាំ​ឲ្យ​ចង.ក្រង​រចនាសម្ព័ន្ធ​ក្រុម​ជួយ​សង្គ្រោះ និង​ពង្រឹងសមត្ថភាព​បន្ថែម

2 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី គន់ គី​ម ណែនាំ​ឲ្យ​រៀបចំ​ចងក្រង​រចនាសម្ព័ន្ធ ក្រុមការងារ​សង្គ្រោះ និង​ការ​ពង្រឹងសមត្ថភាព​បន្ថែម​ទៀត ដើម្បី​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ មហន្តរាយ​ផ្សេង​ៗ…

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី គន់ គី​ម ណែនាំ​ឲ្យ​រៀបចំ​ចងក្រង​រចនាសម្ព័ន្ធ ក្រុមការងារ​សង្គ្រោះ និង​ការ​ពង្រឹងសមត្ថភាព​បន្ថែម​ទៀត ដើម្បី​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ មហន្តរាយ​ផ្សេង​ៗ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី គន់ គី​ម មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​ពិធី​ប្រគល់​សម្ភារ និង​គ្រឿង​បំពាក់​ដល់​កង​ប្រតិបត្តិការ និង​សង្គ្រោះ​គ្រោះ​មហន្តរាយ ដល់​កងពលតូច​អន្តរាគមន៍​លេខ​១៤ នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា នៅ​ទីបញ្ជាការ​កង​អន្តរាគមន៍​លេខ​១៤ ក្នុង​ខេត្តពោធិ៍សាត់ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី នាយ​ឧត្តមសេនីយ៍ គន់ គី​ម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា មាន​ប្រសាសន៍​ថា ការ​ប្រគល់​ឧបករណ៍ សម្ភារ​បច្ចេកទេស​ទាំងនេះ គឺជា​ការ​គិតគូរ​មួយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ការ​ពង្រឹងសមត្ថភាព ក្រុមការងារ​ជួយ​សង្គ្រោះ ពេល​ហេតុការណ៍​គ្រោះ​មហន្តរាយ​ផ្សេង​ៗ ដូច​ជា​ការ​បាក់​រលំ​អគារ គ្រោះ​មហន្តរាយ​បណ្តាល​មក​ពី​ធម្មជាតិ និង​ឧប្បត្តិហេតុ​ផ្សេង​ៗ ទាំង​លើគោក លើ​ទឹក និង​លើ​អាកាស​ផង​ដែរ ។

ឯកឧត្តម​បញ្ជាក់​ថា មើលឃើញ​តម្រូវការ​ខ្ពស់​ចំពោះ​សមត្ថភាព និង​ជំនាញ ក៏​ដូច​ជា​ឧបករណ៍ សម្ភារ​បច្ចេកទេស ដើម្បី​បម្រើ​ដល់​ប្រតិបត្តិការ​សង្គ្រោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ចាត់ចែង​បញ្ជា​ឲ្យ​រៀបចំ​ចងក្រង​រចនាសម្ព័ន្ធ​ក្រុមការងារ​សង្គ្រោះ​ឲ្យ​បាន​ច្បាស់លាស់ និង​ហ្វឹកហ្វឺន​បន្ថែម​លើ​សមត្ថភាព​របស់​ពួក​គេ​ផង​ដែរ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គន់ គី​ម បាន​ស្នើ​ដល់​បុគ្គលិក​កង​ប្រតិបត្តិការ​រុករក​សង្គ្រោះ ចង​ចាំ​ថា ការងារ​រុករក​សង្គ្រោះ គឺជា​កិច្ចការ​ប្រកប ដោយ​គ្រោះថ្នាក់​បំផុត ដែល​តម្រូវ​ឲ្យ​បុគ្គលិក​មាន​វិន័យ​ខ្ពស់ ថែទាំ​សុខភាព​ឲ្យ​បាន​មាំមួន អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ​ជា​និច្ច ធ្វើ​លំ​ហាត់ និង​ធ្វើការ​ហ្វឹកហ្វឺន​ជា​ប្រចាំ ។

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គន់ គី​ម បង្ហាញ​ក្តី​សង្ឃឹមថា វគ្គ​បណ្តុះបណ្តាល​នឹង​ផ្តល់​នូវ​ចំណេះដឹង​ថ្មី របៀប​ប្រើប្រាស់ និង​បទ​ពិសោធន៍ ហើយ​បុគ្គលិក រុករក​សង្គ្រោះ​ទាំងអស់ និង​ខិតខំ​រៀនសូត្រ​បំពេញភារកិច្ច​ដុះខាត់​ច្នៃប្រឌិត បច្ចេកទេស ឲ្យ​បាន​ល្អ​ប្រសើរ​ថែម​ទៀត ក្នុង​ស្មារតី​ទទួលខុសត្រូវ​ថែរក្សា​ការពារ ឧបករណ៍ សម្ភារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ការ​បម្រែបម្រួល​អាកាសធាតុ​នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន ក៏​បាន​ជះ​ឥទ្ធិពល​មិនល្អ​ដល់​កម្ពុជា​ផង​ដែរ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ កម្ពុជា​តែងតែ​ជួប​នូវ​គ្រោះ មហន្តរាយ​នានា ដែល​បណ្តាល​មក​ពី​កត្តា​ធម្មជាតិ​ដូច​ជា​ខ្យល់ព្យុះ និង​ទឹកជំនន់​ជាដើម ។ បន្ថែម​ពីលើ​កត្តា​ធម្មជាតិ​នេះ កម្ពុជា ក៏​ប្រឈម​នឹង​ឧប្បត្តិហេតុ​ផ្សេង​ៗ កើត​ចេញពី​សកម្មភាព​របស់​មនុស្ស​គ្រា​ដែល​សង្គម​ជាតិ​កំពុង​មានការ​អភិវឌ្ឍ​នោះ ។ រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​បង្កើន​សមត្ថភាព​ក្រុម​សង្គ្រោះ ដើម្បី​ឆ្លើយ​តប​នឹង​ឧប្បត្តិហេតុ​ផ្សេង​ៗ​ដែល​អាច​កើត​មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ