ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​មុន​ អ្នកគ្រូ​ហុងស៊ុយ​ល្បីឈ្មោះ បាន​ទាយ​ថា កូ​វី​ដ​-១៩ នឹង​ចប់​រលាយ​បាត់​នៅ​ដំណាច់ឆ្នាំ​២០២១​នេះ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បងប្អូន​ជា​ច្រើន ប្រាកដជា​បាន​ស្គាល់ អ្នកគ្រូ ហុងស៊ុយ ឡុ​ង ណា​លី គឺជា​សាស្ត្រាចារ្យ​គ្រូ​ហុងស៊ុយ បែប​វិទ្យាសាស្ត្រ​ដ៏​ល្បីឈ្មោះ…

រាជធានី​ភ្នំពេញ ៖ បងប្អូន​ជា​ច្រើន ប្រាកដជា​បាន​ស្គាល់ អ្នកគ្រូ ហុងស៊ុយ ឡុ​ង ណា​លី គឺជា​សាស្ត្រាចារ្យ​គ្រូ​ហុងស៊ុយ បែប​វិទ្យាសាស្ត្រ​ដ៏​ល្បីឈ្មោះ មួយ​រូប​នៅ​កម្ពុជា ។ អ្នកគ្រូ ណា​លី បាន​ប្រឡូក​ចូល​វិស័យ​មើល​ហុងស៊ុយ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ម្យ៉ាងទៀត ក៏​មាន​បងប្អូន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មិន​គ្នា​តិច​ទេ បាន​គាំទ្រ​លើ​ស្នាដៃ​មើល​ហុងស៊ុយ​របស់​អ្នកគ្រូ ណា​លី ដែល​បានការ​ព្យាករណ៍​ហេតុការណ៍​ធំ​ៗ​លើ​ពិភពលោក ដែល​បម្រុង​នឹង​កើតឡើង​ក្នុង​ឆ្នាំ​២០២១​នេះ តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២១ ។

ជា​កា​រម្លឹក​ឡើង​វិញ អ្នកគ្រូ​ហុងស៊ុយ ណា​លី ធ្លាប់​បាន​ព្យាករណ៍​សម្រាប់​ឆ្នាំ​២០២១​នេះ​ថា ហេតុការណ៍​សំខាន់​ៗ នឹង​កើតឡើង​ដូច​ខាងក្រោម ៖
-​គ្រោះ​ធម្មជាតិ​កើតឡើង​ពី​ការ​រញ្ជួយ​ដី និង​ផ្ទុះ​ភ្នំភ្លើង​ខ្លាំង កើតឡើង​ច្រើន​ដង​ក្នុង​មួយ​ឆ្នាំ​ដែល​ខុស​ពី​ឆ្នាំ​ធម្មតា នៅ​ជប៉ុន និង​ប្រេ​ស៊ី​ល
-​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ នឹង​មាន​ទូ​ទាំង​ពិភពលោក​ទៀត​ផង
-​មាស​ឡើងថ្លៃ​ខ្លាំង ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក
-​ទំនិញ Brand Brand ល្បី​ៗ​នឹង​ឡើងថ្លៃ ដូច​ជា​នាឡិកា Brand ថ្លៃ​ៗ កាបូប Brand ថ្លៃ​ៗ​ជាដើម
-​ដំណាំ​កសិកម្ម មាន​សត្វល្អិត​មក​កម្ទេច ដោយ​នឹក​ស្មាន​មិន​ដល់ ហើយ​ដំណាំ​កសិកម្ម​មាន​តម្លៃ​ល្អ ក្នុង​ឆ្នាំ​២០២១​នេះ ប៉ុន្តែ​ប៉ះ​ខាង​កសិដ្ឋាន​ចិញ្ចឹមសត្វ​មិនល្អ​ទេ
-​អចលនៈទ្រព្យ​ល្អ​ជាង​ឆ្នាំ​២០២០ មានការ​វិនិយោគ​មុខ​ជំនួញ​ថ្មី​ៗ​ធំ​ៗ​កើតឡើង ។

ដោយឡែក លោក សោម ឆា​យ៉ា បាន​លើក​ឡើង​អំពី​ការ​ព្យាករណ៍​របស់​អ្នកគ្រូ ណា​លី កាលពី​ចុងឆ្នាំ​២០១៩ ដែល​បាន​ព្យាករណ៍ ត្រូវ​អំពី​ករណី​ជំងឺ​ចម្លែក នឹង​ផ្ទុះ​ឡើង​ដែល​ជំងឺ​នោះ ត្រូវ​បាន​គេ​ស្គាល់​គ្រប់​គ្នា​ថា ជា​ជំងឺ​កូ​វី​ដ​-១៩ ដែល​វា​បាន​ឆ្លង​រាត ត្បា​ត នៅ​ពាសពេញ​ពិភពលោក​តែ​ម្ដង ។

លោក សោម ឆា​យ៉ា ក៏​បាន​សួរ​ជា​សំនួរ​ទៅ​កាន់​អ្នកគ្រូ ណា​លី អំពី​រោគរាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ថា តើ​វា​នឹង​ចប់​ទៅ​វិញ​នា​ពេល​ណា ? អ្នកគ្រូ ណា​លី បាន​ឆ្លើយ​តប​ថា រោគរាតត្បាត​នេះ នឹង​ចប់​ទៅ​វិញ​នៅ​ដំណាច់ឆ្នាំ​២០២១​នេះ ។

អ្នកគ្រូ បាន​បកស្រាយ​ថា ទាល់តែ​ដាច់​ឆ្នាំឆ្លូវ​នេះ ទើប​អ្នកគ្រូ​សង្ខេប​ដោយ​ខ្លី​ថា ៖ “​ចូល​ក្នុង​ឆ្នាំ​២០២២ គឺ​លែង​អី​វិញ​ហើយ ប្រក្រតី​វិញ​ទាំង​អស់ហើយ​” ។ ពោល​គឺ តាម​ការ​ព្យាករណ៍​របស់​អ្នកគ្រូ ណា​លី ពី​ស្ថានភាព​ជំងឺ​រាតត្បាត​លើ​ពិភពលោក នឹង​ប្រែជា​ប្រក្រតី​ឡើង​វិញ នៅ​ចាប់ពី​ឆ្នាំ​២០២២ តទៅ ។

ទោះជា​យ៉ាងនេះ​ក្តី យើង​នៅ​មិន​ទាន់​ដឹង​ទេ​ថា តើ​ការ​ទាយ​របស់​អ្នកគ្រូ ណា​លី ឆុត​ពិតប្រាកដ​ប៉ុណ្ណា​នោះ​ទេ ព្រោះ​នៅ​សល់​ជាង​៣​ខែ​ទៀត​ទើប​ដាច់​ឆ្នាំ​២០២១​នេះ ?

ចង់​ដឹង​កាន់តែ​ច្បាស់​អំពី​ការ​លើក​ឡើង​របស់​អ្នកគ្រូ ណា​លី សូម​ទស្សនា​វី​ដេ​អូ​កាលពី​ឆ្នាំ​មុន មាន​ដូច​ខាងក្រោម ៖

https://www.youtube.com/watch?v=fo_D68L0jXs

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ