ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វត្ត​​ចំនួន៦ក្នុង​ខេត្តបន្ទាយមានជ័យ​​រកឃើញ​​ព្រៈ​ស​ង្ឃ​ឆ្លង​កូ​វី​ដ និង​​កំពុង​បន្ត​បិទ​​ខ្ទប់​វត្ត២

1 ខែ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ខេត្តបន្ទាយមានជ័យ​ ​​មាន​ចំនួន​វត្ត​​៦​ត្រូវបានរកឃើញ​​ព្រះ​ស​ង្ឃ​​ឆ្លង​កូ​វី​ដ​.១៩ សរុប​​ចំនួន​៣៦​អង្គ​ ​និង​

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​វត្ត​​​ចំនួន​៦ ក្នុង​ខេត្តបន្ទាយមានជ័យ ​​ត្រូវបានរកឃើញ​​ព្រះ​ស​ង្ឃ​​ឆ្លង​កូ​វី​ដ​.១៩ សរុប​​ចំនួន​៣៦​អង្គ​ ​និង​កំពុង​បន្ត​បិទ​ខ្ទប់​វត្ត​ចំនួន​​២ ​រហូត​ដល់​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១​នេះ​។

លោក បៀ​វ ថា​ន ប្រធាន​មន្ទី​ធម្មការ​និង​សាសនា​ខេត្តបន្ទាយមានជ័យ ​បាន​ឱ្យ​ដឹងនា​​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ នេះ​​ថា ​កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២១​ អាជ្ញាធរ​បាន​បិទ​ខ្ទប់​ជា​បណ្តោះ​អាសន្ន​នៅ​វត្ត​ព្រះ​ពន្លា​ ស្ថិត​ភូមិ​ព្រះពន្លា សង្កាត់​ព្រះពន្លា ក្រុង​សិរី​សោភ័ណ ដែល​ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក់​ព្រៈ​សង្ឃ​គង់​ចាំ​ព្រះ​វស្សា​ក្នុង​ចំណោម​៦៤​អង្គ​ បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​.១៩​ ចំនួន​១៥​អង្គ​ និង​កូនសិស្ស​១​នាក់​។

លោក​បាន​បញ្ជាក់​ថា​ ​ក្នុង​ព្រឹត្តិការ​សហគមន៍​២០ កុម្ភៈ នៅ​ខេត្តបន្ទាយមានជ័យ​មានវត្ត​​ចំនួន៦​​ហើយ​ដែល​រក​ឃើញ​ព្រះ​​សង្ឃ​គង់​ចាំ​វស្សា​បាន​ឆ្លង​កូ​វី​ដ​.១៩​ សរុប​​ចំនួន​៣៦​អង្គ​ និង​សិស្ស​១​នាក់​ ក្នុង​នោះ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ចំនួន​​វត្ត​ចំនួន​៤ គឺ​វត្ត​ប៉ា​លិ​លេ​យ្យ, វត្ត​អូរ​ខៃ​ដ​ន, វត្ត​អូរ​ឫស្សី និង​វត្តស្រះត្រាច រកឃើញ​ព្រះ​​សង្ឃ​ឆ្លង​កូ​វី​ដ​.១៩ សរុប​​ចំនួន​២០​អង្គ​ និង​ក្រុង​សិរី​សោភ័ណ​មាន​២​វត្ត គឺ​​វត្ត​ថ្មី និង​វត្ត​ព្រៈ​ពន្លា​ មាន​ព្រៈ​សង្ឃ​ឆ្លង​កូ​វី​ដ​.១៩ សរុប​​ចំនួន​១៦​អង្គ​ និង​សិស្ស​១​នាក់​។

លោក បៀ​វ ថា​ន បាន​បញ្ជាក់​ថា​ ​ក្រោយ​រក​ឃើញ​ព្រះ​សង្ឃ​ឆ្លង​កូ​វី​ដ​.១៩ សរុប​​ចំនួន​៣៦​អង្គ​ ​ក្នុង​វត្ត​​ចំនួន​៦​​ ​ត្រូវ​បាន​អាជ្ញាធរ​បិទ​ខ្ទប់​រយៈពេល​១៤​ថ្ងៃ​ ដើម្បី​ការពារ​និង​ទប់ស្កាត់​ ​មិន​អោយ​ឆ្លង​រីក​រាលដាលចូល​​ក្នុង​សហគមន៍​ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ បាន​បើក​អោយ​ដំណើរការ​ឡើង​វិញ​នូវ​វត្ត​ចំនួន​៤​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត និង​២​វត្ត​នៅ​ក្រុង​សិរី​សោភ័ណ​មិន​ទាន់​បើក​ដំណើរការ​នៅឡើយ​ទេ ​៕

Picture
Picture
Picture
Picture
Picture
Picture
Picture