ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ រោងចក្រ សហគ្រាស អនុញ្ញតឱ្យឈប់សម្រាក ៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​បុ​ណ្យុ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​ទាំងអស់ ឈប់​សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល​ក្នុង​ពិធីបុណ្យ​ដែល​មាន​រយៈពេល​៣ ចាប់ពី​ថ្ងៃ​ទី​៥-៦-៧ ខែតុលា ឆ្នាំ​២០២១ ។…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​បុ​ណ្យុ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​ទាំងអស់ ឈប់​សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល​ក្នុង​ពិធីបុណ្យ​ដែល​មាន​រយៈពេល​៣ ចាប់ពី​ថ្ងៃ​ទី​៥-៦-៧ ខែតុលា ឆ្នាំ​២០២១ ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ឯកឧត្តម អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ បានឱ្យ​ដឹង​ថា ទន្ទឹម​នឹង​នេះ​ម្ចាស់ ឬ​នាយក​រោងចក្រ​គ្រាស អាច​ពិភាក្សា​ជាមួយ​តំណាង​កម្មករនិយោជិត ក្នុង​ការ​រៀបចំ ឬ​ផ្លាស់​ប្តូរ​ការ​ឈប់​សម្រាក​នេះ​នៅ​ពេល​ណាមួយ​ផ្សេង​ទៀត​ក្នុង​ករណី​មានការ​ព្រមព្រៀង​ពី​កម្មករនិយោជិត ។

លិខិត​របស់​ក្រសួង​បាន​បន្ដ​ថា ចំពោះ​រោងចក្រ សហគ្រាស ទាំងឡាយ​ណា​ដែល​កម្មវត្ថុ​អាជីវកម្ម​មាន​ចរិតលក្ខណៈ​សកល​ត្រូវ​ប្រព្រឹត្ត​ទៅ​ជា​ប្រចាំ និង​មិន​អាច​បញ្ឈប់​សកម្មភាព​បាន ហើយ​ការ​ឈប់​សម្រាក​បុណ្យ​នៃ​កម្មករនិយោជិត​ទាំងអស់ ព្រម​គ្នា​ក្នុង​ពេល តែ​មួយ នាំ​ឱ្យ​ខូចប្រយោជន៍​ដល់​សាធារណជន ឬ​ក៏​ធ្វើ​ឱ្យ​ខូច​ដំណើរការ​របស់​រោងចក្រ សហគ្រាស​នោះ​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស ត្រូវ​រៀបចំ​បែងចែក​ឱ្យ​កម្មករនិយោជិត​បាន​ឈប់​សម្រាក​ទៅ​តាម​ថ្ងៃ​បុណ្យ​នីមួយ​ៗ​ដោយ​ផ្លាស់​ប្តូរ​គ្នា ហើយ​រក្សា​ទុក​បញ្ជី​បែងចែក​នោះ​ជា​ប្រចាំ​សម្រាប់​ការ​ត្រួតពិនិត្យ​របស់​អធិការ​ការងារ ។

ក្រសួង​បាន​បន្ថែម​ថា កម្មករនិយោជិត​ដែល​ធ្វើការ​ថ្ងៃ​ឈប់​បុណ្យ ភ្ជុំបិណ្ឌ​នេះ​មាន​សិទ្ធិ​ទទួល​នូវ​ប្រាក់​បំណាច់​បន្ថែម​ដែល​មាន​ចំនួន​ស្មើនឹង​ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើការ​ធម្មតា ។ កម្មករនិយោជិត​ដែល​ឈប់​សម្រាក​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ស្មារតី​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល​ស្តី​ពី​ការ​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ និង​ការ​ពុល​ចំណីអាហារ​ក្នុង​អំឡុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ និង​វិធាន​សុខាភិបាល​ជា​ធរមាន​នានា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ