ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករកស៊ីអចលនទ្រព្យថា ឱ្យតែមានផ្លូវ ដីឡើងថ្លៃ !

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពីមុនគេតែងតែនិយាយថា មានផ្លូវមានសង្ឃឹម តែឥឡូវមានផ្លូវដីឡើងថ្លៃ ។ ជាក់ស្តែងគម្រោងអភិវឌ្ឍន៍ផ្លូវលេខ ៤៣ តភ្ជាប់ពីផ្លូវលេខ ៤…

រាជធានីភ្នំពេញ ៖ ពីមុនគេតែងតែនិយាយថា មានផ្លូវមានសង្ឃឹម តែឥឡូវមានផ្លូវដីឡើងថ្លៃ ។ ជាក់ស្តែងគម្រោងអភិវឌ្ឍន៍ផ្លូវលេខ ៤៣ តភ្ជាប់ពីផ្លូវលេខ ៤ ពីខេត្តកំពង់ស្ពឺត្រង់ចំណុច ត្រែងត្រយឹង មកផ្លូវជាតិលេខ ៣ ជិតទីរួមខេត្តកំពត កំពុងធ្វើដីនៅតាមបណ្តោយផ្លូវនោះមានហាងឆេង ឈ្មួញអ្នកមាន លុយបានកំពុងចុះស្វែងរទិញដី ទុកចំណេញនៅពេលអនាគត ។ 

លោក សុខ គែន ប្រធានក្រុមហ៊ុនអចលនទ្រព្យ Kampot Street Real Estate លើកឡើងថា គម្រោងផ្លូវមួយនេះវានឹងក្លាយជាគនាគមន៍ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញក្រោយសាងសង់ហើយពលរដ្ឋចង់ទៅលេងកំពង់ស្ពឺ ទៅគីរីរម្យ និងទៅខេត្តកោះកុង ចេញពីកំពត នឹងកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលាក្នុងការធ្វើដំណើរ ។

Picture

ប្រធានក្រុមហ៊ុនអចលនទ្រព្យ Kampot Street Real Estate ថា បច្ចុប្បន្ននេះ មានអ្នករកទិញដីធំៗសម្រាប់ទុកចំណេញដោយខ្លះត្រូវការ ១០ ហិកតា ២០ ហិកតា និងខ្លះទៀតកំពុងរករហូតដល់រាប់រយហិកតាក៏មាន ។ ប៉ុន្តមកដល់ពេលនេះមិនទាន់មានការអភិវឌ្ឍអ្វីមួយនៅឡើយទេ ។ 

អ្នកអភិវឌ្ឍន៍ចលនទ្រព្យមើលឃើញថា «ដោយសារតែផ្លូវនេះ ត្រូវធ្វើកាត់តាមភ្នំ ដូច្នេះវាមានសក្ដានុពលទៅលើការអភិវឌ្ឍជាចំការលំហែផ្ទះលម្ហែកាយភាគច្រើនជាងឧស្សាហកម្ម» ។ លោក សុខ គែន ថាកាលពីមិនលេចនូវគម្រោងអភិវឌ្ឍន៍ផ្លូវ ៤៣ នេះ តម្លៃដីមានត្រឹមតែ ២ ឬ ៣ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ តែពេលនេះ វាហក់ឡើងដល់ ១៥ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវ តែសម្រាប់ដីនៅខាងក្នុងគេអាចរកបានក្នុងតម្លៃត្រឹម ៤ ដុល្លារអាមេរិក ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងផងដែរថា នៅនៅពេលមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ណាមួយ វានឹងជំរុញឱ្យតំបន់នោះមានការកើនឡើងនូវតម្លៃដីធ្លីនិងការវិនិយោគ ដូច្នេះហើយទើបរាជរដ្ឋាភិបាលបានខិតខំសាងសង់ ហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់នៅទូទាំងប្រទេសកម្ពុជា ដើម្បីទាក់ទាញ ការវិនិយោគជាតិនិងអន្តរជាតិ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ ។ រដ្ឋាភិបាលបានកំណត់យកតំបន់ឆ្នេរជាគលដៅនៃការអភិវឌ្ឍ ហើយរដ្ឋាភិបាលក៏បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ពីភ្នំពេញឆ្ពោះទៅកាន់ទឹកដីតំបន់ឆ្នេរ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ឆ្នេរផ្ទាល់ផងដែរ ។ 

លោក កែវ សុជាតិ ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពត ថាបើតាមការសង្កេតជាក់ស្ដែង មិនទាន់មានគម្រោងធំណាមួយនៅតាមបណ្ដោយផ្លូវ ៤៣ នោះលេចជារូបរាងនៅឡើយទេ គ្រាន់តែមានអ្នកទិញដីច្រើនជាងមុន និងបានធ្វើឱ្យតម្លៃដីធ្លីនៅតំបន់នោះ ហក់ឡើងមួយកម្រិតទៀត ៕