ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀលហក់ឡើងខ្ពស់ជាងលុយអឺរ៉ូ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានប្រៀបជាងប្រាក់អឺរ៉ូបន្តិចថ្ងៃនេះ បើធៀបទៅនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានប្រៀបជាងប្រាក់អឺរ៉ូបន្តិចថ្ងៃនេះ បើធៀបទៅនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ អឺរ៉ូ ទិញចូលត្រឹមតែ ៤៧៩៩ រៀល ហើយលក់ចេញតែ ៤៨៤៧ រៀលប៉ុណ្ណោះ ខណៈថ្ងៃម្សិលមិញ ទិញចូល ៤៨២០ រៀល ហើយលក់ចេញរហូតដល់ទៅ ៤៨៦៨ រៀលឯណោះ ។

ថ្ងៃនេះដែរក្រៅពីហាងឆេងប្រាក់អឺរ៉ូ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀត ថាតើមានអត្រាយ៉ាងណា ដែលក្នុងនោះ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៩ រៀល, ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៧៤ រៀល លក់ចេញ ៣០០៤ រៀល និង ១ យន់ចិន ទិញចូល ៦៣២ រៀល លក់ចេញ ៦៣៨ រៀល ។

ទន្ទឹមនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៧១៨ រៀល លក់ចេញ ៣៧៥៦ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៤៨ រៀល លក់ចេញ ៣៥២ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០៣២ រៀល លក់ចេញ ៣០៦២ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១២៣ រៀល លក់ចេញ ១២៤ រៀល ខណៈ ១០០០ ដុងវៀតណាម ទិញចូល ១៨០ រៀល លក់ចេញ ១៨១ រៀល ៕                                

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ