ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកត្រេតអរជាងគេពីការបើកសាលាឡើងវិញសិស្សថ្នាក់ទី ១២

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការបើកសាលាកម្រិតអនុវិទ្យាល័យ វិទ្យាល័យ ឡើងវិញ ទំាងគ្រូទំាងសិស្សបានត្រេកអរដែលបានវិលទៅរៀន និងបង្រៀនជុំគ្នានៅក្នុងថ្នាក់វិញ ។ ប៉ុន្តែក្នុងចំណោមនោះ ទំនងសិស្សថ្នាក់…

រាជធានីភ្នំពេញ ៖ ការបើកសាលាកម្រិតអនុវិទ្យាល័យ វិទ្យាល័យ ឡើងវិញ ទំាងគ្រូទំាងសិស្សបានត្រេកអរដែលបានវិលទៅរៀន និងបង្រៀនជុំគ្នានៅក្នុងថ្នាក់វិញ ។ ប៉ុន្តែក្នុងចំណោមនោះ ទំនងសិស្សថ្នាក់ ១២ ដែលសប្បាយរីករាយ មានក្តីត្រេកអរជាងគេពីការដែលបានវិលទៅរៀននៅថ្នាក់វិញនេះ ដោយសារពួកគេត្រូវការចំណេះសម្រាប់ប្រឡេងបាក់ឌុប ។ 

ម៉ន រតនា សិស្សថ្នាក់ទី ១២ វិទ្យាល័យមួយក្នុងស្រុកកណ្តាលស្ទឹងបានអោយដឹងថា ខ្លួនពិតជារីករាយណាស់ដោយបានចូលរៀនក្នុងសាលាផ្ទាល់វិញ ព្រោះការរៀនតាមប្រព័ន្ធអនឡាញរយៈពេល ២ ឆ្នាំមកនេះ មានផលវិបាកច្រើនដោយនៅតាមជនបទប្រពន្ធ័ទូរស័ព្ទពុំសូវមានសេវា អ៉ីនធើណែតខ្សោយ តាមដានមេរៀនមិនបានដិតដល់ប៉ុន្មានទេ ។

រតនា បញ្ជាក់ថា ការរៀននៅថ្នាក់អាចផ្តើមឲ្យគេមានទុនកាន់តែច្រើនជាងការរៀនអនឡាញដើម្បីចូលរួមប្រឡងនាពេលខាងមុខ ។  ចំណែក គន្ធា សិស្សថ្នាក់ទី ១២ ម្នាក់ទៀត និយាយថា សម្រាប់ខ្ញុំ គឺសប្បាយចិត្តដែលបានចូលរៀនវិញ ព្រោះបានទទួលបានការបណ្ដុះបណ្ដាលពីរគ្រូផ្ទាល់ ប៉ុន្តែក៏មានការព្រួយបារម្មណ៍ពីកូវិដ ១៩ ដែរ ដោយសារនៅតំបន់ជិតៗសាលារៀននោះ មានការឆ្លងច្រើន ។ ធម្មតាការប្រឡងបញ្ចប់ការសិក្សាយើងតែងតែមានការព្រួយបារម្ភហើយ តែទោះយ៉ាងវាក៏អាស្រ័យលើការព្យយាមរបស់យើងដែរ ។ 

ម៉ាណាត្រា ជាសិស្សម្នាក់ទៀត មិនខុសគ្នាដែរ  ដោយបានបង្ហាញភាពសប្បាយរីករាយដែលបានចូលរៀនវិញ ណាត្រារៀបរាប់ពីក្តីព្រួយបារម្ភថា ខ្ញុំមានការព្រួយបារម្ភចំពោះការប្រឡងនាថ្ងៃខាងមុខ ព្រោះខ្ញុំនៅមានភាពស្រពិចស្រពិលចំពោះមេរៀនដែលត្រូវប្រលងនៅឡើយ ។ ចំពោះការរៀនអនឡានវិញ អាចថា វាមិនស្រួលប៉ុន្មានទេព្រោះត្រូវការការអត់ធ្មត់ និងរបៀបក្នុងការគ្រប់គ្រងពេលវេលា ។

កាលពីឆ្នាំទៅដោយសារជំងឺកូវីដ ១៩ ការប្រឡងបាក់ឌុបនៅកម្ពុជាបានលុបចោល សិស្សបានជាប់ដោយស្វ័យប្រវត្តិ ប៉ុន្តែមិនបានកំណត់និន្ទេសនោះឡើយ ដែលធ្វើឲ្យសិស្សខំសិក្សាមួយចំនួនមិនសប្បាយចិត្តចំពោះការជាប់ដែលគ្មាននិន្ទេសនោះ ៕ ដោយ ៖ ស្រីណែត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ