ខេត្តសៀមរាប ៖ ភ្ញៀវទេសចរចូលមកទស្សនានៅតំបន់អង្គរមានការកើនឡើងវិញហើយ ខណៈដែលក្រសួងទេសចរណ៍អះអាងថា ភ្ញៀវទេសចរថយចុះនៅសៀមរាប-អង្គរក្នុងឆ្នាំ២០១៥ បើតាមរបាយការណ៍លម្អិតរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា ចំនួនភ្ញៀវទេសចរក្នុងខេត្តសៀមរាបក្នុងឆ្នាំ២០១៥កន្លងទៅ មានចំនួន៥.០១១,៣១៦នាក់ ថយចុះ០,២៥% បើធៀបនឹងឆ្នាំ២០១៤ ដែលក្នុងនោះភ្ញៀវបរទេសមាន២.១២៤,៨៦៣នាក់ ថយចុះ៩,៦១% ភ្ញៀវជាតិមានចំនួន២,៨៨៦.៤៥៣នាក់ កើនឡើង៨% បើធៀបឆ្នាំ២០១៤ ។
យោងតាមទិន្នន័យរបស់អាជ្ញាធរជាតិអប្សរាបានប្រាប់កោះសន្តិភាពថា ភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុងឆ្នាំ២០១៥ មានចំនួន២,១០០.០១៨នាក់ កើនឡើងប្រមាណ២% បើធៀបទៅនឹងឆ្នាំ២០១៤ ដែលមានចំនួនសរុបត្រឹមតែ២,០៥៩.៧០២នាក់។ ចំនូនភ្ញៀវទេសចរនៅតែមានកំណើននៅក្នុងតំបន់អង្គរ គឺបណ្តាលមកពីកិច្ចខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន ។
ចែករំលែកព័តមាននេះ