ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្ចាស់​រវល់​ទៅ​មើលទឹកស្រែ ស្រាប់តែ​ជន២នាក់ធ្វើសកម្មភាពផ្អើ.ល

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​ ៖ ​ជនសង្ស័យ​ចំនួន​២​នាក់ដែល​​ធ្វើសកម្មភា​ព​កាច់ក​ម៉ូតូ​​​​មួយគ្រឿង​​ ត្រូវ​បាន​សមត្ថកិច្ច​ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​

ខេត្ត​កំពង់ស្ពឺ​ ៖ ​ជនសង្ស័យ​ចំនួន​២​នាក់ដែល​​ធ្វើសកម្មភា​ព​កាច់ក​ម៉ូតូ​​​​មួយគ្រឿង​​ ត្រូវ​បាន​សមត្ថកិច្ច​ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​សំណាក់​លោក​វរសេនីយ៍​ឃុន សុផល​ អធិការ​នគរបាល​ស្តីទី​ ធ្វើការ​បង្ក្រាប ​និង​​ឃាត់ខ្លួន​​បាន ​កាលពី​រសៀល​ថ្ងៃ​ទី​16 កញ្ញា ឆ្នាំ​2021 ​នៅចំណុច​ភូមិ​ព្រៃ​ដុប​ ឃុំ​ស្វាយ​រំពា ​ស្រុក​ប​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​។

ជនសង្ស័យ​២​នាក់​​​ខាងលើ ក្នុងនោះម្នាក់​​ឈ្មោះ​សុធា​រិ​ទ្ធិ ភេទ​​ប្រុស​ អាយុ​27​ឆ្នាំ​ មុខរបរ​រើស​អេ​ត​ចាយ​ និង​ម្នាក់ទៀត​ឈ្មោះ​ឈ​ន វ​ណ្ណៈ ភេទ​ប្រុស ​អាយុ​36​ឆ្នាំ​ ។ ជនសង្ស័យ​ទាំង​ពីរ​​នាក់​រស់នៅ​ភូមិ​ទ្រា ស​ង្កា​ត់​ស្ទឹងមាន​ជ័យ​ទី១​ ខ​ណ្ឌ័​មាន​ជ័យ​ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ជនសង្ស័យ​ទាំង​២​នាក់បាន​ធ្វើ​សកម្មភាព​កាច់ក​យក​ម៉ូតូ​ម៉ាក​C125​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កំពត 1G-6863 ​ជាក​ម្មសិ​ទ្ឋិ​របស់​ជន​រង​គ្រោះ​ឈ្មោះ​គឹ​ម ​រ៉ា​ក់​ ភេទ​ប្រុស ​អាយុ​41​ឆ្នាំ​ រស់នៅ​ភូមិ​ទ្រយឹង​ទេ​រ​ ឃុំ​ស្វាយ​ច​ចឹប​ ស្រុក​ប​សេដ្ឋ ​ខេត្តកំពង់ស្ពឺ​។

តាម​​ប្រភព​ដដែលបាន​បន្ត​ថា​ មុន​ពេល​កើតហេតុ ខ​ណៈ​ជន​រង​គ្រោះ​បា​ន​ទុកម៉ូតូ​​ក្បែរ​ទ្រុង​ជ្រូក​ នៅ​​ចំណុច​ភូមិ​ខ្នាច​ក​ន្ទួ​​ត ​ឃុំ​ស្វាយ​ច​ចឹប​ស្រុក​ប​សេដ្ឋ​ខេត្តកំពង់ស្ពឺ ដោយ​រវល់​ចុះ​ទៅ​មើល​ទឹក​ស្រែ​​ ស្រាប់តែ​ក្រឡេក​ទៅ​ឃើញ​ម៉ូតូ​របស់​ខ្លួនត្រូវ​បាន​ជនសង្ស័យ​កាច់ក​ម៉ូតូ​ខាងលើ​ជិះ​គេចខ្លួន​​ និង​គេច​ពី​សមត្ថ​កិ​ច្ច ។ ​បន្ទាប់​​មក ជនរងគ្រោះជា​ម្ចាស់​ម៉ូតូ​​បាន​​ស្រែកឆោឡោ​​អោយ​អ្នក​ភូមិ​ជួយ​ស្ទាក់​​ចាប់​។​

​តាម​ប្រភព​​​​ដដែលបានបន្តទៀត​ថា ពេល​នោះ​ក្រុម​​ជនសង្ស័យ​​ជិះ​គេចខ្លួន​មក​ដល់​ចំណុច​ភូមិ​ព្រៃ​ដុប ​ឃុំ​ស្វាយ​រំពា​ ស្រុក​ប​សេដ្ឋ​ខេត្តកំពង់ស្ពឺ ក៏​​ត្រូវ​ក​ម្លាំ​នគរបាល​ប៉ុស្តិ៍​ទួល​សាលា​ និង​ប៉ុស្តិ៍​ស្វាយ​រំពា​ សហការ​ជាមួយ​ប្រជា​ការពារ ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​លោក​វរសេនីយ៍ត្រី​ឃុន ​សុផល អធិការ​ស្តីទី​នគរបាល​ស្រុក​ប​សេដ្ឋ​បសេដ្ឋ ​បើក​ប្រតិបត្តិការ​​ដេញតាមចាប់ ​រហូត​ឃាត់ខ្លួន​​បាន​ជនសង្ស័យ​ទាំង​២នាក់​តែ​ម្តង​។

ក្រោយ​ពី​ឃាត់ខ្លួនជនសង្ស័យ​ទាំង​​២នាក់​បាន​ហើយ ​សមត្ថ​កិច្ច​កំពុងធ្វើការ​សាកសួរ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិ​យា​ល័យ​ជំនាញ​ចាត់ការ​បន្ត​ ។ ចំណែក វត្ថុ​តាង​ ត្រូវបាន​សមត្ថ​កិច្ច​​បំពេ​ញឯក​សារ​ប្រគល់​ជូន​ម្ចាស់​កម្ម​សិ​ទ្ឋិ​ទទួលយក​ទៅ​វិញ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ