ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិប្រកាសដេញថ្លៃប្រាក់ដុល្លារ ១០០ លានក្រោយដេញថ្លៃ ៥០ លានរួចហើយនោះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសនឹងដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារក្នុងទំហំធំមិនធ្លាប់មានដល់ទៅ ១០០ លានដុល្លារក្នុងពេលតែមួយនៅខែកញ្ញានេះ ។ ពេលវេលាកំណត់ថ្លៃដេញថ្លៃនឹងជូនដំណឹងតាមក្រោយ តែធនាគារកណ្តាលប្រកាសឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ និងអ្នករកស៊ីដូរប្រាក់ត្រៀមចូលរួម…

រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសនឹងដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារក្នុងទំហំធំមិនធ្លាប់មានដល់ទៅ ១០០ លានដុល្លារក្នុងពេលតែមួយនៅខែកញ្ញានេះ ។ ពេលវេលាកំណត់ថ្លៃដេញថ្លៃនឹងជូនដំណឹងតាមក្រោយ តែធនាគារកណ្តាលប្រកាសឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ និងអ្នករកស៊ីដូរប្រាក់ត្រៀមចូលរួម ។

ការដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារ ១០០ លាននេះ ធ្វើឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារនេះពីរលើកមកហើយក្នុងខែកញ្ញានេះ គឺម្តង ២០ លានដុល្លារ និងក្រោយមកទៀត ៣០ លានដុល្លារទៀត ។ គ្មានការបញ្ជាក់ច្បាស់ពីធនាគារជាតិពីមូលហេតុការដាក់ឲ្យដេញថ្លៃនេះទេ ប៉ុន្តែសកម្មភាពនេះបានធ្វើឡើងបន្ទាប់ពីលុយរៀលធ្លាក់ថ្លៃបើធៀបនឹងដុល្លារអាមេរិក ដែលពេញនិយមចាយវាយដោយសេរីនៅកម្ពុជានោះ ។

ម្ចាស់ធនាគារឯកជននៅភ្នំពេញ និងអ្នកជំនាញបានអះអាងថា ការដេញថ្លៃប្រាក់ដុល្លារនេះដើម្បីពង្រឹង និងរក្សាស្ថិរភាពដល់អត្រាប្តូរប្រាក់រៀល បង្ការហានិភ័យកើតឡើងជាអតិផរណាចំពោះប្រតិបត្តិការ និងចរាចរណ៍សាច់ប្រាក់នៅកម្ពុជា ។ 

ការដេញថ្លៃលើកមុនៗធនាគារជាតិនៃកម្ពុជា ឲ្យដឹងថា អត្រាអប្បបរមាឈ្នះការដេញថ្លៃគឺ ៤ ១១៧ រៀលក្នុងមួយដុល្លារ ។ ចំណែកហាងឆេងដូរប្រាក់ថ្ងៃទី ១៦ ខែកញ្ញានេះ ឃើញថា ឡើងជាងពីថ្ងៃម្សិលមិញទៅទៀត ។ ថ្ងៃនេះមួយដុល្លារទិញចូល ៤១១៩ រៀល លក់ចេញ ៤១៣២ រៀល បើតាមទិន្នន័យពីធនាគារ អេស៊ីលីដា ។

នៅក្នុងជំនួបជាមួយតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីប៉ុន្មានថ្ងៃមុននេះលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិកម្ពុជា បានលើកឡើងពីការគ្រប់គ្រងសម្ពាធអតិផរណា ដោយកម្ពុជារក្សាបានក្នុងកម្រិតទាបជាង ៣% ជាមួយស្ថិរភាពអត្រាប្តូរប្រាក់ (ប្រែប្រួលទាបជាង ២%) ប៉ុណ្ណោះ ។

ការកាត់សម្គាល់កន្លងមកក្នុងមួយឆ្នាំធនាគារជាតិដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារនេះ តែម្តងប៉ុណ្ណោះ តែឆ្នាំនេះក្នុងរយៈពេលមួយខែ បានដេញថ្លៃដល់ទៅ ៣ លើក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ