ទំាងគ្រូ និងសិស្សបន្តចូលថ្នាក់រៀនដោយប្រយ័ត្ននឹងកូវីដ ១៩
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ថ្ងៃនេះជាថ្ងៃទី ២ ហើយ ដែលសិស្សចាប់ពីថ្នាក់ទី ៩ឡើងទៅបានចូលរៀនវិញ ។ ការចូលរៀនទំាងគ្រូ និងសិស្សមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ…
រាជធានីភ្នំពេញ ៖ ថ្ងៃនេះជាថ្ងៃទី ២ ហើយ ដែលសិស្សចាប់ពីថ្នាក់ទី ៩ឡើងទៅបានចូលរៀនវិញ ។ ការចូលរៀនទំាងគ្រូ និងសិស្សមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ…
រាជធានីភ្នំពេញ ៖ ថ្ងៃនេះជាថ្ងៃទី ២ ហើយ ដែលសិស្សចាប់ពីថ្នាក់ទី ៩ឡើងទៅបានចូលរៀនវិញ ។ ការចូលរៀនទំាងគ្រូ និងសិស្សមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ ១៩ ដោយគ្រប់គ្នាពាក់ម៉ាស នៅក្នុងថ្នាក់រៀនរក្សាគម្លាតឆ្ងាយពីគ្នា ភាគច្រើនទំាងគ្រូ និងសិស្សមានដបអាកុលសម្រាប់លាង សម្អាតដៃ កន្លែងដែលត្រូវអង្គុយ និងប៉ះពាល់ជាដើម ។
ខេន ចាន់ណេត ជាសិស្សថ្នាក់ទី ១២ នៅវិទ្យាល័យមួយក្នុងខណ្ឌច្បារអំពៅ ដែលបានពាក់ម៉ាសជិត សឹងមើលមុខមិនស្គាល់នោះនិយាយថា បើទោះបីជាបានចាក់វ៉ាក់សាំងដូសទីពីររួចក្តី ប៉ុន្តែតែរូបគេមិនប្រហែសឡើយ ដោយបានការពារខ្លួនដោយពាក់ម៉ាស់ មានអាកុលតាមខ្លួនជាប់ជានិច្ច ។ ចាន់ណេត ថា «សប្បាយចិត្តនៅពេលដែលសាលារៀនបើកដំណើរការឡើងវិញ ពីព្រោះខ្ញុំមិនបានជួបមិត្តភ័ក្ដិ និងលោកគ្រូអ្នកគ្រូច្រើនខែហើយ ។ ជាពិសេសជាឆ្នាំដែលខ្លួនត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផង ការវិលមករៀននៅសាលាសំខាន់ណាស់» ។
វិបុល ជាសិស្សថ្នាក់ទី ១២ និងជាមិត្តរួមថ្នាក់ជាមួយនឹង ចាន់ណេត បាននិយាយថា ខ្លួនមិបារម្ភពីការឆ្លងជំងឺកូវីដ ១៩ ប៉ុន្មានទេ ពីព្រោះសាលារៀនបានរៀបចំជាសម្ភារៈផ្សេងៗ ដើម្បីទប់ស្កាត់កូវីដ ១៩ ។ តែសិស្សរូបនេះថា កូវីដ ដែលមិនអាចមើលឃើញនឹងភ្នែកបាននោះ មានតែនាំគ្នាការពារទើបប្រសើរ ។ «សប្បាយចិត្តបានចូលរៀនវិញ ព្រោះលែងបារម្ភពីអ៉ីនធឺណេត ដាច់ គ្មានភ្លេងអគ្គិសនី ក្នុងការរៀនអនឡាញ ។ មួយឆ្នាំកន្លងមករៀនតែតាម អនឡាញ ពិបាកក្នុងការរៀនណាស់ សួរគ្រូ គ្រូស្ដាប់មិនបាន គ្រូពន្យល់ពេលខ្លះដាច់អ៉ីនធឺណេត» វិបុល បញ្ជាក់ ។
លោក រចនា ជាគ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរ នៅអនុវិទ្យាល័យ ក្នុងខណ្ឌច្បារអំពៅបានលើកឡើងថា បើកសាលារៀនឡើងវិញលោកគ្រូសប្បាយចិត្ត ពីព្រោះកន្លងទៅមានគ្រូខ្លះ ពិបាកក្នុងការបង្រៀន សម្របតាមបរិបទអនឡាញ ចំណែកសិស្សក៏ពិបាកក្នុងរៀនដូចគ្នា ដូច្នេះបើកឱ្យដំណើរការវិញ គឺពិតជាល្អ ។
លោកគ្រូថា សាលារបស់លោកបានរៀបចំបំពេញទៅតាមលក្ខខណ្ឌរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ដូចជាសិស្សត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីដ ១៩ សាលាមានម៉ាស៊ីនវាស់កម្ដៅ មានអាល់កុលបាញ់សម្រាប់សិស្ស មានម៉ាស់សម្រាប់សិស្សករណីមិនបានយកមក ហើយបានអនុវត្តការរក្សាគម្លាតពីគ្នាយ៉ាងល្អ នៅក្នុងថ្នាក់តម្រូវឱ្យមានសិស្សចំនួន ១៥ នាក់តែប៉ុណ្ណោះ ។
ក្រសួងអប់រំ យុវជននិងកីឡា បានបើកឲ្យដំណើរការរៀន និងបង្រៀនតាមបណ្តុំនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ចាប់ពីកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី ១២ ពីថ្ងៃទី ១៥ កញ្ញាមក ។ អាជ្ញាធរខេត្ត រាជធានីដើរតួនាទីសំខាន់នៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃពីការអនុញ្ញាតឲ្យដំណើរការសាលារៀនឡើងវិញនេះ ។
ការបើកដំណើរការសាលាកម្រិតសិស្សធំឡើងវិញនេះក្រោយពីកម្ពុជាបានផ្តល់វ៉ាក់សំាងដល់គ្រូបង្រៀ និងសិស្សដែលមានអាយុចាប់ពី ១២ ដល់ ១៧ ឆ្នាំ ។ ចាប់ពីថ្ងៃទី ១៧ កញ្ញានេះកម្ពុជានឹងផ្តល់វ៉ាក់សំាងកូវីដ ១៩ ដល់ក្មេងចាប់ពីអាយុ ៦ ដល់ ១២ ឆ្នាំបន្តទៀតដើម្បីមានលទ្ធភាពឈានទៅដល់ការ បើកសាលាកម្រិតបឋមសិក្សាផងដែរ ៕ ដោយ ៖ ខៀវ ដារ៉ូ
ចែករំលែកព័តមាននេះ