ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើងមុននៅតំបន់ទ្វារមាស តើត្រូវធ្វើយ៉ាងដូចម្តេច ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់មនុស្សភាគច្រើន មុនគឺមានតែនៅលើមុខ និងខ្នងប៉ុណ្ណោះ ។ ប៉ុន្តែអ្នកប្រហែលជាមិនដឹងទេថា មុនក៏មាននៅតំបន់ជុំវិញទ្វារមាសស្រ្តីដែរ ។ វាមើលទៅដូចជាមុននៅលើមុខដែរ…

រាជធានីភ្នំពេញ ៖ សម្រាប់មនុស្សភាគច្រើន មុនគឺមានតែនៅលើមុខ និងខ្នងប៉ុណ្ណោះ ។ ប៉ុន្តែអ្នកប្រហែលជាមិនដឹងទេថា មុនក៏មាននៅតំបន់ជុំវិញទ្វារមាសស្រ្តីដែរ ។ វាមើលទៅដូចជាមុននៅលើមុខដែរ ហើយក៏បង្កការឈឺចាប់ថែមទៀតផង ។ សម្រាប់អ្នកមានមុននៅទ្វារមាស ថ្ងៃនេះ អ្នកនឹងបានដឹងពីវិធីងាយៗក្នុងការបំបាត់វា ៖

១. យល់ពីមូលហេតុដែលអ្នកមានវា ៖ មុននឹងចាប់ផ្តើមរកវិធីកម្ចាត់មុនចេញពីតំបន់ទ្វារមាស​ អ្នកត្រូវស្វែងយល់ពីវាជាមុនសិន ព្រោះថាអ្នកអាចព្យាបាលខុសពីមូលហេតុ ប្រសិនបើមិនយល់ ។ ចូរស្វែងរកពីមូលហេតុដែលធ្វើឱ្យអ្នកមានមុននៅតំបន់នោះ ។ ប្រសិនបើអ្នកមានមុនដោយសារតែប្រើផលិតផលខុស ចូរឈប់ប្រើវាសិន ចាំគិតដល់ការព្យាបាល ។ ប្រសិនបើអ្នកមានមុនដោយសារតែការកោររោម ចូររកវិធីជម្រុះរោមណាដែលសមស្របនឹងអ្នក ។

២. ប្រើកំដៅ ៖ មុននៅលើទ្វាមាស និងតំបន់ជុំវិញ អាចមានការឈឺចាប់ និងរមាស់ពេលខ្លះ ។ កំដៅអាចជួយបំបាត់បញ្ហានេះ ។ ត្រាំកន្សែងតូចមួយក្នុងទឹកក្តៅឧណ្ណៗ ច្របាច់ទឹកចេញ ហើយបន្ទាប់មកយកមកស្អំនៅតំបន់នោះ ។ ក្រោយពីស្អំរួច​ ចូរជូតឱ្យស្ងួតមុននឹងស្លៀកខោ ដើម្បីចៀសវាងការរីកលូតលាសរបស់បាក់តេរី ។

៣. ធ្វើអនាម័យឱ្យបានល្អ ៖ តំបន់ទ្វារមាស កម្រនឹងស្ងួតណាស់ ។ វាតែងតែមានភាពកក់ក្តៅនិងមានសំណើម ដែលធ្វើឱ្យវាក្លាយជាកន្លែងបង្កកំណើតបាក់តេរីគ្រប់ប្រភេទ ។ ដូច្នេះត្រូវប្រាកដថា អ្នកលាងសម្អាតរាល់ថ្ងៃជាមួយទឹកក្តៅឧណ្ណៗ និងទឹកអនាម័យដែលមានគុណភាពល្អតាមស្តង់ដារតុល្យភាព pH ។ ការផ្លាស់ប្តូរខោទ្រនាប់ញឹកញាប់ក៏ជាការល្អដែរ ព្រោះថា បើស្លៀកយូរពេកអាចនឹងមានក្លិន និងបង្កទៅជាបញ្ហាផ្សេងៗ ៕​

សូមបញ្ជាក់ផងដែរថា គ្រូពេទ្យជំនាញបាននិយាយថា មធ្យោបាយដ៏ល្អមួយ ដើម្បីកុំឱ្យមានក្លិនប្រដាប់ភេទនោះ គឺការប្រើទឹកអនាម័យ ដើម្បីសម្អាតជាទៀងទាត់ ។ ទឹកអនាម័យ វ៉ាជីស៊ីល (Vagisil) គឺជាជម្រើសដ៏ល្អមួយសម្រាប់បំបាត់ក្លិនប្រដាប់ភេទ ពិសេសចំពោះស្ត្រី ។ ដោយសារតែប្រសិទភាពរបស់វានោះ វ៉ាជីស៊ីល ដែលជាផលិតផលអាមេរិក ត្រូវបានស្ត្រីទូទាំងពិភពលោកនិយមប្រើ ដើម្បីការពារកុំឱ្យមានក្លិនប្រដាប់ភេទ ។ ព័ត៌មានលម្អិតអំពី Vagisil សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ 099 666 707 / 099 666 708 / 016 889 625 ៕