ខេត្តបន្ទាយមានជ័យ៖ គ្រោះគ្រោះទឹកជំនន់នៅឆ្នាំនេះ គឺបណ្តាលឱ្យប៉ះពាល់ផ្លូវចំនួន៦ខ្សែ ដែលសុទ្ធសឹងជាប្រភេទផ្លូវក្រួសក្រហមជាង៣០គីឡូម៉ែត្រ និងបណ្តាលឱ្យខូចខ្លាំងគឺមានចំនួនជាង៧គីឡូម៉ែត្រ គិតនៅត្រឹមថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២១។

លោក ជា យុទ្ធារុណ ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តបានអោយដឹងថា ខេត្តបន្ទាយមានជ័យក្រោយមានទឹកជំនន់នៅដើមខែកញ្ញា ឆ្នាំ២០២១នេះ មានស្រុក ក្រុងមួយចំនួនកំពុងគ្រោះដោយទឹកជំនន់ បណ្តាលប៉ះពាល់ផ្លូវចំនួន៦ខ្សែដែលជាប្រភេទផ្លូវក្រាលក្រួសក្រហមតាមជនបទ ដែលមានប្រវែងជាង៣២គីឡូម៉ែត្រ ហើយខូចខាតមានប្រវែងជាង៧គីឡូម៉ែត្រ។

លោកបានបញ្ជាក់ទៀតថា ផ្លូវដែលរងគ្រោះដោយជំនន់ទឹកមានផ្លូវ១ខ្សែប្រជាង១៥គីឡូម៉ែត្រ ពីភូមិកុងសៀម ដល់ភូមិធ្មេញត្រី ឃុំប៉ោយចារ ស្រុកភ្នំស្រុករងការខូចខាតដោយទឹកហូរ និងច្រុះដាច់ប្រវែង៤គីឡូម៉ែត្រ និងផ្លូវអតីតៈយុទ្ធជនខេត្តបន្ទាយមានជ័យ ប្រវែង១៤គីឡូម៉ែត្រ ពីភូមិកូនខ្លែងឃុំប៉ោយចារ ស្រុកភ្នំស្រុក ដល់ព្រំប្រទល់ខេត្តឧត្តរមានជ័យ បណ្តាលទឹកហូរច្រុះដាច់ប្រវែង៣០០ម៉ែត្រ ផ្លូវ២គីឡូម៉ែត្រ ក្នុងភូមិចកលិចផ្លូវប្រវែង២៥០ម៉ែត្រ ភូមិក្រមល់ឃុំរហាត់ទឹក ស្រុកមង្គលបូរីត្រូវបានទឹកលិចទាំងស្រុង និងផ្លូវប្រវែង៥២០ម៉ែត្រ នៅក្រុងប៉ោយប៉ែតត្រូវបានទឹកលិចទាំងស្រុង។

លោក ជា យុទ្ធារុណ បានបញ្ជាក់ថា ផ្លូវប្រវែង៦ខ្សែប្រវែងជាង៣២គីឡូម៉ែត្រ ដែលរងការខូចខាតប្រវែងជា៧គីឡូម៉ែត្រ គឺជាផ្លូវកសាងដោយថវិកាក្រសួងអភិវឌ្ឍន៍និងជនបទ ផ្លូវដែលរងការខូចខាតដោយទឹកជំនន់ក្រោយទឹកស្រក និងស្នើសុំទៅក្រសួងដើម្បីធ្វើការជួសជុលឡើងវិញ៕







ចែករំលែកព័តមាននេះ