ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ៖ មិន​អាច​បើក​សាលារៀនបឋម​សិក្សា​ឡើង​វិញ ​ប្រៀប​​ដូចបាត់​មូលដ្ឋាន​គ្រឹះ​វិស័យ​អប់រំ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​បើសិន​មិន​អាច​បើក​សាលារៀន​បឋម​សិក្សា​ឡើង​វិញ​ទេ​

​រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា បើសិន​មិន​អាច​បើក​សាលារៀន​បឋម​សិក្សា​ឡើង​វិញ​ទេ​ប្រៀប​ដូ​ច​ជា​ការ​បាត់បង់​មូលដ្ឋាន​គ្រឹះ​វិស័យ​អប់រំ​នៅ​កម្ពុជា​។

​ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ​​ បន្ទាប់​ពី​សម្តេច​ប្រកាស​អនុញ្ញាត​ឲ្យ​កុមារ​អាយុ​ចាប់ពី​៦​ឆ្នាំ​ដល់​១២​ឆ្នាំ​អាច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩​ចាប់ពី​ថ្ងៃ​ទី​១៧ ​កញ្ញា ​ឆ្នាំ​២០២១ តទៅ​។

​សម្តេច​បាន​សរសេ​លើ​បណ្តាញ​សង្គម​អម​ដោយ​រូប​សកម្មភាព​កំពុង​ហាត់ប្រាណ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២១​ យ៉ាង​ដូច្នេះ​ថា​៖ «​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​បាន​ប្រមាណ​៣០​ម៉ោង មក​ដល់​ពេល​នេះ​ខ្ញុំ ហាត់ប្រាណ​បានជា​ធម្មតា​ឡើង​វិញ​ហើយ​។​ស​ប្តា​ហ៍​នេះ មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវធ្វើ ហើយ​កិច្ចការ​មួយ​ដែល​សំខាន់​ជាងគេ​គឺ​អនាគត​របស់​កុមារ ទាំង​ជីវិត ទាំង​សុខភាព និង​ទាំង​ការ​សិក្សា​របស់​ពួក​គេ​។

សម្តេច​ក៏​បាន​លើក​ឡើង​ថា​ អំពី​ការ​ចាក់​វ៉ាក់សាំង​កុមារ​ចាប់​អាយុ​៦​ឆ្នាំ​ដល់​១២​ឆ្នាំ​យ៉ាង​ដូ​ច្នេះ​ថា​ ការ​សម្រេច​ចាក់​វ៉ាក់សាំង​ជូន​កុមារ​អាយុ​ពី​៦​ដល់​១២​ឆ្នាំ​ដែល​នឹង​ត្រូវធ្វើ​ចាប់ពី​ថ្ងៃ​ទី​១៧ ខែ កញ្ញា ឆ្នាំ​២០២១ ខាង​មុខ​នេះ គឺ​សំដៅ​ធានា​នូវ​សិទ្ធិ​រស់រាន​មានជីវិត សិ​ទ្ធិ​ទទួល បានការ​ថែទាំ​សុខភាព និង​សិទ្ធិ​ទទួល​បាន​នូវ​ការ​សិក្សា​រៀនសូត្រ​។​ល​។

សម្តេច​គូសបញ្ជាក់​ថា​៖«​ប្រសិនបើ​យើង​មិន​អាច​បើក​សាលា​បឋម​សិក្សា​ឡើង​វិញ​សម្រាប់​កុមារ​របស់​យើង​ទេ ប្រៀប​បាន​ទៅ​នឹង​ការ​បាត់បង់​គ្រឹះ​មូលដ្ឋាន​នៃ​វិស័យ​អប់រំ​របស់​យើង​។ ម្យ៉ាងទៀត ការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ​ពី​អាយុ​៦​ឆ្នាំ​ឡើង គឺជា​ផ្នែក​មួយ​នៃ​ការងារ​ប្រយុទ្ធ ប្រឆាំង ជាមួយ​ជំងឺឆ្លង​ផង​ដែរ ព្រោះ​វា​នឹង​នាំ​អោយ​មាន​ភាព​សាំ​ក្នុងសហគមន៍​រហូត ដល់​ប្រមាណ​ជាង​៨០% ដើម្បី​ទប់ទល់​នឹង​ការ​វាយលុក​ពី​ជំងឺឆ្លង​កូ​វី​ដ​-១៩ ដែល​កំពុង​រាតត្បាត​ក្នុង​ប្រទេស​យើង​និង​ប្រទេស​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក​ទាំងមូល​»​។

​ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​តេជោ ហ៊​ន សែន​ ក៏​បាន​សូម​ជូនពរ​លោកគ្រូ អ្នកគ្រូ ពិសេស​ចៅ​ៗ ក្មួយ​ៗ​ជា​និស្សិត និង​សិស្ស​ដែល​បាន​វិល​ត្រឡប់​ចូល​សាលារៀន​វិញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ