ការសិក្សាបានបង្ហាញថា សូកូឡាខ្មៅមានផ្ទុកសារធាតុហ្វេតូនូទ្រីន (phytonutrients) ហៅថា ហ្វាវីនណូអ៊ីត (flavonoids) ដែលជាសារធាតុគីមីរុក្ខជាតិដែលដើរតួជាអង់ទីអុកស៊ីដង់។ វាមានសារធាតុកាកាវ ៥០-៩០% និងស្ករ។ សូកូឡាខ្មៅក៏អាចផ្តល់អត្ថប្រយោជន៍ដល់ស្បែកនិងបេះដូងផងដែរ។ ក្នុងករណីដែលអ្នកសង្ស័យអំពីការទទួលយកសូកូឡាខ្មៅ អត្ថបទនេះនឹងផ្លាស់ប្តូរគំនិតរបស់អ្នក។
១. បង្កើនសុខភាពបេះដូង
ការសិក្សាបានបង្ហាញថា សូកូឡាខ្មៅអាចមានអត្ថប្រយោជន៍ច្រើនជាងសូកូឡាទឹកដោះគោដោយសារតែវត្តមានរបស់សារជាតិ flavonoids នៅក្នុងសូកូឡាខ្មៅ។ សារធាតុប្រឆាំងអុកស៊ីតកម្មសូកូឡាខ្មៅ អាចកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូងដោយការពារការកើនឡើងកម្រិតកូឡេស្តេរ៉ុលអាក្រក់និងបង្កើនកម្រិតកូឡេស្តេរ៉ុលល្អ។
២. ជម្រុញមុខងារខួរក្បាល
ការទទួលទានសូកូឡាដែលមានគុណភាពខ្ពស់ អាចបង្កើនការយល់ដឹង និង សមត្ថភាពក្នុងការចងចាំ។ សារជាតិ flavonols នៅក្នុងសូកូឡាខ្មៅអាចបង្កើនអារម្មណ៍រីករាយ និងធ្វើឱ្យប្រសើរឡើងនូវភាពចងចាំចំពោះមនុស្សចាស់។
៣. ការពារស្បែក
សារជាតិ flavanols ដែលមាននៅក្នុងសូកូឡាខ្មៅ អាចការពារស្បែកពីការបំផ្លាញដោយពន្លឺព្រះអាទិត្យ។ ការសិក្សាស្រាវជ្រាវបង្ហាញថាសារជាតិ flavanols ពីកាកាវ ផ្តល់នូវការការពារពន្លឺ និងធ្វើឱ្យចរន្តឈាមក្នុងស្បែកមានភាពប្រសើរឡើង។ ឥទ្ធិពលនេះអាចត្រូវបានកំណត់ដោយសារធាតុប្រឆាំងអុកស៊ីតកម្ម (ជាពិសេសសារជាតិ flavanols) នៅក្នុងសូកូឡាខ្មៅ៕
ចែករំលែកព័តមាននេះ