ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលីបន្តផ្តល់ជំនួយ ៩០ លានដុល្លារអូស្រ្តាលី និងឧបត្ថម្ភកម្មវិធីទិញវ៉ាក់សំាងកូវីដ ៣ លានដូសដល់កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អូស្ត្រាលីនៅតែបន្តគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ក្នុងឆ្នាំ ២០២១ នេះ ។ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានប្រមាណ ៦៦ លានដុល្លារអូស្ត្រាលី…

រាជធានីភ្នំពេញ ៖ អូស្ត្រាលីនៅតែបន្តគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ក្នុងឆ្នាំ ២០២១ នេះ ។ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានប្រមាណ ៦៦ លានដុល្លារអូស្ត្រាលី ដើម្បីគាំទ្រដល់កម្មវិធីអភិវឌ្ឍ ដែលផ្តោតលើវិស័យសន្តិសុខសុខាភិបាល, ភាពធន់សេដ្ឋកិច្ច, កសិកម្ម និងអប់រំ ខណៈដែលកម្ពុជាវាយលុកខ្លំាងដោយសារជំងឺកូវីដ ១៩ ។

ចាប់ពីឆ្នាំ ២០២២ ទៅរយៈពេល ៥ ឆ្នាំខាងមុខនេះ អូស្ត្រាលីបានប្រកាសថា នឹងផ្តល់ហិរញ្ញប្បទានប្រមាណ ៩០ លានដុល្លារអូស្ត្រាលី ដល់កម្មវិធីអភិវឌ្ឍន៍នៅកម្ពុជាមួយចំនួនមាន វិស័យពាណិជ្ជកម្ម ការវិនិយោគ វិស័យកសិកម្ម និងការកែច្នៃផលិតផលកសិកម្ម វិស័យហេដ្ឋារចនាសម្ព័ន្ធ និងបរិយាប័ន្នសង្គម និងយេនឌ័រ ។

ការប្រកាសជំនួយរបស់អូស្រ្តាលីនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងលោក ឈៀង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក  Andreas Zurbrugg អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាកាលពីពេលថ្មីៗនេះ តាមអនឡាញ ។

លោក Andreas Zurbrugg ថែមទំាងបានគូសបញ្ជាក់ថា ក្រៅពីនេះអូស្ត្រាលី នៅបន្តគាំទ្រហិរញ្ញប្បទានបន្ថែមលើកម្មវិធីចំនួន ២ ផ្សេងទៀត គឺកម្មវិធីលើកកម្ពស់គុណភាព  និងសមភាពសុខាភិបាលដំណាក់កាលទី ២ មានទំហំទឹកប្រាក់ប្រមាណ ៣០ លានដុល្លារអូស្ត្រាលី និងគម្រោងក្របខ័ណ្ឌគណនេយ្យភាពសង្គមដំណាក់កាលទី ២  ប្រមាណ ១៥ លានដុល្លារអូស្ត្រាលី សម្រាប់រយៈពេល ៥ ឆ្នាំ ខាងមុខ ។

អូស្រ្តាលីថែមទំាងបានបញ្ជាក់អំពីការគាំទ្រហិរញ្ញប្បទានប្រមាណ ៣៥ លានដុល្លារអូស្ត្រាលី សម្រាប់គាំទ្រដល់ការបញ្ជារទិញវ៉ាក់សាំងកូវីដ ១៩ ចំនួនប្រមាណ ៣ លានដូស តាមរយៈអង្គការ UNICEF និងអង្គការសុខភាពពិភពលោក ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាជនក្នុងក្របខណ្ឌទូទាំងប្រទេស ផងដែរ ។

ឯកឧត្តម ឈៀង យ៉ាណារ៉ា  បានកោតសរសើរចំពោះការផ្តួចផ្តើមកម្មវិធីរបស់អូស្ត្រាលី ជាមួយផែនការយុទ្ធសាស្រ្តនៃការស្តារសង្គមសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីកូវីដ-១៩ ដោយផ្តោតលើអភិក្រមការស្តារ, ការកែទម្រង់ និងភាពធន់ រួមជាមួយគម្រោងវឌ្ឍនភាពកម្មវិធី និងគម្រោងរបស់អូស្ត្រាលីដូចជា កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, កម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មដំណាក់កាលទី ២ ដែលឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនៃការអនុវត្តផែនការអភិវឌ្ឍន៍ដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជាឆ្នាំ ២០២០-២០២២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ