ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាគារនៅតែខ្លំាងទោះកូវីដ ១៩ ទ្រព្យសកម្មកើនដល់ ២២១,៨ ទ្រីលានរៀល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រព័ន្ធធនាគារទាំងមូលនៅកម្ពុជាមានទ្រព្យសកម្មសរុប ២២១,៨ ទ្រីលានរៀលគិតត្រឹមចុងឆមាសទី ១ ឆ្នាំ ២០២១ នេះ ។…

រាជធានីភ្នំពេញ ៖ ប្រព័ន្ធធនាគារទាំងមូលនៅកម្ពុជាមានទ្រព្យសកម្មសរុប ២២១,៨ ទ្រីលានរៀលគិតត្រឹមចុងឆមាសទី ១ ឆ្នាំ ២០២១ នេះ ។ ចំនួននេះ ធៀបនឹងគ្រាដូចគ្នាឆ្នាំ ២០២០ កើនឡើង ១៧,៦%  ស្របពេលដែលប្រាក់បញ្ញើបានកើនឡើង ១៩,៧% ដល់ចំនួន ១៣០,៨ ទ្រីលានរៀល ។ 

ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ប្រព័ន្ធធនាគារបានដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់សកម្មភាពសេដ្ឋកិច្ចតាមរយ:ការផ្តល់ឥណទានគាំទ្រដល់ការវិនិយោគនិងចំណាយចាំបាច់ផ្សេងទៀតផងដែរ ។ ទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ ក្តី ក៏ស្ថានភាពវិស័យធនាគារនៅតែទទួលបានកំណើនទ្រព្យសកម្ម ប្រាក់បញ្ញើ និងឥណទាន ស្របពេលដែលឥណទានមិនដំណើរការនៅមានកម្រិតទាប ប្រមាណ ២,៥% ។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងជំនួបជាមួយតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា ប្រព័ន្ធធនាគារនៅកម្ពុជា បានរក្សាភាពធន់ និងបានរួមចំណែកក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ជាពិសេសបានជួយដល់វិស័យដែលទទួលរងផលប៉ះពាល់ និងប្រជាជនងាយរងគ្រោះដោយសារជំងឺកូវីដ ១៩ ។ 

ត្រឹមឆ្នាំ ២០២០ កម្ពុជាមានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលរួមមាន ធនាគារពាណិជ្ជចំនួន ៥១ ធនាគារឯកទេសចំនួន ១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនចំនួន ៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន ៧៦ និងគ្រឹះស្ថានឥណទានជនបទចំនួន ២៤៦ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ