ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប្រជែងទីផ្សារការងារនឹងមានកាន់តែខ្លំាងក្រោយកូវីដ ១៩ ស្ងប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកជំនួញនានាបានមើលឃើញថា នៅពេលកូវីដ ១៩ ស្ងប់ទៅទីផ្សារការងារនឹងមានច្រើន មនុស្សរកការងារក៏មានច្រើន ។ ដូច្នេះនៅពេលនោះនឹងមានការប្រកួតប្រជែងលើសមត្ថភាព ជំនាញកាន់តែខ្លាំង…

រាជធានីភ្នំពេញ ៖ អ្នកជំនួញនានាបានមើលឃើញថា នៅពេលកូវីដ ១៩ ស្ងប់ទៅទីផ្សារការងារនឹងមានច្រើន មនុស្សរកការងារក៏មានច្រើន ។ ដូច្នេះនៅពេលនោះនឹងមានការប្រកួតប្រជែងលើសមត្ថភាព ជំនាញកាន់តែខ្លាំង ។ អ្នកចេះ អ្នកមានជំនាញនឹងមានការការងារ ប៉ុន្តែអ្នកមិនមានជំនាញពិតប្រាកដអាចលំបាក ។ អ្នកជំនួញទទួចថា ដើម្បីកុំឲ្យលំបាកយុវជនគួរផ្តើមអភិវឌ្ឍន៍ចំណេះដឹង ជំនាញតាមតម្រូវការទីផ្សារចាប់ពីពេលនេះទៅ ។

លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យខ្មែររៀលអ៊ីស្ទេត លើកឡើងថា នៅពេលចប់កូវីដ ១៩ ក្រុមហ៊ុនថ្មីៗនឹងបើកច្រើនឡើងវិញ ហើយតម្រូវការបុគ្គលិកសម្រាប់ធ្វើការក៏ច្រើនជាងមុន ប៉ុន្តែលក្ខខណ្ឌនៃការរើសបុគ្គលិកនឹងតឹងជាងមុន ។ លោកថា ប្រសិនជាមិនចេះច្នៃប្រឌិត មិនចេះជំនាញបច្ចេកទេស គឺនឹងមិនអាចរកការងារបានល្អបានទេ ។

អ្នកជំនួញវិស័យអចលនទ្រព្យល្បីឈ្មោះរូបនេះបន្តថា «នៅពេលផ្ទុះកូវីដក្រុមហ៊ុនជាច្រើនបានបិទទ្វារ ពេលកូវីដ ១៩ បញ្ចប់ ក្រុមហ៊ុនចាស់នឹងបើកដំណើរការឡើងវិញ ក្រុមហ៊ុនថ្មីក៏នឹងបើកដំណាលគ្នា មនុស្សជាច្រើនដែលបាត់បង់ការងារកាលពីពេលកូវីដក៏នឹងស្វែងរកការងារ ដូច្នេះបុគ្គលិកជាច្រើននឹងរកការងារដំណាលគ្នា ហើយនរណាខ្លាំងនឹងទទួលការងារល្អ» ។

លោកបញ្ជាក់ថា អ្នកដែលបាត់បង់ការងារក្នុងពេលកូវីដ ១៩ គួរតែពង្រឹងសមត្ថភាពខ្លួនឯងបន្ថែម ដើម្បីត្រៀមខ្លួនឡើងវិញនៅពេលចប់វិបត្តិកូវិដ ១៩ ជាពិសេសត្រូវពង្រឹងសមត្ថភាពនិ ងសិក្សាបន្ថែមពីជំនាញបច្ចេកទេស ពីព្រោះថា កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ដូច្នេះតម្រូវការនៃធនធានលើជំនាញបច្ចេកទេសនឹងកាន់តែច្រើនឡើង ។

អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ អគ្គនាយកនៃក្រុមហ៊ុន OCIC ដែលមានជំនួញជាច្រើននៅក្នុងដៃនាពេលថ្មីៗនេះលោកបានទទួចឲ្យយុវជនងាកមកសិក្សាជំនាញបច្ចេក ទេស មិនថា សំណង់ ឬបច្ចេកវិទ្យានានានោះទេ ពីព្រោះចាប់ពីពេលនេះទៅកម្ពុជាមានតម្រូវការអ្នកបច្ចេកទេសច្រើន ។

បើតាមសេដ្ឋីរូបនេះ បច្ចុប្បន្នក្រុមហ៊ុនបរទេសគេប្រើអ្នកបច្ចេកទេសបរទេស ដែលមានតម្លៃខ្ពស់ និងធ្វើការមិនជាប់លាប់ឡើយ ដោយសារកម្ពុជាមិនមែនជាប្រទេសគេ ។ អ្នកវិនិយោគិនចង់ប្រើកម្លំាងពលកម្មក្នុងស្រុក ។ អ្នកឧកញ៉ាបានបញ្ជាក់ថា ប្រសិនយុវជននាំគ្នាសិក្សាជំនាញបច្ចេកទេសច្រើនឡើងនោះល្បឿនអភិវឌ្ឍន៍ប្រទេសកម្ពុជានឹងដើរទៅមុខឆាប់ជាងការគ្រោងទុក ។

កម្ពុជាមានសង្ឃឹមថា នឹងអាចបើកសេដ្ឋកិច្ចឡើងវិញនៅចុងឆ្នាំ ២០២១ នេះ ដោយសារយុទ្ធសាស្រ្តវ៉ាក់សំាងបានកំពុងបង្កើតភាពសុំាសហគមន៍ អាចឈានដល់ការមានប្រក្រតីភាពថ្មីជាមួយមវីរុសកូវីដ ១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ