ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ferdinand៖ Solskjaer ប្រឈម​ការ​បណ្តេញចេញ បើ​មិន​អាច​ឈ្នះ​ពាន​រដូវ​កាល​នេះ

2 ឆ្នាំ មុន

អង់គ្លេស ៖ Rio Ferdinand ជឿ​ថា លោក Ole Gunnar Solskjaer ប្រឈម​មុខ​នឹង​ការ​បណ្តេញ​ចេញពី​តំណែង ប្រសិនបើ​មិន​អាច​

អង់គ្លេស ៖ Rio Ferdinand ជឿ​ថា លោក Ole Gunnar Solskjaer ប្រឈម​មុខ​នឹង​ការ​បណ្តេញ​ចេញពី​តំណែង ប្រសិនបើ​មិន​អាច​ដឹកនាំ​ក្រុម​បិសាច​ក្រហម Manchester United ឈ្នះ​ពានរង្វាន់​បាន​នៅ​រដូវ​កាល​នេះ​។

ការ​លើក​ឡើង​បែប​នេះ នៅ​ក្រោយ​ពេល​ដែល Man Utd ប្រកួត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Young Boys លទ្ធផល ២-១ ដែល​ជា​ជំនួប​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល F នៃ​ក្រប​ខណ្ឌ Champions League កាលពី​យប់មិញ​។

បើ​ទោះបីជា Cristiano Ronaldo រក​គ្រាប់​បាល់​នាំមុខ​មុន​ឱ្យ Man Utd យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​ក្រោយ​ពេល​ខ្សែការពារ Wan-Bissaka ទទួល​បាន​កាត​ក្រហម ជា​ឱកាស​សម្រាប់​ម្ចាស់ផ្ទះ​វាយបក​២​គ្រាប់​យកឈ្នះ ដែល​សម្រេច​បាន​ដោយ​កីឡាករ Moumi Ngamaleu និង Theoson Siebatcheu​។

ជាមួយ​លទ្ធផល​នេះ គឺជា​ការ​បរាជ័យ​លើក​ដំបូង​របស់ Man Utd នៅ​រដូវ​កាល​នេះ​។ ហើយ​បន្ទាប់​ពី​បានឃើញ​ពី​ការ​ចាប់ផ្តើម​មិន​បាន​ល្អ Rio Ferdinand ដែល​ជា​អតីត​ខ្សែការពារ​ឆ្នើម​របស់ Man Utd បាន​ធ្វើការ​លើក​ឡើង​ថា លោក Solskjaer ទំនងជា​ពិបាក​រក្សា​តំណែង​ខ្លួន​ខ្លាំង​ណាស់​នៅ​ពេល​នេះ បើ​ក្រុម​នៅ​តែ​បន្ត​ធ្វើ​មិន​បាន​ល្អ​ទៀត​។ ហើយ​ប្រសិនបើ​នៅ​តែ​ដឹកនាំ​ក្រុម​មិន​អាច​ឈ្នះ​ពានរង្វាន់​ណាមួយ​នៅ​រដូវ​កាល​នេះ លោក Solskjaer នឹង​ត្រូវ​បណ្តេញ​ចេញពី​តំណែង​នេះ​ហើយ​៕ (​ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ