ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​អំពាវនាវ​ពលរដ្ឋ​កុំ​ឲ្យ​ចាញ់ល្បិច​បោកប្រាស់​តាម​រយៈ​កម្មវិធីឈ្នះ​រង្វាន់​កាតទូរស័ព្ទ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ពលរដ្ឋ​កុំ​ឲ្យ​ចាញ់ល្បិច​បោកប្រាស់​តាម​រយៈ​កម្មវិធី​ឈ្នះ​រង្វាន់​កាត​ទូរស័ព្ទ​ចំនួន​៥០០០០​រៀល​ពី​ក្រុមហ៊ុន H&M ដោយ​គ្រាន់តែ​ឆ្លើយ​សំណួរ​ទៅ​កាន់​មិត្តភក្តិ ។ យោង​តាម​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ក្រុមការងារ​បច្ចេកទេស​បាន​សង្កេត​ឃើញ​នូវ​សារ​ចែករំលែក​ជា​បន្តបន្ទាប់​ក្នុង​បណ្តាញ​សង្គម តួយ៉ាង​ដូច​ជា…

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ពលរដ្ឋ​កុំ​ឲ្យ​ចាញ់ល្បិច​បោកប្រាស់​តាម​រយៈ​កម្មវិធី​ឈ្នះ​រង្វាន់​កាត​ទូរស័ព្ទ​ចំនួន​៥០០០០​រៀល​ពី​ក្រុមហ៊ុន H&M ដោយ​គ្រាន់តែ​ឆ្លើយ​សំណួរ​ទៅ​កាន់​មិត្តភក្តិ ។

យោង​តាម​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ក្រុមការងារ​បច្ចេកទេស​បាន​សង្កេត​ឃើញ​នូវ​សារ​ចែករំលែក​ជា​បន្តបន្ទាប់​ក្នុង​បណ្តាញ​សង្គម តួយ៉ាង​ដូច​ជា កម្មវិធី Facebook Messenger ស្តី​អំពី​កម្មវិធី​ឈ្នះ​រង្វាន់​ប្រាក់ ៥០០០០​រៀល ពី​ក្រុម H&M ដោយ​គ្រាន់តែ​ធ្វើការ​ឆ្លើយ​សំណួរ​ស្ទង់​មតិ និង​ចែករំលែក​តំណ​ភ្ជាប់​ទៅ​កាន់​មិត្តភក្តិ ។

តាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក នា​យប់​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ នាយកដ្ឋាន​ព័ត៌មានវិទ្យា​បាន​បញ្ជាក់​ថា បន្ទាប់​ពី​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ ក្រុមការងារ​បច្ចេកទេស​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា ជម្រាប​ជូន​ដល់​ប្រជា ពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប​ថា កម្មវិធី​ខាងលើ​នេះ គឺជា​ល្បិច​បោកប្រាស់​របស់​ជនខិលខូច ក្នុង​គោលបំណង​ទុច្ចរិត​ដូច​ខាងក្រោម ៖

ទី​១- ធ្វើការ​អូស​ទាញ​ជន​រង គ្រោះ​ចូល​ទៅ កាន់​តំណ​ភ្ជាប់ (Link) ដែល​ជា​គេហទំព័រ​ក្លែងបន្លំ​។ ទី​២- ធ្វើការ​បញ្ឆោត​ឲ្យ​ជន​រង គ្រោះ​ឆ្លើយ​សំណួរ ដើម្បី​ទទួល​បាន​រង្វាន់​។ ទី​៣- ធ្វើការ​បញ្ឆោត​ជន​រង​គ្រោះ​ចែក រំលែក​តំណ​ភ្ជាប់​ទៅ​កាន់​មិត្តភក្តិ ដោយ​ផ្តល់​សិទ្ធិ​ឲ្យ​គេហទំព័រ​ខិលខូច​នោះ ដំណើរការ កម្មវិធី​ផ្ញើ​សារ​របស់​ជន​រង​គ្រោះ តួយ៉ាង​កម្មវិធី Facebook Messenger ដែល​នឹង​ធ្វើការ​ចែករំលែក​តំណ​ភ្ជាប់​ខាងលើ​ដោយ​ស្វ័យប្រវត្តិ ទៅ​កាន់​មិត្តភក្តិ ដទៃ​ទៀត​របស់​ជន​រង​គ្រោះ​ដែល​មាន​ក្នុង (Contact List)​។

ប្រភព​ដដែល រៀបរាប់​ថា លើស​ពី​ចំណុច​ដែល​បាន​រៀបរាប់​ខាងលើ ជន​ខិល ខូច​ក៏​អាច​ប្រើប្រាស់​ល្បិច​កល​នេះ​ក្នុង​គោលបំណង​ទុច្ចរិត​ផ្សេង​ៗ​ទៀត ដូច​ជា​៖ ប្រើប្រាស់​គេ ហ​ទំព័រ​ក្លែងបន្លំ ឆបោក​លួច​យក​ព័ត៌មាន​គណនី​ជន​រង​គ្រោះ (​ឧទាហរណ៍​៖ គណនី​អ៊ីនធឺណិត ឬ​គណនី​ធនាគារ​), ប្រើប្រាស់​គេហទំព័រ​ក្លែងបន្លំ ធ្វើការ​ចម្លង​មេរោគ​ជាដើម​។

ដូច្នេះ ប្រជាពលរដ្ឋ មេត្តា​ប្រុង​ប្រយ័ត្ន​ដោយ កុំ​ធ្វើការ​ចែករំលែក ឬ​ចុច​លើ​តំណ​ភ្ជាប់​ទាំងអស់ និង​ត្រូវ​លុប​ចេញពី​ប្រអប់​សារ​ភ្លាម​ជៀសវាង​នូវ​បញ្ហា​ដូច​បាន​រៀបរាប់​ជូន​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ