ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រមសម្រេច​ឃុំខ្លួន បុរសនី​ហ្សេ​រី​យ៉ា​ម្នាក់ និង​ស្ត្រី​ខ្មែរ​២​នាក់ ពី​បទ​ឆបោក និង​សម្អាត​ប្រាក់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ទិ​ត​សុ​ទ្ធី បូ​រ៉ា​ឆាត ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ បាន​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន…

រាជធានី​ភ្នំពេញ ៖ លោក ទិ​ត​សុ​ទ្ធី បូ​រ៉ា​ឆាត ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ បាន​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន ជនសង្ស័យ​ចំនួន ០៣​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ខ្មែរ ០២​នាក់ និង​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ពី​បទ​ឆបោក និង​សម្អាត​ប្រាក់ ។

ជនសង្ស័យ​ទាំង​៣​នាក់ រួម​មាន ៖
ទី​១ ឈ្មោះ Olowogemo sunkami david ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា (​ប្តី​)
ទី​២ ឈ្មោះ ង៉ា​ន់ សំ​ស្រី​ពេជ្រ ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ (​ប្រពន្ធ​)
និង​ទី​៣ ឈ្មោះ មុត ល​ក្ខិ​ណា ហៅ​ស្រី​ម៉ៅ ភេទ​ស្រី អាយុ​៣​ឆ្នាំ ។

បើ​យោង​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ជនល្មើស (​នី​ហ្សេ​រី​យ៉ា​) បាន​ទំនាក់ទំនង​មក​កាន់​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ តាម​រយៈ​កម្មវិធី WhatsApp កាលពី​អំឡុង​ដើមឆ្នាំ​២០២០ ដោយ​បាន​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ ផ្ញើ​ប្រាក់​ពី​ប្រទេស​កា​ណា​ដា ចូល​មក​គណនី​ធនាគារ ក្នុង​ប្រទេស​កម្ពុជា ជា​បន្តបន្ទាប់ ដោយ​ប្រាប់​ថា ជន​រង​គ្រោះ​ឈ្មោះ CHEN STEVEN ត្រូវ​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​កម្ពុជា ឃាត់ខ្លួន និង​ឃុំខ្លួន ដោយ​មូលហេតុ​ហួស​សុពលភាព​ទិដ្ឋាការ ហើយ​ត្រូវ​ផ្ញើ​លុយ​ឲ្យ​ពួក​គេ ដើម្បី​សម្របសម្រួល ។

តាម​ចម្លើយ​សារភាព​របស់​ប្រពន្ធ​ជនល្មើស (​ឈ្មោះ ង៉ា​ន់ សំ​ស្រី​ពេជ្រ​) ថា ខ្លួន​ពិតជា​បាន​ទទួល​ប្រាក់​ពី​ក្រៅប្រទេស តាម​រយៈ​ការ​ផ្ទេរ​ប្រាក់​ចូល​មក​ក្នុង​គណនី​ធនាគារ​របស់​ខ្លួន ជា​ច្រើន​បន្តបន្ទាប់ ដោយ​គ្មាន​ប្រភព​ច្បាស់លាស់ សរុប​ជា​ទឹកប្រាក់ ៖ ទឹកប្រាក់​សរុប​ដែល​បាន​ផ្ទេរ​ប្រាក់​មក​ពី​ក្រៅប្រទេស​ចូល​ធនាគារ ABA ចំនួនៈ ២៣៧,១៤២​ដុល្លារ​អា​មេ​រិ​ក ហើយ​ផ្ទេរ​ចេញពី​ធនាគារ ABA មាន​ចំនួនៈ ១,៦០០​ដុល្លារ និង​ការ​ផ្ទេរ​ប្រាក់​ចេញពី​គណនី វី​ង​វេរ​ប្រាក់ សរុប​ទឹកប្រាក់ ចំនួន ៩,៨៦៦​ដុល្លារ ទៅ​គ្នីគ្នា​បន្ត ។

បន្ទាប់​មក​សមត្ថកិច្ច បាន​បន្ត​ឃាត់ខ្លួន​បុរស​ជនជាតិ នី​ហ្សេ​រី​យ៉ា និង​ប្រពន្ធ ក្រោយ​ពី​បាន​ធ្វើការ​សាកសួរ​រួច ។ ជនសង្ស័យ​ទាំងអស់​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ទទួល​ប្រាក់ និង​ផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស​ពិតប្រាកដ​មែន ដោយ​គ្មាន​ប្រភព​ច្បាស់លាស់ សរុប​មាន​ទឹកប្រាក់ ដែល​បាន​ផ្ទេរ​ចេញពី​ធនាគារ​មាន​ចំនួនៈ ៧៣,១៤១​ដុល្លារ ។

សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់ ត្រូវ​គិតពិចារណា ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ កុំ​ឆាប់​ជឿ​ការ​បញ្ចុះបញ្ចូល ឆបោក​របស់​អ្នក​ដ៏​ទៃ ជា​ពិសេស​មនុស្ស​ដែល​យើង​មិន​ស្គាល់​ប្រ​វត្ត​ច្បាស់លាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ