ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លាស់​ប្ដូរ​ទីតាំង​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩ ពី​វិទ្យាល័យ​បាក់​ទូក មក​បរិវេណ​កោះ​ពេជ្រ​វិញ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​១៩ នៅ​ល្ងាច​ថ្ងៃ​ទី​១៤ កញ្ញា ២០២១​នេះ បាន​ជម្រាប​ជូន​ជំ​ណឹ​ង​ដល់​បងប្អូន​ប្រជាពលរដ្ឋ អោយ​បាន​ជ្រាប​ថា ទីតាំង​ធ្វើតេស្ត​រក​មេរោគ កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​១៩ នៅ​ល្ងាច​ថ្ងៃ​ទី​១៤ កញ្ញា ២០២១​នេះ បាន​ជម្រាប​ជូន​ជំ​ណឹ​ង​ដល់​បងប្អូន​ប្រជាពលរដ្ឋ អោយ​បាន​ជ្រាប​ថា ទីតាំង​ធ្វើតេស្ត​រក​មេរោគ កូ​វី​ដ​-១៩ នៅ​វិទ្យាល័យ​បាក់​ទូក ត្រូវ​បាន​ផ្លាស់​ប្ដូរ​មក​បរិវេណ​កោះ​ពេជ្រ វិញ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាងត្បូង​ឆៀង​ខាងលិច នៃ​អាគារ​សាលា​បុរី​កោះ​ពេជ្រ (Koh Pich City Hall) ។

ការ​ផ្លាស់​ប្ដូរ​ទីតាំង​នេះ ដោយសារ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ឲ្យ​សាលារៀន​រដ្ឋ និង​ឯកជន សម្រាប់​កម្រិត​អនុ​វិទ្យាល័យ និង​វិទ្យាល័យ​ទាំងអស់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ អាច​បើក​ដំណើរការ​តាម​ការ​គ្រោងទុក នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ស្អែក​នេះ ដោយ​គោរព​តាម​គោលការណ៍​ស្តង់ដារ​សុវត្ថិភាព​របស់​ក្រសួង​អប់រំ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

តាម​របាយការណ៍ បង្ហាញ​ថា សិស្សានុសិស្ស​ចំនួន ១៣៩,៥៧៨​នាក់ នឹង​ត្រូវ​ចូល​រៀន​ឡើង​វិញ នៅ​តាម​អនុ​វិទ្យាល័យ និង​វិទ្យាល័យ​ទាំង ២២៧​ទីតាំង ក្នុង​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ