ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកទេសល្អៗ សម្រាប់អ្នកចង់កោររោមកុំឱ្យមានស្នាម

2 ថ្ងៃ មុន

ការកោររោម​ឬពុកមាត់ អាចមិនមែនជាបញ្ហាសម្រាប់មនុស្សមួយចំនួនធំ ដោយសារតែពួកគេមិនមានឡើងកន្ទួលរមាស់ ដូចមនុស្សមួយចំនួនតូចទេ។ អ្នកខ្លះឡើងជាកន្ទួលក្រហម ឡើងស្នាមអុជខ្មៅ ដែលវាជាបញ្ហាប៉ះពាល់ទំនុកចិត្តយ៉ាងធំសម្រាប់ស្រ្តី។ ថ្ងៃនេះ អ្នកនឹងបានស្គាល់បច្ចេកទេស៣យ៉ាង ក្នុងការកោររោមកុំឱ្យមានស្នាមកន្ទួល។…

ការកោររោម​ឬពុកមាត់ អាចមិនមែនជាបញ្ហាសម្រាប់មនុស្សមួយចំនួនធំ ដោយសារតែពួកគេមិនមានឡើងកន្ទួលរមាស់ ដូចមនុស្សមួយចំនួនតូចទេ។ អ្នកខ្លះឡើងជាកន្ទួលក្រហម ឡើងស្នាមអុជខ្មៅ ដែលវាជាបញ្ហាប៉ះពាល់ទំនុកចិត្តយ៉ាងធំសម្រាប់ស្រ្តី។ ថ្ងៃនេះ អ្នកនឹងបានស្គាល់បច្ចេកទេស៣យ៉ាង ក្នុងការកោររោមកុំឱ្យមានស្នាមកន្ទួល។

Picture

១. តម្រឹមសិនមុនពេលកោរ

មានមនុស្សជាច្រើន មុនពេលកោររោម គេមិនបានយកកន្រ្តៃមកកាត់តម្រឹមនោះទេ។ គេយកឡាមមកកោរភ្លាមតែម្តង ដែលនេះគឺនាំឱ្យមានបញ្ហា។ ដូចនេះ ចូរអ្នកប្រើប្រាស់វិធីតម្រឹមជាមុនសិនសម្រាប់រោមណាដែលវែងៗ រួចទើបយកឡាមមកកោរ។ ការធ្វើដូចនេះ នឹងជួយកាត់បន្ថយការឡើងក្រហមនៅលើស្បែក។

២. កុំប្រើឡាមដល់ទៅ២ដង

អ្នកខ្លះប្រើឡាមរបស់ពួកគេច្រើនដង ព្រោះពួកគេមិនដឹងពីផលប៉ះពាល់របស់វា។ ការយកឡាមដែលកោររួចមកម្តង មកប្រើប្រាស់ម្តងទៀត នឹងធ្វើឱ្យស្បែករបស់អ្នកងាយប្រតិកម្ម ព្រោះថាប្រសិទ្ធភាពរបស់ឡាមមានការធ្លាក់ចុះ។

៣. កុំកោរទាំងស្បែកស្ងួត

នៅពេលអ្នកកោរពុកមាត់ សូមកុំភ្លេចប្រើគ្រីមរក្សាសំណើម ដោយសារតែវាពោរពេញទៅដោយជាតិរំអិលការពារស្បែក ដែលជួយឱ្យឡាមរបស់អ្នករអិលលើមុខរបស់អ្នកដោយគ្មានការកកិត។ ពេលដែលរោមរបស់អ្នកមានជាតិទឹកគ្រប់គ្រាន់ វាងាយនឹងដាច់នៅពេលដែលអ្នកកោរ៕