ប្រទេសអាហ្វហ្គានីស្ថាន ៖ ឆ្កែច្រើនសិបក្បាលត្រូវទុកចោលក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយនាព្រលានយន្តហោះក្រុងកាប៊ុល ដោយជម្លៀសចេញមិនទាន់អំឡុងពេលមានការជម្លៀសចេញ ក្នុងសភាពច្របូកច្របល់ និងទាំងតក់ក្រហល់ កាលពីខែមុនចេញពីអាហ្វហ្គានីស្ថាន។
គេមិនស្គាល់ម្ចាស់របស់ពួកវា ឆ្កែទាំងនេះ ត្រូវបានរកឃើញក្នុងផ្នែកមួយនៃព្រលានយន្តហោះក្រុងកាប៊ុល ដែលប្រើដោយកងទ័ពអាមេរិក។ វាសនារបស់ឆ្កែទាំងនេះត្រូវបានលើកកាលពីដំណាច់ខែសីហា ដោយអង្គការការពារបុព្វហេតុសត្វPETA ដែលធ្លាប់ចោទប្រកាន់រដ្ឋការអាមេរិកថា បោះបង់ចោលជាច្រើនសិបក្បាល។ មន្ទីរប៉ង់តាហ្គោនបានបដិសេធភ្លាមៗចំពោះការចោទប្រកាន់ទាំងនេះ។
ពួកតាលីបង់អះអាងថាទោះមានអាមេិកឬអត់វាមិនសំខាន់ទេ តែអាទិភាពនាពេលនេះ ត្រូវបន្តការបង្ហាត់ពួកវា ឲ្យពួកវាចេះហិតដឹងគ្រឿងញៀនឬគ្រឿងផ្ទុះ ហើយរៀបចំបើកព្រលានយន្តហោះឡើងវិញ។ ចាប់តាំងពីច្រើនថ្ងៃមកហើយ សកម្មភាពនៃព្រលានយន្តហោះក្រុងកាប៊ុលបើកឡើងវិញសន្សឹមៗ។ បន្ទាប់ពីការហោះមករបស់យន្តហោះCHARTER២គ្រឿងកាលពីសប្ដាហ៍មុន យន្តហោះពាណិជ្ចកម្មមួយគ្រឿងមកពីប៉ាគីស្ថាន បានមកចុះនាថ្ងៃទី១៣កញ្ញានៅព្រលានយន្តហោះនោះ។ បែបនេះជាលើកដំបូង ចាប់តាំងពីពួកតាលីបង់ត្រួតត្រាប្រទេសពីថៃ្ងទី១៥សីហាមក៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ