គម្ពីរព្រះពុទ្ធសាសនាបានពន្យល់ថា មនុស្សដែលយកកុសលធម៌ទុកក្នុងបេះដូងរមែងមិនធ្វើរឿងល្អតែនៅក្នុងទីចំពោះមុខអ្នកដទៃដើម្បីតែចង់អួតនោះទេ ពួកគេតែងធ្វើរឿងដែលត្រឹមត្រូវគ្រប់វេលាដោយមិនរំពឹងចង់បានប្រយោជន៍អ្វីឡើយ ហើយក៏មិនដែលវាយតម្លៃអ្នកដទៃតែសម្បកក្រៅនោះទេ ពីព្រោះពួកគេដឹងថាគ្មាននរណាដែលល្អឥតខ្ចោះនោះឡើយ ។ ខាងក្រោមនេះគឺជាលក្ខណសម្បត្តិ៥យ៉ាងដែលបញ្ចាក់ថាអ្នកជាមនុស្សល្អប្រព្រឹត្តធម៌សជានិច្ច៖

១- មនុស្សដែលប្រព្រឹត្តកុសលធម៌មិនព្យាយាមយកឈ្នះ ឬក្រអឺតក្រទោមលើអ្នកដទៃឡើយ ដោយពួកគេជាមនុស្សដែលចេះដាក់ខ្លួន និងងាយស្រួលក្នុងការបង្កើតទំនាក់ទំនងជាមួយ ។
២- មនុស្សល្អតែងតែអរគុណ និងដឹងគុណចំពោះមនុស្សដែលបានធ្វើអំពើសុចរិតចំពោះគេ បើទោះបីជាសេចក្តីល្អនោះមានប្រមាណតូចតាចក៏ដោយ ។
៣- មនុស្សប្រព្រឹត្តកុសលធម៌មិនមែនជាមនុស្សដែលចូលចិត្តវាយតម្លៃអ្នកដទៃតែសម្បកក្រៅនោះទេ ពីព្រោះពួកគេដឹងថាគ្មាននរណាដែលល្អឥតខ្ចោះនោះឡើយ ។

៤- បុគ្គលទៀងត្រង់គឺជាមនុស្សដែលហ៊ានទទួលខុសត្រូវលើកំហុសរបស់គេ ដោយមិនចូលចិត្តបន្ទោស ឬទម្លាក់កំហុសលើអ្នកដទៃឡើយ
៥- មនុស្សល្អទៀងត្រង់មិនមែនជាមនុស្សដែលលក់គំនិត ក្បត់ឧត្តមគតិនោះឡើយ តែជាមនុស្សដែលចូលចិត្តភាពស្មោះត្រង់ យកការណ៍ត្រឹមត្រូវជាធំ ។

មនុស្សប្រព្រឹត្តកុសលធម៌ទៀងត្រង់ត្រឹមត្រូវពិតប្រាកដរមែងមើលឃើញពីប្រយោជន៍ខ្លួននិងប្រយោជន៍អ្នកដទៃ ហើយគេតែងជួយធ្វើការងារទាំងឡាយដែលចម្រើនដល់សង្គមជាតិ ពួកគេមិនមែនធ្វើអំពើល្អលើនរណាម្នាក់ ហើយរំពឹងចង់បានផលតបស្នងមកវិញនោះឡើយ ៕ សាន សារិន
ចែករំលែកព័តមាននេះ